ខេត្តកំពង់ចាម ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ពុំធ្លាប់មានទាល់តែសោះនាពេលកន្លងមកដោយយុវជនម្នាក់ឈ្មោះ អាត សុភ័ក្រ អាយុ១៩ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានជិះម៉ូតូលឿនដូចហោះទៅបុកខឿនចិញ្ចើមថ្នល់ផ្លូវមាត់ទន្លេ ត្រង់ចំណុចមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បណ្តាលឱ្យផ្លោងមនុស្សធ្លាក់ជង់ចម្រឹងរបងដែកជាប់នឹងបំពង់ កស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ឧសភា ២០១២ ស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ធ្វើឱ្យអ្នកបានឃើញហេតុការណ៍ញាក់សាច់គ្រប់ៗគ្នាផងដែរ ។
No comments:
Post a Comment
yes