ប្រទេសចិនបានបដិសេធកាលពីថ្ងៃទី៣១ តុលា នូវការចោទប្រកាន់មួយរបស់សហរដ្ឋអាមេរិក ដែលថា ចិនអាចលួចវាយប្រហារប្រព័ន្ធផ្កាយរណបអាមេរិក ដោយចាត់ទុកការអះអាងនេះថា ជាការខុសទាំងស្រុង។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកហុងឡី បានធ្វើអត្ថាធិប្បាយទាំងនេះជាការឆ្លើយតបចំពោះសំណួរមួយទាក់ទិនដល់របាយការណ៍នាពេលថ្មីៗនេះ ស្តីពីការសង្ស័យនានារបស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាមេរិក-ចិន។
លោកហុងឡី ថ្លែងថា គណៈកម្មការនេះតែងសម្លឹងមើលចិនកាត់កែវដែលលាបពណ៌។ របាយការណ៍នេះគឺខុសទាំងស្រុងធ្វើឡើងតាមការប្រឌិតនានា។ ចិនក៏ជាអ្នករងគ្រោះដែរ ពីសំណាក់ពួកចោរព័ត៌មានវិទ្យា។ លោកបន្តថា ប្រទេសចិនប្រឆាំងរាល់រូបភាពនៃបណ្តាញ CYBER ឧក្រិដ្ឋកម្ម ៕
No comments:
Post a Comment
yes