សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

សម្ព័ន្ធអារ៉ាប់​ទុកពេល​បីថ្ងៃ​ឲ្យប្រទេស​ស៊ីរី​បិទបញ្ចប់​ទង្វើ​វាយបង្ក្រាប​ដ៏ហិង្សា​

 សម្ព័ន្ធអារ៉ាប់​បាន​ទុកពេល​បីថ្ងៃ​ឲ្យ​ប្រទេស​ស៊ីរី​ ​ គិត​ចាប់ពី​ថ្ងៃពុធ​ទី១៦​វិច្ឆិកា​ឆ្នាំ២០១១ទៅ​ ​ សម្រាប់​ឲ្យ​ទីក្រុង​ដាម៉ាស​បញ្ឈប់​ការវាយ​បង្ក្រាប​ដ៏​សែន​ឃោរឃៅ​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​ ​ ឲ្យ​ដោះលែង​រាល់​អ្នកទោស​នយោបាយ​ ​ ហើយនិង​ឲ្យ​យល់ព្រម​មាន​វត្តមាន​អ្នក​សង្កេតការណ៍​៥០០នាក់​នៅលើ​ដែនដី​ស៊ីរី។​ បើ​ពុំ​ដូច្នោះទេ​ ​ សម្ព័ន្ធអារ៉ាប់​នឹង​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច។

ដើម្បី​ជា​គំនាប​បន្ថែម​ ​ វិធានការ​សំខាន់ពីរ​អាច​ជា​សម្ពាធ​ដាក់​ទៅលើ​ប្រទេស​ស៊ីរី​៖

ទី១​ -ធ្វើការ​ព្យួរផ្អាក​ពុំឲ្យ​ប្រទេស​ស៊ីរី​ចូលរួម​ប្រជុំ​ក្នុង​សម្ព័ន្ធអារ៉ាប់​ដូច​មាន​ការ​សម្រេច​ចិត្ត​នៅ​ទីក្រុង​គែរ​ ​ បើប្រសិនជា​ទីក្រុង​ដាម៉ាស​ពុំ​ព្រម​បញ្ឈប់​ការវាយ​បង្ក្រាប​បង្ហូរឈាម​ទេនោះ។
ទី២​ -ជាវិធានការ​តឹងរ៉ឹង​ជាង​វិធានការទី១​ ​ ពោលគឺ​បណ្តេញ​ជាស្ថាពរ​ប្រទេស​ស៊ីរី​ចេញ​ពី​សម្ព័ន្ធ​អារ៉ាប់​។​ ប៉ុន្តែ​វិធានការ​នេះ​តម្រូវ​ឲ្យ​មាន​ការយល់ព្រម​ជាឯកច្ឆ័ន្ទ​ពី​សំណាក់​ប្រទេស​ជា​សមាជិក។​ ដូច្នេះ​ឃើញថា​គ្មាន​ច្រក​ចេញរួច​ឡើយ។​ លទ្ធភាព​នៅ​មាន​តែ​មួយគត់​គឺ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី។

ចំណែកឯ​ប្រទេស​បារាំង​ដែលតែង​ថ្កោលទោស​ប្រទេស​ស៊ីរី​ជាច្រើនខែ​មកហើយ​ ​ នៅថ្ងៃ​ពុធ​ម្សិលមិញ​ ​នៅ​រដ្ឋសភា​បារាំង​លោក​ Alain Juppé ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​ថ្លែង​ទាមទារ​ឲ្យ​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​ចាកចេញ​ពី​មុខតំណែង​ ​ ហើយនិង​ទាមទារ​ឲ្យ​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ។

រីឯ​ប្រទេសចិន​ឯណោះ​ ​គេបារម្ភ​យ៉ាងខ្លាំង​ដោយឃើញ​ស្ថានការណ៍​នៅ​ប្រទេស​ស៊ីរី​ធ្លាក់​ចុះ​ដុនដាប​យ៉ាងនេះ​ ​ហើយនិង​ក្រោយ​ពី​មាន​ប្រតិកម្ម​របស់​សម្ព័ន្ធអារ៉ាប់​ទុកពេល​បីថ្ងៃ​ឲ្យ​ប្រទេស​ស៊ីរី​បិទបញ្ចប់​ការ​វាយបង្ក្រាប​ដ៏​ហិង្សា​ទៅលើ​ក្រុមបាតុករ​ប្រឆាំង។​ ការវាយបង្ក្រាប​បង្ហូរឈាម​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​អស់​ប្រមាណ​ ៣ ៥០០នាក់​ ​ នេះ​បើយោងតាម​អង្គការ​ សហប្រជាជាតិ ៕



RFI

No comments:

Post a Comment

yes