ជនសង្ស័យរូបនេះ ត្រូវបានមន្ដ្រីនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលរៀបចំកសាងសំណុំរឿងបញ្ជូនទៅ តុលាការនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ បានឱ្យដឹងថា មានឈ្មោះនៅ សារ៉ាន់ ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំ ជ្រៃ បាក់ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
មន្ដ្រីនគរបាលបានបន្ដថា ការឃាត់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ពាក្យបណ្ដឹងរបស់ពលករចំនួន១២នាក់ ដោយបានចោទជនសង្ស័យរូបនេះ យកលុយ ពីពួកគេ ចំនួន១០០ដុល្លារក្នុងម្នាក់ៗ រួមទាំង ទិដ្ឋាការ ដើម្បីទៅរត់ការ ទៅធ្វើការនៅ ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ប៉ុន្ដែក្រោយពីទទួលបានលុយហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេបានបោកប្រាស់ពលករ ចំនួន២០នាក់ យកប្រាក់ក្នុងម្នាក់ៗ ១៥០០០ បាត ដើម្បីទៅធ្វើការនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ។
ជនសង្ស័យរូបនេះ បានលួចបើកទីស្នាក់ការសាខា ក្រុមហ៊ុនរបស់ខ្លួន នៅកន្លែងកើតហេតុខាងលើ បើទោះបី ទីស្នាក់ការធំរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានក្រសួងការងារផ្អាកមិនឱ្យដំណើរការក៏ដោយ ។
ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕
DAP
No comments:
Post a Comment
yes