សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 9, 2011

លោក រ៉ុង ឈុន និងធ្វើរបាយការណ៏ទៅព្រះមហាក្សត្រ
នាយករដ្ឋមន្ត្រី ប្រធានសភា ព្រឹទ្ធសភា
ឲ្យបំភ្លឺពីការបាត់ភូមិខ្មែរចំនួន៣ទៅវៀតណាម
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅថ្ងៃទី០៩ មករា បានដឹកនាំសមាជិករបស់ខ្លួន
ចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ១៣១(១)ដែលស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកំចាយមារ ខេត្តព្រៃវែង និងបង្គោលលេខ១២៥ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែក ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋនៅទីនោះបានបញ្ឆាក់ប្រាប់អ្នកកាសែតត្រង់ចំនុចបង្គោលលេខ១៣១(១)ថា ការបោះ
បង្គោលលខេ១៣១(១) មិនមានការបាត់បង់ទឹកដីទេពីព្រោះមានខណ្ឌដោយទន្លេ។ បន្ទាប់ពីពិនិត្យ
មើលបង្គោលព្រំដែនលេខ១៣១(១) រួចលោក រ៉ុង ឈុន បានបន្តរដំណើរចុះទៅពិនិត្យមើលបង្គោល
ព្រំដែលលេខ១២៥ ដែលស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋឈ្មោះ ក្រឹម អាយុជាង៧០ឆ្នាំ ដែលរស់
នៅតំបន់នោះបានប្រាប់ អ្នកកាសែតថា ការបោះ
បង្គោលព្រំដែនលេខ១២៥ បានធ្វើអោយបាត់ភូមិខ្មែរ ចំនួន៣ មានដូចជា ១ ភូមិថ្លុកត្រាច ២ ភូមិអន្លង់ជ្រៃ និង៣ ភូមិតាអាំ ។
ទាក់ទងទៅនិងការលើកឡើងរបស់ប្រជាពលរដ្ឋ
ខាងលើនេះលោក រ៉ុង ឈុនបាននិយាយថា លោកនិងធ្វើលិខិតទៅព្រះមហាក្សត្រ
ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី អោយធ្វើការបំភ្លឺអំពីការបាត់ភូមិខ្មែរចំនួន៣ ដោយសារតែការបោះបង្គោលព្រំដែន៕

No comments:

Post a Comment

yes