ភ្នំពេញ
៖ កម្មករ កម្មការិនី រាប់រយនាក់ ដែលបម្រើការងារ នៅរោងចក្រស៊ិន ផ្លាស់ អ៊ិនដាក់ទ្រី នៅស្រុកមុខកំពូល ខេត្ដកណ្ដាល បានដួលសន្លប់ ជាបន្ដបន្ទាប់ កាលពីវេលាម៉ោង ៧និង៣០ នាទី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ នេះ ។
ប្រភពព័ត៌មានពីកម្មករកម្មការិនី បាន ឱ្យដឹងថា ករណីដួលសន្លប់ខាងលើ គឺសង្ស័យ ទៅលើការហូប នំនិង ទឹក ដែលខាងរោងចក្រផ្តល់ឱ្យ ។
ប្រភពព័ត៌មានបានបន្ដថា រហូតមកដល់ ម៉ោង១០និង៤៥នាទីនេះ ខាងរោងចក្រមិន ទាន់អនុញ្ញាតសមត្ថកិច្ចចូលត្រួតពិនិត្យ នោះទេ ហើយរោងចក្រខាងលើ ទើបតែដំណើរ ការបានខែ២ប៉ុណ្ណោះ ៕
No comments:
Post a Comment
yes