សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 3, 2011

ផ្លាស់ប្តូរប្រធានពន្ធដារខេត្តបន្ទាយមានជ័យ ព្រះសីហនុ និងអនុប្រធានពន្ធ ដារខេត្តស្វាយរៀង

 ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ព្រះសីហនុ និងអនុប្រធានសាខាពន្ធដារខេត្តស្វាយរៀង
 ត្រូវបានផ្លាស់ប្តូរដោយតែងតាំងអ្នកថ្មីចូលជំនួស។ ការផ្លាស់ប្តូរនេះដោយសារតែមន្ត្រីប្រធាន
សាខាពន្ធដារ និងអនុប្រធានទាំង៣រូបនោះដល់អាយុចូលនិវត្តន៍។ នេះបើតាមការប្រកាសរបស់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 យោងតាមប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការដែលចុះហត្ថលេខាដោយលោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទទួលបាននៅថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០១១ បានសម្រេច
តែងតាំងមន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយមកបម្រើ
ការងារនៅតាមសាខាពន្ធដារខេត្ត មានដូចជា ៖
១ លោក ព្រឹម សាលី បច្ចុប្បន្នអនុប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យជាប្រធានសាខាពន្ធដារ
ខេត្តបន្ទាយមានជ័យ ជំនួសលោក អោម ហាក់ ដែលបានចូលនិវត្តន៍។

 ២ លោក ខៀន សង្ហា បច្ចុប្បន្នអនុប្រធានសាខាពន្ធដារខេត្តបាត់ដំបង ជាប្រធានសាខាពន្ធដារ
ខេត្តព្រះសីហនុ ជំនួសលោកស្រី កែប សម្បត្តិ ដែលបានចូលនិវត្តន៍។

 ៣ លោក ឥន្ទ ទឹម បច្ចុប្បន្នប្រធានផ្នែកគ្រប់គ្រងអ្នកជាប់ពន្ធមធ្យម នៃសាខាពន្ធដារខេត្តស្វាយរៀង
ជាអនុប្រធានសាខាពន្ធដារខេត្តស្វាយរៀង ជំនួសលោកលោក ញ៉ែម ប៊ុនអាន ដែលបានចូល
និវត្តន៍។

​លោក ស៊ឺម អ៊ាង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរនេះគឺ
មានមន្ត្រីដែលដល់អាយុចូលនិវត្តន៍ ហេតុដូច្នេះហើយក្រសួងដាក់អោយចូលនិវត្តន៍។

No comments:

Post a Comment

yes