នារីៗភាគច្រើនសម័យបច្ចុប្បន្ននេះ ចូលចិត្ដធ្វើការវះកាត់កែសម្ជស្ស មិនថា នៅលើមុខ ឬនៅ លើដងខ្លួននោះទេ។ ក្នុងនេះដែរ ប្រហែលជាស្ដ្រី ពីរលាននាក់នៅក្នុង សហរដ្ឋអាមេរិច មាន ដើម ទ្រូងក្លែងក្លាយ ជាមួយនឹងស្រ្ដីជាជាង ២៥០,០០០នាក់បានទៅធ្វើការវះកាត់ជារៀង រាល់ឆ្នាំ។ អាយុមធ្យមនៃស្រ្ដីត្រូវការបំពាក់ បំប៉នដើមទ្រូង គឺអាយុ៣៤ឆ្នាំ និង ៩០%នៃស្រ្ដី ទាំងនោះចង់កែប្រែដើមទ្រូង បន្ទាប់ពីមានកូនហើយ។ ស្រ្ដីភាគច្រើន បានកើនទំហំជាពីរដង នៃពែង បន្ទាប់ពីការបំពាក់បំប៉នរួចហើយនោះ។
ប៉ុន្ដែមិនមែនស្រ្ដីគ្រប់រូបដែលធ្វើការបំពាក់បំប៉ននោះហើយ សប្បាយចិត្ដ ឬទទួលជោគជ័យ នោះ ទេគឺមាន ៦% គឺត្រូវវិលទៅរកភាពដើម ឬត្រូវកាត់ដើមទ្រូងចេញតែម្ដង។ ដូចនេះ របស់ធម្ម ជាតិ មិនប្រាកដថា មិនល្អនោះទេ៕
No comments:
Post a Comment
yes