សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 23, 2011

កំណែ​ទម្រង់​ច្បាប់ “ស្ដី​អំពី​គណបក្ស​នយោបាយ” នៅ​រុស្ស៊ី

លោកប្រធានាធិបតី រុស្ស៊ី Dmitri Medvedev
REUTERS


 គម្រោង​ថ្មី​នៃ​ច្បាប់​នេះ ព្រឹកមិញ ត្រូវបាន​លោក​ប្រធានាធិបតី​ មេដវេដេវ បញ្ជូន​ទៅ​ទទួល​ការពិនិត្យ​និង​អនុម័ត ដោយ​សភា​ឌូម៉ា​នីតិកាល​ថ្មី ដូច​ដែល​គាត់​បាន​សន្យា​តាមរយៈ​សារ​ប្រចាំ​ឆ្នាំ ថ្លែង​ម្សិលមិញ ទៅ​កាន់​សភា​ទាំង​២​ថ្នាក់​អ៊ីចឹង។ សាច់រឿង គឺ​ដើម្បី​សម្រួល​ឲ្យ​គណបក្ស​នៅ​រុស្ស៊ី ងាយ​ដំណើរការ យោង​ទៅ​តាម​ការ​ទាមទារ​មួយ បន្លឺ​ឡើង​ក្នុង​អង្គ​មីទ្ទិញ ភ្លូក​ទឹក​ភ្លូក​ដី ដែល​ពួក​ប្រឆាំង បាន​ធ្វើ​កាល​ពី​២​សប្តាហ៍​មុន ហើយ​ដែល​ថ្ងៃ​សោរ៍​ស្អែក នឹង​ត្រូវ​គេ​ធ្វើ​កាន់​តែ​គគ្រឹកគគ្រេង​ទៅ​ទៀត តវ៉ា​ទល់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​កន្លង​ទៅ។


គម្រោង​ថ្មី​នៃ​ច្បាប់​នេះ ព្រឹកមិញ ត្រូវបាន​លោក​ប្រធានាធិបតី​ មេដវេដេវ បញ្ជូន​ទៅ​ទទួល​ការពិនិត្យ​និង​អនុម័ត ដោយ​សភា​ឌូម៉ា​នីតិកាល​ថ្មី ដូច​ដែល​គាត់​បាន​សន្យា​តាមរយៈ​សារ​ប្រចាំ​ឆ្នាំ ថ្លែង​ម្សិលមិញ ទៅ​កាន់​សភា​ទាំង​២​ថ្នាក់​អ៊ីចឹង។ សាច់រឿង គឺ​ដើម្បី​សម្រួល​ឲ្យ​គណបក្ស​នៅ​រុស្ស៊ី ងាយ​ដំណើរការ យោង​ទៅ​តាម​ការ​ទាមទារ​មួយ បន្លឺ​ឡើង​ក្នុង​អង្គ​មីទ្ទិញ ភ្លូក​ទឹក​ភ្លូក​ដី ដែល​ពួក​ប្រឆាំង បាន​ធ្វើ​កាល​ពី​២​សប្តាហ៍​មុន ហើយ​ដែល​ថ្ងៃ​សោរ៍​ស្អែក នឹង​ត្រូវ​គេ​ធ្វើ​កាន់​តែ​គគ្រឹកគគ្រេង​ទៅ​ទៀត តវ៉ា​ទល់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​កន្លង​ទៅ។

គួររំលឹកថា ក្នុង​ចំណោម​ការ​ទាមទារ បន្លឺ​ឡើង​កាល​ពី​២​សប្តាហ៍​មុន​នោះ​ហើយ​ដែល តាម​ការ​បង្ហើប​ឲ្យ​ដឹង​នៃ​អ្នក​ចាត់ចែង​មីទ្ទិញ​នៅ​ថ្ងៃ​ស្អែក នឹង​ត្រូវ​បន្លឺ​ឡើង​សា​ជា​ថ្មី គឺ​មាន​ការ​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌ ចុះ​បញ្ជី​ទទួល​ស្គាល់​រាល់​តែ​គណបក្ស​ប្រឆាំង​ឲ្យ​អាច​ដំណើរការ ស្រប​ច្បាប់​ទៅ​កើត។ មូលហេតុ​មកពី គណបក្ស​ប្រឆាំង​ស្តាំ​ដ៏​ធំ ដែល​បស្ចិម​លោក​និយម ឈ្មោះ ​“គណបក្ស​សេរីភាព​ប្រជាជន“ ហៅកាត់​ថា PARNAS ដឹកនាំ​ដោយ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​លោក Boris Niemtsov និង​អតីត​នាយក​រដ្ឋមន្ត្រី លោក Mikhail Kasyanov ដែល​តែង​ទទូច​ឲ្យ​លោក ពូទីន លា​ចេញ​ពី​មុខ​តំណែង​ទៅ គឺ​ឥត​បាន​ត្រូវ​ចុះ​បញ្ជី​ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត កន្លង​ទៅ​ឡើយ ទោះបី​គណបក្ស​នេះ​មាន​សមាជិក​លើស​ពី ៥០.០០០នាក់​ ដូច​ដែល​តម្រូវ​ដោយ “ច្បាប់​បោះឆ្នោត” បច្ចុប្បន្ន​ក្តី។

