សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រជុំពិភាក្សា លើរបៀបវារៈចំនួន៥ចំនុច សំខាន់ៗ

 សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមបានបើកកិច្ចប្រជុំនៅរសៀលថ្ងៃទី៣០ វិច្ឆិកា ក្នុងវត្តសាមគ្គីរង្ស៊ី
ពិភាក្សាលើរបៀបវារៈចំនួន៥ចំនុចសំខាន់ៗ ដោយមានការចូលរួមពីសំណាក់សមាជិកគណកម្មាធិ
ការនាយក និងថ្នាក់ដឹកនាំសមាគមគឺព្រះតេជគុណ កាន់ សុផាន់ណារិទ្ធ។

 លោក ថាច់ ឡែន សមាជិកគណកម្មាការនាយក នៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមបានមា
ប្រសាសន៍អោយដឹងថា កិច្ចប្រជុំបានឈរលើរបៀបវារៈ៥ចំនុច ទី១ ការជ្រើសរើសបំពេញបន្ថែម
សមាជិកគណៈកម្មានាយកចំនួន៥រូប ទី២ ការតែងតាំងសមាសភាពរចនាសម្ព័ន្ធនៃសមាគមព្រះ
សង្ឃខ្មែរកម្ពុជាក្រោម ទី៣ បញ្ហាហិរញ្ញវត្ថុរបស់សមាគម ទី៤ ស្តាប់របាយការណ៍សកម្មភាពរបស់
សមាគមប្រចាំខែវិច្ឆិកា និងទី៥ទិសដៅសម្រាប់អនុវត្តប្រចាំខែធ្នូ ឆ្នាំ២០១១។ ក្នុងចំណោមទាំង
៥ចំនុចគឺបានសម្រេចនៅចំនុចទី១ ៤ ៥ រីឯចំនុច២ និង៣ ទុកពិភាក្សានៅពេលក្រោយទៀត។

 លោក ថាច់ ឡែន បានបន្តថា ចំពោះចំនុចទី១ បានសម្រេចជ្រើសរើសបំពេញបន្ថែមគណកម្មា
ធិការនាយកចំនួន៥រូបគឺបានពេញបរិបូរអស់ហើយដោយក្នុងនោះមាន ១ ព្រះតេជគុណ ថាច់ វីឡា 
គង់នៅវត្តកំពង់សិលាខេត្តព្រះសីហនុ២ ព្រះតេជគុណ នួន បូរ៉ា គង់នៅវត្តនាគវ័ន្ត ៣ ថាច់ ស៊ុង​ គង់
ព្រះតេជគុណស៊ើង ទី គង់នៅវត្តអង្គតាមិញ និងទិ៥ព្រះតេជគុណ គឹម សុខា គង់នៅវត្តបទុមវត្តី។ 
ដោយលោកបញ្ឆាក់ថា គណកម្មាការពីមុនមាន១០រូប និងអង្គហើយអញ្ចឹងត្រូវជ្រើសរើសបំពេញ
បន្ថែមអោយគ្រប់ចំនួន១៥រូប និងអង្គ។ ចំណែកចំនុចទី៤ ផ្តោតទៅលើអគ្គលេខាធិការសមាគម
បានធ្វើសកម្មភាពកាលពីខែវិច្ឆិកា កន្លងមកគឺបានធ្វើសកម្មភាពជាបន្តបន្ទាប់ និងទិសដៅធ្វើនៅ
ខាងមុខគឺរៀបចំអគ្គលេខាធិការដ្ឋានសមាគម ចូលរួមខួបសិទ្ធិមនុស្សអន្តរជាតិ ស្រាវជ្រាវ និងធ្វើ
តារាចំនួនវត្តអារាមខ្មែរនៅដែនដីខ្មែរកម្ពុជាក្រោម ធ្វើតារារចនាសម្ព័ន្ធសមាគមព្រះសង្ឃខ្មែរកម្ពុជា
ក្រោម និងធ្វើសេចក្តីសម្រេចរចនាសម្ព័ន្ធរបស់សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមជាផ្លូវការ ស្រាវ
ជ្រាវឯកសាររបស់សមាគម នូវក្រសួងធម្មការ និងសាសនា និងដាក់សុំចុះបញ្ជីជាថ្លូវការនៅក្នុង
ក្រសួងមហាផ្ទៃ។

No comments:

Post a Comment

yes