សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

គុយបា​ប្រកាស​កាន់​ទុក្ខ​មរណភាព​មេដឹកនាំ​កូរ៉េ​ខាង​ជើង

 ហាវ៉ាណាៈ ទង់​ជាតិ​ត្រូវ​បាន​គេ​បង្ហូត​ចុះ​ពាក់​កណ្ដាល​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ប្រទេស​គុយបា​ចាប់​ផ្ដើម​កាន់​ទុក្ខ​ជា​ផ្លូវ​ការ​រយៈ​ពេល ៣​ថ្ងៃ​សម្រាប់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ីល ដែល​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​នឹង​រដ្ឋ​កុម្មុយនីស្ត​ជាមួយ​របស់​ខ្លួន​មួយ​នេះ។
ក្រុម​ប្រឹក្សា​រដ្ឋ បាន​ចេញ​នូវ​ក្រឹត្យ​មួយ​កំណត់​យក​ថ្ងៃ​កាន់​ទុក្ខ​ដោយ​គ្មាន​អត្ថាធិប្បាយ​អ្វី​សោះ ហើយ​និយាយ​ថា ទង់​ជាតិ​នឹង​ត្រូវ​បង្ហូត​ចុះ​នៅ​គ្រប់​អគារ​រដ្ឋាភិបាល​ និង​បញ្ជាការ​យោធា​ទាំង​អស់។
សេចក្តី​ចូល​រួម​រំលែក​ទុក្ខ ត្រូវ​បាន​គេ​បើក​ចំហ​នៅ​ឯ​ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ទីក្រុង​ហាវ៉ាណា ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ធំៗ​របស់​សព​មេដឹកនាំ​រូប​នេះ និង​ផ្កា​នៅ​មុខ​ច្រក​ចូល។
គុយបា និង​កូរ៉េ​ខាង​ជើង គឺ​ជា​រដ្ឋ​កុម្មុយនីស្ត​​ទាំង​ពីរ នៅ​ក្នុង​ចំណោម​រដ្ឋ​កុម្មុយនីស្ត​នៅ​សេស​សល់​ចុង​ក្រោយ​របស់​ពិភព​លោក ហើយ​បាន​រក្សា​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​ចាប់​តាំង​ពី​ការ​បង្កើត​ចំណង​ការទូត​នៅ​ឆ្នាំ​១៩៦០ មួយ​ឆ្នាំ​ក្រោយ​លោក ហ្វីដែល កាស្ត្រូ បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​បដិវត្តន៍​ឆ្នាំ​១៩៥៩ នៅ​លើ​ដែន​ដី​នៅ​ឈូង​សមុទ្រ​ការីបប៊ីន។
ប្រទេស​ទាំង​ពីរ​នេះ ស្ថិត​នៅ​លើ​បញ្ជី​ខ្មៅ​របស់​អាមេរិក​ ក្នុង​ឋានៈ​ជា​អ្នក​គាំ​ទ្រ​ដល់​ចលនា​ភេរវកម្ម​រហូត​ដល់​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​នេះ​នៅ​ឆ្នាំ​២០០៨។
លោក គីម ជុងអ៊ីល អាយុ ៦៩​ឆ្នាំ បាន​ស្លាប់​ដោយសារ​រោគ​គាំង​បេះដូង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ហើយ​កូន​ប្រុស​គាត់ គីម ជុងអ៊ុន ត្រូវ​បាន​គេ​ជ្រើស​តាំង​ជា​«អ្នក​កាន់​តំណែង​បន្ដ​ដ៏​អស្ចារ្យ» ដែល​ជា​បន្ត​កាន់​អំណាច​នៃ​វង្ស​ត្រកូល គីម ដែល​ចាប់​ផ្ដើម​ពី​ជីតា​របស់​គេ ឬ​ស្ថាបនិក​កូរ៉េ​ខាង​ជើង លោក គីម អ៊ីលសុង។ 


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes