ផ្កាយព្រះគ្រោះទំហំប្រហែលរថយន្តក្រុងមួយបានឆ្លងកាត់កៀកនឹងផែនដីកាលពីថ្ងៃសុក្រក្នុងអ្វី ដែលក្រុមអ្នកតាមដានខាងអវកាសពណ៌នាថា ជាការឆ្លងកាត់មួយ "ប៊ិះបុកនឹងផែនដី" បើទោះបីជាក្រុមអ្នកជំនាញមិនបារម្ភអំពីលទ្ធភាពកើតមានផលប៉ះពាល់ក៏ដោយ ។
លោក ហ្គារ៉េត វីលៀម អនុប្រធានមជ្ឈមណ្ឌល Minor Planet Center នៅអាមេរិកដែលតាម ដានពីវត្ថុនៅស្ថិតក្នុងលំហអាកាសនោះបាននិយាយថា ផ្កាយព្រះគ្រោះមួយនេះឈ្មោះថា 2012 BX34 មានប្រវែង ៦ គុណ ១៩ ម៉ែត្រគិតជាអង្កត់ផ្ចិត ។
លោកបាននិយាយថា ផ្កាយព្រះគ្រោះដែលគេមិនធ្លាប់ស្គាល់មុនពេលវាបានបង្ហាញវត្តមានឲ្យគេឃើញតាមរយៈកែវយឺតនៅរដ្ឋអារីហ្សូណាកាលពីថ្ងៃពុធនោះ បានឆ្លងកាត់ផែនដីក្នុងរយៈចំងាយប្រមាណ ៦ ម៉ឺនគីឡូម៉ែត្រកាលពីថ្ងៃសុក្រនៅវេលាម៉ោង ១៥ នៅអាមេរិក ។
លោកវីលៀមបានប្រាប់ទីភា្នក់ងារសារព័ត៌មាន AFP ថា "វាគឺជាការឆ្លងកាត់មួយប៊ិះបុកនឹងផែនដី ។ វាបានជាប់ក្នុងបញ្ជីកំពូលទាំង២០នៃវត្ថុដែលហោះកាត់កៀកផែនដីបំផុតដែលគេធ្លាប់អង្កេតឃើញពីមុនមក" ។
សូមបញ្ជាក់ផងដែរថា អង្គការអវកាសអាមេរិក Nasa បានប្រកាសតាម Twitter កាលពីថ្ងៃព្រហស្បតិ៍ថា ផ្កាយព្រះគ្រោះមួយនេះនឹងឆ្លងកាត់ផែនដីដោយមិនបង្កគ្រោះថ្នាក់នោះទេនៅថ្ងៃទី ២៧ ខែមករា ។
លោកវីលៀមបានពន្យល់ថា ដោយសារតែផ្កាយព្រះគ្រោះនេះមានទំហំតូចពេក ទើបគេអាចមើលវាឃើញទាល់តែវាហោះកៀកនឹងផែនដី ប៉ុន្តែវាមិនមែនជារឿងខុសពីធម្មតាអ្វីនោះទេ ៕
www.angkorkhmer.blogspot.com please Ads
ReplyDelete