សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

ខ្មែរកម្ពុជាក្រោមគ្រោងដាក់ញ្ញត្តិទៅស្ថានទូតវៀតណាមសារជាថ្មីស្របពេល អគ្គលេខាបក្សវៀតណាមមកកម្ពុជា

មេដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាបានធ្វើការជួបប្រជុំគ្នានៅរសៀលថ្ងៃទី០៥ ខែធ្នូ នៅក្នុងវត្ត
អង្គតាមិញ ដោយបានផ្តោតទៅលើដំណើរទស្សនៈកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហ
ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោក ស៊ូរីយ៉ា ស៊ូប៊ែឌី មកកាន់កម្ពុជានិងការដាក់
ញ្ញត្តិសារជាថ្មីទៅស្ថានវៀតណាមប្រចាំកម្ពុជាទាក់ទងទៅនិងការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជា
ក្រោម រួមទាំងបញ្ហាមួយចំនួនទៀត។

ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោមលោក សឺន ជុំជួន បានមានប្រសាសន៍អោយដឹងថា ការ
ពិភាក្សារបស់អង្គការ សមាគមខ្មែរកម្ពុជាក្រោមគឺផ្តោតទៅលើការមកទស្សនៈកិច្ចរបស់អ្នក
រាយការណ៍ពិសេសអង្គការសហប្រជាជាតិមកកម្ពុជា ដើម្បីរៀបចំរបាយការណ៍ដាក់ទៅអង្គការ
សហប្រជាជាតិតាមរយៈអ្នករាយការណាពិសេស ដោយរបាយការណ៍នោះទាក់ទងទៅនិងស្ថាន
ភាពរស់នៅរបស់ខ្មែរកម្ពុជាក្រោមនៅកម្ពុជាក្រោម។ ហើយនិងដាក់របាយការណ៍សារជាថ្មីទៅស្ថាន
ទូតវៀតណាមម្តងទៀត ដោយអនុវត្តនៅក្នុងសប្តាហ៍នេះ។ហើយចំពោះការដាក់លិខិតទៅទូត
វៀតណាម គឺអង្គការសមាគមខ្មែរកម្ពុជានិងផ្តល់ព័ត៍មានទៅអង្គការសហប្រជាជាតិអោយគេបាន
ដឹងរួចទើបយកលិខិតទៅដាក់ដើម្បីអោយគេជួយអន្តរាគមន៍ពីក្រោយ ហើយការដាក់នេះគឺអោយ
បានទាន់ទៅនិងដំណើរទស្សនៈកិច្ចរបស់អគ្គលេខាធិការបក្សវៀតណាមមកកម្ពុជាហើយនៅពេល
លិខិតធ្វើហើយនិងដាក់ទៅស្ថានទូតវៀតណាមនៅថ្ងៃទី៧ ខែធ្នូ។ ទាក់ទងលិខិតដាក់ទៅស្ថានទូត
វៀតណាម គឺនិយាយអំពីស្ថានភាពរបស់ខ្មែរកម្ពុជាក្រោម ។

ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោមបានបន្តអោយដឹងទៀតថាទាក់ទងទៅនិងទិវាសិទ្ធិមនុស្ស
អន្តរជាតិថ្ងៃទី១០ ខែធ្នូ សម្រេចធ្វើនៅខេត្តចំនួន៣គឺនៅខេត្តកណ្តាល កំពង់ស្ពឺ និងបាត់ដំបង
ដោយសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ជាអ្នករៀបចំ។

លោក សឺន ជុំជួន បានបន្តថា មានផែនការធ្វើសន្និបាតរួមមួយរបស់អង្គការសមាគមខ្មែរកម្ពុជា
ក្រោមរយៈពេល១ថ្ងៃ នាដើមឆ្នាំ២០១២ ដើម្បីបូកសរុបលទ្ធផលការងារ ហើយនិងមានផែនការ
សម្រាប់ឆ្នាំ២០១២៕

No comments:

Post a Comment

yes