ពិធីបុណ្យនេះធ្វើឡើងមួយថ្ងៃមុនពេលកម្មករជាង ១ពាន់នាក់ចូលធ្វើការវិញនៅថ្ងៃអង្គារស្អែកនេះ ខណៈមន្រ្តីជំនាញក្រសួងការងារ បញ្ជាក់ថា ក្រុមហ៊ុនបានកែប្រែតាមបញ្ជារបស់ក្រសួងបាន ៩០ភាគរយ ជាអ្វីដែលធ្វើឲ្យកម្មករចូលធ្វើការវិញប្រកបដោយសុវត្ថិភាព។
តំណាងថៅកែរោងចក្រអានហ្វុល និងកម្មករប្រមាណជិត ១០០នាក់ បានមកជួបជុំគ្នាក្នុងបរិវេណរោងចក្រនៅថ្ងៃចន្ទនេះ ដើម្បីរៀបចំពិធីរាប់បាត្រ និងសូត្រមន្តស្រោចទឹកបណ្តេញឧបទ្រពចង្រៃចេញ បន្ទាប់ពីពួកគេមានជំនឿតាមព្រះពុទ្ធសាសនាថា៖ «ខុសអ្នកតា ឬវត្ថុស័ក្តសិទ្ធិនានា ដែលថែរក្សានៅក្នុងរោងចក្រ ទើបធ្វើឲ្យកម្មករដួលសន្លប់ជាបន្តបន្ទាប់»។ពីគេហទំព័រ៖ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes