សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 23, 2011

ជនជាតិ​កាណាដា​ម្នាក់​ដួល​ស្លាប់​នៅ​ក្នុង​បន្ទប់​ទឹក​នៃ​សណ្ឋាគារ​JOCKY ​

ភ្នំពេញ ​៖ ​មានការ​ភ្នាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ពេល​ដែល​គេ​ប្រទះ​ឃើញ​បុរស​ជន​ជាតិ​កាណាដា​ម្នាក់​​បាន​ដួល​សន្លប់​នៅ​ក្នុង​បន្ទប់​ទឹក​​ខណៈ​ពេល​កំពុង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​យីហោ​(JOCKY) ​ដែល​គេ​សង្ស័យ​ថា​អាច​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​បណ្ដាល​ឲ្យ​គាំង​បេះដូង។​
ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១០និង៣០នាទី ​ព្រឹក​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ​ ២០១១ ​នៅ​ចំណុច​បន្ទប់​លេខ​ ៤១០​ ជាន់​ទី៤​ នៃ​សណ្ឋាគារ​យីហោ​ JOCKY​ ដែល​មាន​ទីតាំង​ផ្លូវ​លេខ៦៣ កែង​ផ្លូវ​លេខ២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ ដូនពេញ។
សព​ជនបរទេស​ ដែល​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​បន្ទប់​នោះ​ឈ្មោះ JOEL ANDREWMICHAEL ភេទ​ប្រុស អាយុ ២៧ឆ្នាំ មុខរបរ​ទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ WG. 505568 ជន​ជាត​កាណាដា ​បាន​ចូល​មក​ស្នាក់នៅ​សណ្ឋាគារ​កាលពី​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១១នេះ។
ប្រភពព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១១នេះ ជនបរទេស​រងគ្រោះ​រួមជាមួយ មិត្តភក្ដិ​ជា​ជនជាតិ​បរទេស​ម្នាក់ទៀត បាន​នាំគ្នា​មក​ជួល​បន្ទប់​នៃ​សណ្ឋាគារ​យីហោ​JOCKY កើតហេតុ​នោះ ​ស្នាក់នៅ​បន្ទប់​ផ្សេងគ្នា លុះ​ម៉ោង កើតហេតុ​ ថ្ងៃទី ២៣ ខែ ធ្នូ នេះ មិត្តភក្ដិ របស់​ជនរងគ្រោះ​ដែល​ស្នាក់នៅ​ជាន់​លើ បាន​ទូរស័ព្ទ​មក​ជនរងគ្រោះ ប៉ុន្តែ មិន​មាន​ការ​ឆ្លើយតប​ដូច្នេះ ​មក​ភក្ដិ​ក៏​បាន​មក​គោះទ្វារ​បន្ទប់​ជនរងគ្រោះ តែ​មិន​មាន​ការឆ្លើយ​តប ហើយ​ទ្វារ​បន្ទប់​ជាប់​គន្លឹះ​ទៀត​នោះ ទើប​មិត្តភក្ដិ​ចុះ​មក​ប្រាប់​អ្នកទទួលខុសត្រូវ​សណ្ឋាគារ​ឲ្យ​យក​សោ​មក​ចាក់​បើកទ្វារ​បន្ទប់​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​អង្កុញជើង​ស្លាប់​ឡើង​រឹង​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​មិត្តភក្ដិ​ជនរងគ្រោះ​មិន​អស់ចិត្ត​បាន​ឲ្យ​បុគ្គលិក​សណ្ឋាគារ​ដឹក​ជនរងគ្រោះ​​​តាម​រថយន្ត​សាមុយ​ទៅដល់​មន្ទីរពេទ្យ ទើប​គ្រូពេទ្យ​បញ្ជាក់​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។
ករណីនេះ​សមត្ថកិច្ច​ជំនាញ​មិនទាន់​បញ្ជាក់​ច្បាស់លាស់​ថា​មូលហេតុ​អ្វី​នៅឡើយ​ទេ។ តែ​ប្រភព​ខ្លះ​និយាយ​ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​រអិល​ជើង​ដួល​ក្នុង​បន្ទប់ ឬ ក៏​គាំងបេះដូង​ដោយសារ​ប្រើ​ថ្នាំញៀន​លើស​កម្រិត៕


កម្ពុជាថ្មី

No comments:

Post a Comment

yes