សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 26, 2012

ឧប​ការី​បរទេស​អាមេរិក​មក​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មេដឹកនាំ​កំពូល​របស់ខ្លួន


មន្រ្តីជាន់ខ្ពស់ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​នៅថ្ងៃសុក្រនេះ ​បានអះអាងថា​ លោក បាន​មក​ស្វែងយល់​អំពីកិច្ចការ​នានា​ដែលកម្ពុជាជាម្ចាស់​ផ្ទះ​កិច្ចប្រជុំកំពូល​អាស៊ាន​ នាខែកក្កដា និង​វិចិ្ឆកា ជាពេល​ដែល​រដ្ឋមន្រ្តីការ​បរទេស ​និងប្រធានាធិបតី​របស់​លោក​មកទស្សន​កិច្ច​នៅកម្ពុជា​។
ឧបការីរដ្ឋ​មន្រ្តីការ​បរទេសអាមេរិក​ លោក ឃឺត ខំាប៊ែល​ មកជួប​ពិភា​ក្សា​​ការងារ​ជាមួយលោក​ឧប​នាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​ដើម្បីពីការគាំទ្រ​របស់​អាមេរិក​ចំពោះកិច្ចខិត​ខំប្រឹង​ប្រែងរបស់​កម្ពុជា​និងសមាគម​អាស៊ាន​ទាំងមូល។​
អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​ លោក កុយ​ គួង ​បានថ្លែង​ប្រាប់កាសែត​ក្រោយជំនួប​ថា ដំណើរ​ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា ​នាខែវិចិ្ឆកា ​នៅកម្ពុជា ក្នុង​គោល​ដៅបួន។ ​ទី១ ពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​អាមេរិក ទី២​ ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ទី​៣ កិច្ចប្រជុំ​លើកទី៤​ អាស៊ាន បូក​សហរដ្ឋអាមេរិក​ និង​ទី៤ ​កិច្ចពិភាក្សា​ទ្វេភាគី​ជា​មួយ​ប្រទេសជា​សមាជិក​អាស៊ាន​ទាំង១០។

No comments:

Post a Comment

yes