សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 21, 2012

រថភ្លើងបុកជាមួយ រថយន្ដហ្ស៊ីប ស្លាប់១៥នាក់ នៅភាគខាងត្បូង ប្រទេសឥណ្ឌា

Photo by DAP-NEWS 
 ឡាក់ណាវៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia”  ចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ថា  នៅក្នុងគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅភាគខាងត្បូងប្រទេសឥណ្ឌា ដែលបង្ក ឡើងដោយរថភ្លើង និងរថយន្ដហ្ស៊ីប បុកគ្នា បណ្ដាលឱ្យអ្នកដំណើរចំនួន១៥នាក់ស្លាប់ និងអ្នក ដំណើរជាច្រើនផ្សេងទៀតរងរបួស ។
ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងរថភ្លើងបានឆ្លងកាត់រដ្ឋ អ៊ុតតា ប្រាសិត ហើយបានបុកគ្នាជាមួយ នឹងរថយន្ដហ្ស៊ីបមួយគ្រឿង ដែលមានដឹកគ្នា ១៩នាក់ កំពុងឆ្លងកាត់ស្រុកមួយឈ្មោះថា ម៉ាហា ម៉ាយ៉ា ណាហ្គា ដែលមានរយៈ ចម្ងាយ២៩៦គីឡូម៉ែត្រពីរដ្ឋធានីឡាក់ណាវ ។

មន្ដ្រីនៅកន្លែងកើតហេតុបានបញ្ជាក់ថា “បន្ទាប់ពីបុកគ្នា រថយន្ដហ្ស៊ីបបានខ្ទាតចម្ងាយ៦ម៉ែត្រ” ។ អ្នកដំណើរចំនួន ១៥នាក់បាត់បង់ជីវិតភ្លាមៗ និងមនុស្សបួននាក់ផ្សេងទៀតរងរបួសធ្ងន់ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ០៧ និង៣០ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ៕

No comments:

Post a Comment

yes