សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 26, 2012

ក្លឹប​អ្នកកាសែត​​កម្ពុជាសម្តែង​ការព្រួយបារម្ភ​ចំពោះ​​សុវត្ថិភាពអ្នកកាសែត


ភ្នំពេញ៖ ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សេរីភាព​សារព័ត៌មាន​និង​សុវត្ថិភាព​របស់​អ្នកកាសែត​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ជន​មិន​ស្គាល់មុខ​បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​និង​អតីតមន្ត្រី PM ម្នាក់​ហើយ​ស្ត្រី​អ្នកកាសែត​ពីរ​នាក់​បាន​ស្ថិតក្នុង​ហេតុការណ៍​នោះ។

ភ្លាមៗក្រោយពី​ការបាញ់ប្រហារ​ទៅលើ​ក្រុម​អ្នកការពារ​បរិស្ថាន និង​មាន​អ្នកកាសែត​ឌឺ​ឃែ​ម​បូ​ឌា​ដេលី២នាក់​ត្រូវគេ​រាយការណ៍​ថា បាត់​ខ្លួន​នៅក្នុង​ហេតុការណ៍​នោះ ក្លឹប​អ្នកកាសែត​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​រសៀល​នេះ​ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​អ្នកកាសែត។ តាម​ព័ត៌មាន​ដែល ក.អ.ក ទទួលបាន ហេតុការណ៍​បាញ់ប្រហារ​នោះ​កើតឡើង​នៅវេលា ម៉ោង ១២ ថ្ងៃត្រង់​ទី ២៦ ខែ មេសា ឆ្នាំ ២០១២ នៅក្នុង​ព្រៃ​ចំណុច​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្មបាំង ខេត្ត កោះកុង ក្នុងពេលដែល​អ្នកកាសែត​ឌី​ឃែ​ម​បូ​ឌា​ដេលី​និង​មន្ត្រី​បរិស្ថាន​ចុះ​បេសកកម្ម​យក​ព័ត៌មាន​អំពី ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ចំណុចកើតហេតុ ។ 


ក្លឹប​អ្នកកាសែត​កម្ពុជា មាន​ក្តី​រន្ធត់​យ៉ាងខ្លាំង​ដោយបាន​ទទួលដំណឹង​អំពី​ឃាតកម្ម​ដ៏​សោកសង្រេង​និង ការបាត់​ខ្លួន​អ្នកកាសែត​ទាំងពីរ​រូបនេះ ។ ក.អ.ក សូម​សម្តែង​ការ​សោក ស្តាយ​និង​ចូលរួម​មរណៈ ទុក្ខ​ចំពោះ​មរណភាព​របស់​ជនរ​ង​គ្រោះ និង​សម្តែង​ការព្រួយបារម្ភ​ចំពោះ សុវត្ថិភាព​អ្នកកាសែត ទាំងពីរ​រូប​ដែល​បាត់​ខ្លួន​និង​មិនទាន់​ទទួលដំណឹង​រហូតមក​ដល់ពេលនេះ ។ ក្លឹប​អ្នកកាសែត​កម្ពុជា ក៏បាន​ថ្កោលទោស ចំពោះ​អំពើ​ឃាតកម្ម​ខាង លើ​នេះ និង​ទាមទារ ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​និង ស្វែងរក​ចាប់ខ្លួន​ឃាតករ​និង អ្នក​ជាប់​ពាក់ព័ន្ធ​បញ្ជូន ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន បើទោះជា​ឃាតកម្ម​នោះ​បណ្តាលមកពី មូលហេតុ​អ្វី​ក៏ដោយ ។

សូមបញ្ជាក់ថា អ្នកកាសែត​ទាំងពីរ​នាក់​ដែល​នៅក្នុង​ហេតុការណ៍​នោះ​គឺ​ទី១ឈ្មោះ ផន បុ​ប្ជា ជនជាតិខ្មែរ និង​ទី២ ឈ្មោះ Olesia PloKhii ជនជាតិ​អាមេរិកកាំង៕

No comments:

Post a Comment

yes