សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 2, 2012

កម្ម​ករ​សំណង់​​ជាង​២០០​នាក់ ​ធ្វើ​កូដ​កម្ម​តវ៉ា​ក្រុម​ហ៊ុន​ម៉ៅ​ការ​សំណង់​របស់​ចិន​ដែល​មិន​បើក​ប្រាកដ​​ខែ​ឱ្យ​


 ខេត្តកំពង់ឆ្នាំង ៖ ​​កម្ម​ករ​សំណង់​ប្រមាណ​២០០​នាក់​ដែល​កំពុងធ្វើ​ការ​​សាង​សង់​រោង​ចក្រ​​មួយ​ដែល​​មាន​ទីតាំង​ក្នុង​ភូ​មិ​សាស្ត្រ​ភូមិ​ស្ពាន​ពោធិ៍ ​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ​​​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ បាន​នាំគ្នា​ធ្វើ​​កូដ​កម្ម​តវ៉ា​ដល់​ក្រុម​​​ហ៊ុន​ម៉ៅ​ការ​សាង​សង់​​របស់​​ជន​ជាតិ​ចិន​ ​ដែល​ពុំ​ព្រម​​បើក​ប្រាក់​ខែ​​ឱ្យ​ពួកគេ ។ ហេតុ​​ការណ៍​​នេះ​បាន​​ក្លាយ​ជា​​ហិង្សា​​ដែល​កម្មករ​ម្នាក់​​បាន​រង​របួស​ដោយ​សារ​ការ​ធាក់​របស់​មេកា ។ កូដ​កម្ម​​​បាន​​ផ្ទុះ​ឡើង​កាល​ពី​វេលា​​មោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២ កុម្ភៈ។


ក្រុម​កម្មករ​សំណង់​​ទាំង​នោះ​​បាន​តវ៉ា​ថា ​ពួក​គេ​​ធ្វើការ​​​ក្នុង​មួយ​ថ្ងៃ​៩​ម៉ោង​​គឺព្រឹក​​ ពីម៉ោង​​៧​ដល់​​ម៉ោង​១១​និង​៣០​នាទី​​ និង​រសៀល​​ពី​ម៉ោង​​១​ដល់​ម៉ោង​​៥​និង​៣០​​នាទី​​ល្ងាច​ រួម​ទាំង​ង​ថ្ងៃ​សៅរ៍​ ​និង​ថ្ងៃ​អាទិត្យ ​​ក៏គ្មាន​​ឈប់​សម្រាក​​ដែរ ។ ​ក្រៅ​ពី​ធ្វើ​ការ​​​លើស​ម៉ោង​ពួកគេ​​ត្រូវ​​បាត់​ប្រាក់​ប្រចាំ​ថ្ងៃ​ទៀត ។ មេជាង​​ក្នុង​​មួយថ្ងៃ​​អ្នក​ម៉ៅ​កា​សន្យា​ឱ្យ​៦​ដុល្លារ​​ ​ប៉ុន្តែ​​បើ​ក​បាន​តែ​៥​ដុល្លារ ឬ​​ស្មើ​២​ម៉ឺន​​រៀល ឯ​កូនជាង​១៥.០០០​រៀល​បើក​បាន​តែ​១៣.០០០​រៀលប៉ុណ្ណោះ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃទី​២ កុម្ភៈ ​​ពួកគាត់​​មិន​ទាន់​បាន​បើក​ប្រាក់​​​ទាំង​នេះ​នៅ​ឡើយគឺពេញ​មួយ​ខែមករា ។


លោក​ម៉ៅ ប៊ុន​ថា អធិការ​​ស្រុក​សាមគ្គី​​មាន​ជ័យ ​​បាន​ដឹក​នាំ​​​កម្លាំង​​ទៅ​ពិនិត្យ​​​មើល​​កន្លែង​កើត​ហេតុ​​ ហើយ​​បាន​ចូល​ទៅ​សួរ​​នាំ​ដល់​ក្រុម​អ្នក​​ម៉ៅការ​ជន​ជាតិ​ចិន​ទាំង​នោះ ប៉ុន្តែ​​មិន​បាន​លទ្ធ​ផល​អ្វីទេ៕








កោះសន្តិភាព

No comments:

Post a Comment

yes