សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 3, 2011

បាក់ច្រាំងទន្លេធ្លាក់ផ្ទះ ប្រជាពលរដ្ឋ៣ខ្នង ទៅក្នុងទឹក

  ផ្ទះប្រជាពលរដ្ឋ៣ខ្នង ស្ថិតតាមបណ្តោយ មាត់ទន្លេ ក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល បានធ្លាក់ទៅក្នុងទឹកទន្លេ ដោយសារបាក់ច្រាំង នាវេលាម៉ោងជាង៧ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១ តែសំណាងល្អគ្មានអ្នករងរបួស នេះបើយោងតាមន្រ្តីនគរបាលខេត្ត កណ្តាលបានប្រាប់អោយដឹង ។
មន្រ្តីនគរបាលស្រុកស្អាង ដែលបានចុះទៅដល់កន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ៣ខ្នងត្រូវ​បានបាក់ស្រុតចូលទៅក្នុងទឹកទន្លេ តែគ្មានអ្នករងរបួសនោះទេ ។
ជាមួយគ្នានេះ មន្រ្តីនគរបាល បានប្រាប់នឹងស្នើដល់ប្រជាពលរដ្ឋ ដែលមានផ្ទះ នៅតាមបណ្តោយមាត់ទន្លេ ក្បែរកន្លែងកើតហេតុ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងនាំគ្នារុះរើផ្ទះ ដែលអាចប្រឈមនឹង​ការបាក់ស្រុតចូលទឹកទន្លេបន្តទៀត ៕


ពីគេហទំព័រ៖ ដើមអំពិល

No comments:

Post a Comment

yes