សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

កម្មការិនី រោងចក្រ ស៊ូតុងហ្វាង ដួលសន្លប់ថៅកែនៅតែបង្ខំអោយធ្វើការ

 កម្មករ កម្មការិនី រោងចក្រ ស៊ូ​តុង​ហ្វា​ង ដែល​ស្ថិតនៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​បន្ត​សន្លប់ ១៧ នាក់​ទៀត ​នៅ​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១១ ដោយត្រូវបាន​បញ្ជូនទៅ​​កាន់​មន្ទី​ពេ​ទ្រ​ កាល់ម៉ែត 
ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។​

 ការដួលសន្លប់​នេះ គឺ​ឈាន​ចូលដល់​ថ្ងៃទី​២​ហើយ ដោយ​កាលពី​ល្ងាច​ថ្ងៃទី​២៨ វិច្ឆិកា កម្មការិនី​រោងចក្រ​កាត់ដេរ ស៊ូ​តុង​ហ្វា​ង បាន​ដួលសន្លប់​ប្រមាណ​ជាង​ ១០ នាក់​ ដែល​បណ្តាល​មក​ពីធុំក្លិន​ប្រេង ​ដែល​រោងចក្រ​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីនដេរ​។​

 មន្ត្រី​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយដឹងថា កម្មករ​ដួល​សន្លប់​ចំនួន ១៧ នាក់​នៅ​ថ្ងៃទី​២៩ វិច្ឆិកា ដែល​បា​នប​ញ្ជូ​ន​ទៅកាន់​មន្ទីរ​ពេទ្យកាល់​ម៉េ​ត ដើម្បី​ជួយសង្គ្រោះ​ បាន​ធូរ
ស្រាល​មួយចំនួនធំ​ហើយ នៅសល់តែ​ប៉ុន្មាន​នាក់​តែ​ប៉ុណ្ណោះ​។​

 មន្ត្រី​ដដែល​បានអោយដឹង​បន្តថា បន្ទាប់ពី​មានការ​ដួលសន្លប់​កម្ម​ករ​នៅក្នុង​រោងចក្រ ស៊ូ​តុង​ហ្វា​ង ក៏មាន​មន្ត្រី​ក្រសួង​ស្ថាប័ន​ ដែល​ពាក់ព័ន្ធ​ ចុះទៅ​ពិនិត្យមើល​កន្លែងកើត​ហេតុ ហើយ​បានអោយ​ថៅកែ​រោងចក្រ ​ធ្វើ​កន្លែង​ស្រូបខ្យល់​​ចេញ​ខាង​ក្រៅ​​បន្ថែម​ទៀត ដើម្បី​កុំអោយ​ថប់​កម្មករ​ ក្នុងពេល​បំពេញ ការងារ​ និង​បានសម្រេច​អោយ​កម្មករ​ឈប់សម្រាក​មួយថ្ងៃ​ គឺនៅថ្ងៃទី៣០ វិច្ឆិកា រហូតដល់​ថ្ងៃទី​១ ធ្នូ អោយកម្មករចូល​ធ្វើ​ការ​​វិញ​។ 

 ប៉ុន្តែ​ថៅកែ​មិនបាន​គោរព​តាម​កំណត់នោះទេ ដោយ​ធ្វើការ​គាបសង្កត់​គំរាម​គំហែង​កម្មករ ​នៅតាម​ក្រុម​មួយចំនួន​ អោយចូលធ្វើ​ការ នៅថ្ងៃទី២៩វិច្ឆិកានេះ ដោយគ្មានការឈប់សម្រាកឡើយ។
 
​ទាក់ទង​បញ្ហា​នេះ​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​ប្រធាន​រោងចក្រ​កាត់ដេរ ស៊ូ​តុង​ហ្វា​ង បានទេ​នៅ​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ២០១១៕

No comments:

Post a Comment

yes