សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 20, 2012

ធារៈធារីស្ថានទូតអាមេរិកស្នើឲ្យរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធ ដោះស្រាយបញ្ហា ពលរដ្ឋបូរីកីឡា

ភ្នំពេញ៖ ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឲ្យរដ្ឋាភិបាល​និង​ដៃ​គូរដែលពាក់ព័ន្ធធ្វើការ​ដោះស្រាយបញ្ហាពលរដ្ឋបុរីកីឡាប្រកបដោយតម្លា​ភាព។ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​បាន ផ្តោតការយកចិត្តទុកដាក់​និង​តាមដានចំពោះបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋបុរីកីឡា ជាមួយនិង ក្រុមហ៊ុន ផាន អ៊ីមិច របស់​លោកស្រី ស៊ុយ សុផាន ដែលបានកើតឡើងកាលពីដើមខែ​មករា រហូត មកដល់ពេលនេះនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់​នៅ​ឡើយ​។

ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Jeeff Daigle បានថ្លែង​ប្រាប់ក្រុម អ្នករាយ ការណ៍ព័ត៍មានក្នុងពិធីសម្ពោធជាផ្លូវការគម្រោងប្រឆាំងការ​ជួញដូរមនុស្សជំហានទី២​ នៅក្នុង សណ្ឋាគារ ឡឺរ៉ូយ៉ាល់ថា នៅព្រឹកថ្ងៃទី១៩​មករា ថា ស្ថានទូតសហរដ្ឋអាមេរិក បានតាម ដាន សភាព ការណ៍ប្រជាពលរដ្ឋ​បុរីកីឡាយ៉ាងយកចិត្តទុកដាក់។ ដោយលោកបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លី​បញ្ហា បណ្តេញប្រជាពលរដ្ឋអាចនាំទៅរកការមិនមានស្ថេរភាពនៅក្នុងសង្គម​ហើយយើង គិតថាអ្វី ដែល សំខាន់បំផុតគឺរដ្ឋាភិបាលកម្ពុជា និងដៃគូរពាក់ព័ន្ធ​ទាំងអស់ត្រូវដោះស្រាយ នៅបញ្ហាហ្នឹងប្រកប ដោយតម្លាភាព​ និងការទទួល​ខុស​​ត្រូវ

សូមជម្រាបថា កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១២ កន្លងមកនេះក្រុមហ៊ុន ផាន អ៊ី​មិច បានយកកង កំលាំងនគរបាល កងរាជអាវុធហត្ថ កម្មករក្រុមហ៊ុនរាប់រយ​​នាក់ និងបានយកគ្រឿងចក្រទៅឈូស ឆាយវាយបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ​នៅបុរីកីឡាប្រមាណជិត៣០០គ្រួសារ ដោយបានធ្វើអោយ មានការតវ៉ាយ៉ាង​ខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋម្ចាស់ដី រហូតដល់មានការគប់ដុំថ្មប្រឆាំងទៅ​និង ការវាយបំផ្លាញផ្ទះរបស់ពួកគេ។ ប៉ុន្តែបើទោះបីជាប្រជាពលរដ្ឋតវ៉ាយ៉ាង​ណាក៍ដោយក៍មិន អាចរា រាំងកំលាំងសមត្ថកិច្ចមិនអោយវាយបំផ្លាញផ្ទះរបស់​ពួកគាត់បានឡើយ។ ហើយប្រជាពលរដ្ឋ មួយ ចំនួនត្រូវបានក្រុមហ៊ុនអោយ​ទៅរស់នៅភ្នំបាត ដែលស្ថិតនៅស្រុកពញ្ញាឭ ខេត្តកណ្តាល និងមួយ ចំនួន​ទៅ​ទួលសំបូរ ដែលស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយមានមួយចំនួនទៀ​តមិនព្រម ទទួលយកដីដែលក្រុមហ៊ុនផ្តល់អោយនោះទេ ដោយពួកគាត់នាំគ្នា​តវ៉ារហូតដល់មាន ការចាប់ខ្លួន យកទៅដាក់នៅមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីព្រៃស្ពឺ ថែមទៀងផង៕

No comments:

Post a Comment

yes