ចំណែក​គម្រោង​ច្បាប់​ទើប​ដាក់​ចេញ ដោយ​លោក​ប្រធានាធិបតី​មេដវេដេវ គឺ​ធ្វើ​សេរីកម្ម​ច្បាប់​បោះឆ្នោត ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​ទទួល​ស្គាល់​ថា ជា​គណបក្ស​អាច​ដំណើរការ​ចូល​ប្រឡូក ក្នុង​ការបោះឆ្នោត​សភា ដរាប​ណា ដែល​គេ​មាន​សមាជិក​ចាប់ពី ៥០០​នាក់​ឡើង​ទៅ។ ច្បាប់បោះឆ្នោតថ្មីនេះ នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ​ទី ១​មករា​ឆ្នាំ​២០១៣​ទៅ។

ទាក់ទងនឹង​ការបោះឆ្នោត​ប្រធានាធិបតី​វិញ នោះ​ដើម្បី​ក្លាយ​ទៅ​ជា​បេក្ខជន​ចូល​ប្រជែង​ក្នុង​ការបោះឆ្នោត​នេះ សាមី​ជន​ដែល​ឯករាជ្យ ឥត​ស្ថិត​នៅ​ក្នុង​គណបក្ស​ណា គឺ​ត្រូវ​អង្គាស​ហត្ថលេខា​អ្នក​ស្រុក​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​ខ្លួន ឲ្យ​បាន​ត្រឹម​៣​សែន​នាក់ គឺ​គ្រប់គ្រាន់​ហើយ មិន​ចាំបាច់​ដល់​២​លាន​នាក់ ដូច​សព្វ​ថ្ងៃ​ឡើយ។ ចំណែក បេក្ខជន​របស់​គណបក្ស​នេះ​ឬ​នោះ ដែល​គ្មាន​អាសនៈ​ប្រចាំ​នៅ​សភា​ឌូម៉ា ត្រូវ​អង្គាស​ហត្ថលេខា ឲ្យ​បាន​តែ ១​សែន​នាក់ ប៉ុណ្ណោះ។

ស្រប​នឹង​ច្បាប់​បោះឆ្នោត​នៅ​រុស្ស៊ី បេក្ខជន​របស់​បក្ស​ណា ដែល​មាន​អាសនៈ​ប្រចាំ​នៅ​សភា​ឌូម៉ា អាច​ឈរ​ឈ្មោះ ដោយ​មិន​បាច់​អង្គាស​ហត្ថលេខា​គាំទ្រ របស់​អ្នក​ស្រុក​ម្ចាស់​ឆ្នោត​ទេ។

គម្រោង​ច្បាប់​ដែល​ទើប​ដាក់​ចេញ ដោយ​លោក​ប្រធានាធិបតី​មេដវេដេវ ក៏​ប្រមើល​ធ្វើ​ការបោះឆ្នោត រើស​អ្នក​តំណាងរាស្ត្រ ៤៥០​នាក់​នៃ​សភា​ឌូម៉ា មិនមែន​តែ​តាម​ប្រព័ន្ធ​សមមាត្រ​ដូច​សព្វ​ថ្ងៃ​ឡើយ តែ​គឺ​ឲ្យ​ជ្រើសរើស តាម​ប្រព័ន្ធ​សមមាត្រ​នោះ តែ​២២៥​នាក់​បាន​ហើយ ចំណែក ២២៥​នាក់​ទៀត គប្បី​ជ្រើសរើស​តាម​ប្រព័ន្ធ​ឯកតនាម ទើប​សភា​ឌូម៉ា​អាច​តំណាង​ឲ្យ​បណ្តាជន​នៃ​គ្រប់​តែ​ខេត្ត​ទាំង ៨៣ របស់​ប្រទេស​រុស្ស៊ី៕







RFI

No comments:

Post a Comment

yes