ប្រតិបត្ដិការដេញបង្ក្រាប សកម្មភាពចែកចាយ គ្រឿងញៀនខាងលើនេះ បានកើតឡើង កាលពី វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០១១ ហើយប្រតិបត្ដិ ការខាងលើហៀប នឹងផ្ទុះអាវុធដាក់គ្នាទៅហើយ រវាងកម្លាំងសមត្ថកិច្ច និងក្រុមជនសង្ស័យ ។
មន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដែលចូលរួម ក្នុងប្រតិបត្ដិការនេះបានប្រាប់ ឱ្យដឹងថា ជន សង្ស័យចំនួន៤នាក់ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗនៅចំណុចស្ថានីយប្រេងឥន្ធនៈ កាល់តិច ស្ថិតនៅក្នុងភូមិអូរឌឹម សង្កាត់ ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទៀត ដែលជាអ្នកទិញគ្រឿងញៀន រួមមានឈ្មោះ ឈាង ឈុនលី និងសួស សិលា។ជនសង្ស័យទាំង៤នាក់ រួមមាន ទី១ ឈ្មោះឡាយ វីរៈ អតីតអភិបាលរងរាជធានី ភ្នំពេញ និងជា អតីតទីប្រឹក្សាក្រសួងការពារ ជាតិពាក់ផ្កាយពីរ ,ទី២ឈ្មោះ ឃួន សារឿន អតីតឧត្ដមសេនីយ៍ផ្កាយ២ ដែលជនសង្ស័យ ទាំងពីរនាក់នេះ គឺជាអ្នកលក់គ្រឿងញៀន ។ ដោយឡែកជន សង្ស័យពីរ នាក់ផ្សេង
មន្ដ្រីនគរបាលរូបនេះបានរៀបរាប់ថា ជនសង្ស័យត្រូវបានភ្ជង់ពីសំណាក់កម្លាំង សមត្ថកិច្ច នៅ កន្លែងកើតហេតុខាងលើ ទីដែល ពួកគេប្រុងណាត់ជួបគ្នា ដើម្បីលក់ និងចែកចាយគ្រឿង បន្ទាប់ពីសមត្ថកិច្ចជំនាញបាន តាមដានអស់ជាយូរមកហើយនោះ ។
ក្នុងប្រតិបត្ដិការដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់មានការភ្ញាក់ផ្អើលនិងចោមរោមមើល នោះ កម្លាំងនគរបាលបានរឹបអូសកាំភ្លើងអាកា ចំនួន២ដើម និង គ្រឿងញៀនប្រភេទម៉ាទឹក កក ចំនួន ជាង១គីឡូក្រាម រួមទាំងរថយន្ដ ពីរគ្រឿង រួមមានរថយន្ដមែកសឺដេស ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2C-7420 និងរថយន្ដម៉ាកកាមរីហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2L-2420 ។
យោងតាមមន្ដ្រីនគរបាលខាងលើនេះ បានឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចបាន ឃាត់ខ្លួនជន សង្ស័យទាំង ៤នាក់នៅកន្លែង កើតហេតុពេលនោះសមត្ថកិច្ច បានប្រទះឃើញកាំភ្លើងម៉ាកអាកា មួយដើមនៅក្នុង រថយន្ដរបស់ជនសង្ស័យឈ្មោះឡាយ វីរៈ និងគ្រឿងញៀនជាង១គីឡូក្រាម ។ ក្រោយមកសមត្ថកិច្ចបាននាំ ជនសង្ស័យរូបនេះ ទៅឆែកឆេរបន្ដនៅលំនៅឋាន របស់ខ្លួនស្ថិតនៅ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌដង្កោ ហើយរឹបអូសបានកាំភ្លើងអាកា ចំនួន១ដើម ផងដែរ ដែលជនសង្ស័យលាក់ទុកនៅទីនោះ។
ក្រោយការចុះបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យទាំងនេះ ដែលជនសង្ស័យខ្លះជាអតីត មន្ដ្រីយោធា ជាន់ខ្ពស់ ត្រូវបានបញ្ជូនខ្លួនទៅ ឃុំជាបណ្ដោះអាសន្ន នៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ។
សូមបញ្ជាក់ថា ប្រតិបត្ដិការចុះបង្ក្រាប គ្រឿងញៀន ជាពិសេសនៅក្នុងរាជធានីភ្នំ ពេញ ត្រូវបាន គេមើលឃើញថា បានកើតឡើងជាហូរហែ ប៉ុន្ដែប្រតិបត្ដិការនេះនៅតែ មិនអស់នៅឡើយ ខណៈ សមត្ថកិច្ចមួយចំនួន តូចកំពុងស្ថិតនៅពីក្រោយ សកម្មភាពចែកចាយគ្រឿងញៀននេះ ៕
ពីគេហទំព័រ៖ដើមអំពិល






No comments:
Post a Comment
yes