សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 21, 2012

លោក គង់ គាំ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកណ្តាល



ប្រធានស្តីទីគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី២១ ខែឧសភា បានធ្វើយុទ្ធនាការឃោសនា បោះឆ្នោតនៅក្នុងខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋនិងសកម្មជនរបស់គណបក្ស​ សម រង្ស៊ី ចូលរួមយ៉ាងច្រើនកោះករ ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកណ្តាលនោះ លោក គង់ គាំ ប្រធានស្តីទីគណ បក្ស សម រង្ស៊ី បានជំរាបជូនទៅប្រជាពលរដ្ឋថា ដល់ពេលដែលបងប្អូនប្រជាពលរដ្ឋចូលរួម ជា មួយនិងគណបក្ស សម រង្ស៊ី ហើយ ។ ព្រោះគណបក្សប្រជាជនរបស់លោក ហ៊ុន សែន សព្វថ្ងៃ បានធ្វើបាបប្រជាពលរដ្ឋខ្មែរខ្លាំងណាស់ មានទាំងការរំលោភដីធ្លី សិទ្ធិរស់នៅ បាញ់សម្លាប់ ចាប់ ចងដាក់គុកច្រវាក់ជាដើម ។


មួយវិញទៀតរដ្ឋាភិបាលសព្វថ្ងៃបានធ្វើឲ្យធនធានធម្មជាតិ ទាំងអស់ស្ទើរវិនាសហិនហោចអស់ ទៅហើយ ដោយបើកដៃឲ្យឈ្មួញខិចខូចកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃ ទាំងការហូរចូលដ៏ ច្រើនលើសលប់ពីសំណាក់ជនជាតិយួនអន្តោប្រវេសន៏ ។

ពេលវេលានៃការបោះឆ្នោតឆ្នាំ២០១២ និងឆ្នាំ២០១៣ ដល់ពេលដែលប្រជាពលរដ្ឋចូលរួមជា មួយនិងគណបក្ស សម រង្ស៊ី ដើម្បីស្រោចស្រង់ប្រទេសកម្ពូជាពីក្រញ៉ាំមច្ចុរាជយួនហាណូយ និង រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដ៏មហាសែនធ្វើបាបប្រជាពលរដ្ឋកម្ពុជា ៕ 


No comments:

Post a Comment

yes