សៀមរាប: នៅវត្តអង្គរខាងត្បូង ក្នុងបរិវេណ ប្រាសាទអង្គរវត្ត ក្រុងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ និង សាសនា របស់ព្រះរាជាណាចក្រកម្ពុជា ខេត្តសៀមរាប បានប្ររព្ធពិធីបុណ្យវិសាខបូជា នៅថ្ងៃពេញបូណ៌ មី ខែវិសាខ ពុទ្ធសរាជ ២៥៥៦ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២ និងមានការបំបួសកុលបុត្រ កុល ធីតា ១.០៦២រូប ក្នុងរយ:ពេល៦ថ្ងៃផងដែរ។
ពិធីនក្ខត្តឬក្សដ៏ឧត្តមនេះ ស្ថិតក្រោមអធិបតីភាពលោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប លោក ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្ដ និងព្រះសុមង្គលសិលាចារ្យ ព្រះមេគុណខេត្ត ព្រមទាំងព្រះសង្ឃ តាជី ដូនជី មន្ត្រីរាជកា សិស្សានុសិស្ស និងពុទ្ធបរិស័ទ ជាង ៣.០០០អង្គ និងនាក់។ ក្នុងការបំបួសកុលបុត្រ កុលធីតា ទាំង ១.០៦២រូប/អង្គ នេះ មានសាមណេរ ដែលបានសាងព្រះផ្នួសចំនួន ៧០៤អង្គ និងសីលវតី ៣៥៨នាក់ ក្នុងរយ:ពេល ៦ថ្ងៃតាមការគ្រោងទុក នៃកម្មវិធី។
ព្រះឥន្ទបាលី ព្រះវិន័យធរអនុគុណក្រុងសៀមរាប បានមានសង្ឃដីកាថា ប្រពៃណីដ៏ល្អរបស់ខ្មែរយើងមុន និងរៀបអាពាហ៍ពិពាហ៍ សាងសុភមង្គលគ្រួសារ កូនប្រុស ត្រូវទៅបួសនៅវត្ត ហើយកូនស្រីត្រូវបួសជា សីលវតី ឬត្រូវចូលម្លប់ ដើម្បីអប់រំបន្ទំផ្លូវចិត្ត កែប្រែចរិយា មារយាទឲ្យល្អប្រពៃទ្វេឡើង និងបំបួស ដើម្បី តបស្នងសងគុណអ្នកមានគុណរបស់ខ្លួន មានមាតា បិតា ជាដើម ព្រមទាំងសាងនូវបុណ្យកុសលសម្រាប់ សេចក្ដីសុខផ្ទាល់ខ្លួន។ ព្រះអង្គមានសង្ឃដីកាបន្តថា ការអប់រំតាមរយ:ព្រះពុទ្ធសាសនា មានសរ:សំខាន់ ណាស់ ក្នុងការជួយទ្រទ្រង់យុវជន យុវតី កូនខ្មែរគ្រប់រូប ពិសេសតាមរយ:សាងព្រះផ្នួស ហើយមានឱកា ស ក្នុងការគោរព ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា វិសាខបូជា ប្រារព្ធធ្វើនៅថ្ងៃពេញបរមីខែវិសាខ គឺធ្វើនៅថ្ងៃ១៥ កើត ខែវិសាខ តាមច័ន្ទគតិ ហើយឆ្នាំនេះ វិសាខបូជា ត្រូវនិងថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១២ ត្រូវនិងថ្ងៃដែលព្រះសក្យមុនីសម្មា សម្ពុទ្ធ ជាបរមគ្រូទ្រង់ប្រសូត ទ្រង់បានត្រាស់ ជាព្រះសព្វញ្ញូពុទ្ធប្រាកដឡើងក្នុងលោក និងថ្ងែដែលទ្រង់ រំលត់ខន្ធចូលបរិនិព្វាន។ ក្នុងសម័យដ៏ឧត្តម នៃព្រះពុទ្ធសាសនា គឺជាថ្ងៃសម្រាប់ពុទ្ធសាសនិក ទាំងបព្វ ជិត ទាំងគ្រហស្ថ ប្រជុំគ្នាធ្វើសក្ករបូជា ចំពោះព្រះសាម្មាសម្ពុទ្ធ ព្រមទាំងព្រះធម៌ ជាបរមពុទ្ធោវាទ និងព្រះ អរិយសង្ឃ ជាសាវករបស់ព្រះអង្គ។
ពិធីនេះ ក៏មានការសម្តែងធម៌ទេសនា ស្តីពីបុណ្យវិសាខបូជា ការប្រកាសពិសាខបូជា ការសូត្រធម៌អំពី វិសាខបូជា ហើយបើតាមកម្មវិធីគ្រោង នៅរសៀល និងពេលរាត្រី រហូតដល់រំលងអធ្រាត្រ នឹងមានពីធី សូត្រព្រះធម៌ និងការដង្ហែប្រទក្សិណជុំវិញប្រាង្គប្រាសាទអង្គរវត្តផងដែរ ដើម្បីអនុមោទនាបុណ្យវិសាខ បូជា ក្ដីជំនឿ និងគោរព ព្រមទាំងចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណី នៃព្រះពុទ្ធសាសនា៕
No comments:
Post a Comment
yes