សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 23, 2011

ផ្ទុះគ្រាប់សំណល់ពី សង្រ្គាម ស្លាប់២ និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល

 បាត់ដំបង៖ យោងតាមសេចក្តីរាយការណ៌ ពីសមត្ថកិច្ច ខេត្តបាត់ដំបង នៅល្ងាចថ្ងៃ ព្រហស្បតិ ទី២២ ធ្នូ ឆ្នាំ ២០១១ ថា មានការផ្ទុះគ្រាប់ សល់ពីសម័យសង្រ្គាម បណ្តាលអោយ ស្លាប់ម្នាក់ និងរបួស ៧នាក់ នៅវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃ ព្រហស្បតិ នេះ នៅស្រុកសំឡូត ភាគពាយព្យ ខេត្តបាត់ដំបង ។
មន្រ្តីជាន់ខ្ពស់អាវុធហត្ថខេត្ត បាត់ដំបង សុំមិនបញ្ចេញឈ្មោះ បានអោយដឹងនៅយប់ថ្ងៃ ព្រហស្បត្តិ នេះថា ការផ្ទុះគ្រាប់សំណល់ សម័យសង្រ្គាមនេះ បណ្តាលមកពីអ្នករើសអេតចាយ ទៅវាយដុំបំបែក ដោយមិនបានដឹងថា វាជាប្រភេទគ្រាប់មិនទាន់ផ្ទុះ ក៏បានបណ្តាលអោយផ្ទុះភ្លាម និងបានសម្លាប់ មនុស្សម្នាក់ និងរងរបួស ៧នាក់ ។
មិនទាន់មានសេចក្តីរាយការណ៌ ព័ត៌មានលំអិតណាមួយអំពីករណីនេះទេ ប៉ុន្តែអ្នករងរបួស ត្រូវបាន ដឹកមកសង្គ្រោះនៅមន្ទីរខេត្ត ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ការផ្ទុះគ្រាប់មីននេះ បណ្តាលឲ្យស្លាប់២នាក់ ឈ្មោះ សិន និងម្នាក់ឈ្មោះ រិត មឿន និង ៧នាក់រងរបួសធ្ងន់ស្រាល រួមមាន ឈ្មោះ គឹម យ៉ាន អាយុ ៥៣ ត្រូវជាម្តាយក្មេក, ឈ្មោះ ស្រី លក្ខណ៍ អាយុ ២២ឆ្នាំ ត្រូវជាប្រពន្ធ និងប្អូនថ្លៃឈ្មោះ ស្រី តុលា អាយុ ១៧ឆ្នាំ ព្រមទាំងកូនៗ៤នាក់ទៀត ប្រុស២ ស្រី២ អាយុចាប់ពី២-១២ ឆ្នាំ ។


DAP-NEWS

No comments:

Post a Comment

yes