សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 24, 2011

ប្រជាជនរាប់ពាន់នាក់ប៉ះពាល់ដោយសារទឹកជំនន់ នៅប្រទេសស្រីលង្កា


 ប្រជាជនជាង ៣៥,០០០នាក់ត្រូវបានប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសស្រីលង្កា។
មជ្ឍមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសស្រីលង្កាជម្លៀសប្រជាជនប្រមាណ
៧,៥០០នាក់ដែលបានបាត់បង់ទីជំរកដោយសារគ្រោះទឹកជំនន់ អោយស្នាក់នៅក្នុងជំរុំចំនួន 
៤៣។

 តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺទីប្រជុំជន គីលីណូកឈី ដែលមានចំងាយប្រមាណ ៣២៨ 
គីឡូមែត្រពីរដ្ឋធានី គូឡុំបូ ប៉ពាល់ដល់ប្រជាជនចំនួន ១៥,០៩៥នាក់ ដែលក្នុងនោះ៦,៣៩៥ ត្រូវ 
បានជួយអោយស្នាក់នៅក្នុងជំរុំ។

មនុស្សម្នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅក្នុងសង្កាត់ ម៉ូឡាទីវ៉ូ ដែលបានប៉ះពាល់ដល់ប្រជាជន
ចំនួន១២,០៩៥នាក់។ ដំណាំស្រូវជាង១២១ហិចតាត្រូវបានគេភ័យខ្លាចថាអាចនឹងត្រូវខូចខាត។
នាយកដ្ឋានឧតុនិយមរបស់ប្រទេសនេះក៏បានព្យាករណ៍ថាភ្លៀងនឹងបន្តធ្លាក់រហូតដល់សប្តាហ៍
ក្រោយ៕ 



CamNews

No comments:

Post a Comment

yes