ប្រជាពលរដ្ឋរស់នៅសហគមន៍បុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ប្រមាណជា ២០០ នាក់ បានប្រមូលផ្តុំគ្នា និងដុតកង់ឡាន នៅមុខសាលាខណ្ឌ ៧មករា កាលពីព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១១ ដើម្បីទាមទារអោយមន្ត្រីសាលាខណ្ឌ និងក្រុមហ៊ុន ផាន អ៊ីមិច របស់លោកស្រី ស៊ុយ សុផាន ធ្វើការដោះស្រាយដល់ពួកគាត់ ដែលមិនបានឡើងចូល ទៅរស់នៅលើអាគារថ្មី។
នៅក្នុងការដុតកង់ឡាន នៅមុខសាលាខណ្ឌ ៧មករា នាព្រឹកមិញនេះ បានធ្វើឲ្យមានការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងកំលាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ រហូតដល់ទៅមានការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក។
ការប្រើអំពើហិង្សានោះ បានកើតឡើង បន្ទាប់ពីអាជ្ញាធរខណ្ឌ៧មករា បានយកទឹកទៅជះពន្លត់
ភ្លើង ដែលកំពុងតែឆាបឆេះ ប៉ុន្តែនៅពេលទៅដល់ ក៏មានការរារាំងពីសំណាក់ប្រជាពលរដ្ឋ ហើយក៏កើតមានការប្រទាញប្រទង់គ្នា។
នៅក្នុងការដុតកង់ឡានតវ៉ារបស់ប្រជាពលរដ្ឋសហគមន៍បុរីកីឡា គឺមិនមានមន្ត្រីសាលាខណ្ឌណាម្នាក់ ចេញមុខមកដោះស្រាយនោះទេ។ ប្រជាពលរដ្ឋក៏បានស្រែកសុំអន្តរាគមន៍លោក ហ៊ុន សែន និងភរិយា អោយជួយដល់ពួកគាត់។
ប្រជាពលរដ្ឋបានអោយដឹងថា ប្រជាពលរដ្ឋសហគមន៍បុរីកីឡា ដែលមិនទាន់បានឡើងចូលទៅរស់នៅអាគារថ្មី មានចំនួន ៣៨៤ គ្រួសារ។ ដោយពួកគាត់អះអាងថា ដោយសារតែមានការឃុប
ឃិតគ្នារបស់ប្រធានសហគមន៍ និងមន្ត្រីក្រុមហ៊ុន ផាន អ៊ីមិច ប្រព្រឹត្តអំពើពុករលួយទើបពួកគាត់ មិនបានចូលទៅរស់អាគារថ្មី។ អាគារថ្មី ដែលត្រូវធ្វើចំនួន ១០ អាគារ សម្រាប់ប្រជាពលរដ្ឋក្នុង
បុរីកីឡា គឺក្រុមហ៊ុន ផាន អ៊ីមិច ធ្វើបានត្រឹមតែ ៨ អាគារទេ។ ប្រជាពលរដ្ឋធ្លាប់បានធ្វើការតវ៉ាជាច្រើនលើកមកហើយ នៅមិនទាន់ដំណោះស្រាយទេ។
ប៉ុន្តែប្រជាពលរដ្ឋបុរីកីឡាអះអាងថា អាជ្ញាធរ និងក្រុមហ៊ុន មានគម្រោងបញ្ជូនអោយពួកគាត់ ទៅរស់នៅទួលសំបូរ ក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ ដោយមានទំហំដី ៣ ម៉ែត្រ ៤ជ្រុង។ ពួកគាត់
មិនមានលុយសូកប៉ាន់អោយគេ ទើបបានជាគេរុញពួកគាត់អោយទៅនៅទីនោះ។ក្រុមអ្នករស់នៅបុរីកីឡា បានបន្ថែមថា ពួកគាត់មិនមានលុយអោយគេទេ ពីព្រោះពួកគាត់ជាអ្នកក្រីក្រ និងខ្លះទៀតដើររើសអេតចាយ គ្មានលុយសូកប៉ាន់គេទេ។ ប្រជាពលរដ្ឋបានអះអាងថា អ្នកដែលមកពីទីឆ្ងាយ មានលុយអោយប្រធានសហគមន៍ បានចូលទៅរស់នៅលើអាគារថ្មី ដោយអ្នកទាំងនោះ សុទ្ធតែជាខ្សែរយៈប្រធានសហគមន៍។ ហើយបើចង់បានទៅរស់នៅអាគារថ្មី ទាល់តែមានលុយអោយគេពី ២.០០០ ទៅ ៣.០០០ ដុល្លារអាមេរិក។
លោកស្រី ស៊ុយ សុផាន បានបញ្ជាក់ថា មិនមានការយកលុយ ពីប្រជាពលរដ្ឋក្នុងការចូលទៅ
ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់ដាច់ខាតមិនទៅរស់នៅទួលសំបូរទេ ហើយប្រជាពលរដ្ឋ ដែលនៅមិនទាន់បានឡើងទៅរស់នៅលើអាគារថ្មីមានចំនួន៣៨៤ គ្រួសារ។
ចំណែកលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីមិច បានអោយដឹងថា ក្រុមហ៊ុនបានដោះស្រាយជាមួយប្រជាពលរដ្ឋបុរីកីឡា បានឡើងទៅរស់នៅលើអាគារមានចំនួន ១.២០០ គ្រួសារហើយ ដោយនៅសល់ជាង ១៥០ គ្រួសារទៀត កំពុងតែអោយឡើងទៅនៅលើអាគារថ្មី។ ចំណែកប្រជាពលរដ្ឋ ដែលតវ៉ានោះ មានអ្នកខ្លះ បានផ្ទះនោះ លើអាគារហើយ ចុះមកនៅក្រោមគាត់សុំទៀត និងអ្នកខ្លះទើបតែមកនៅថ្មី។
លោកស្រី បានបន្ថែមថា ចំពោះអ្នកដែលមានឯកសារអង្កេត កាលពីឆ្នាំ២០០០ គឺក្រុមហ៊ុនផ្តល់ផ្ទះអោយ។ តែចំពោះប្រជាពលរដ្ឋណា ដែលទើបតែមកនៅថ្មី គឺក្រុមហ៊ុនមិនអោយទេ។
លោកស្រី ស៊ុយ សុផាន បានបញ្ជាក់ថា មិនមានការយកលុយ ពីប្រជាពលរដ្ឋក្នុងការចូលទៅ
រស់នៅលើអាគារថ្មីនោះទេ៕
BY: CEN
No comments:
Post a Comment
yes