សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 26, 2012

ស្លាប់​ដោយ​អំពើ​ហិង្សា​នៅ​ស៊ី​រី​កើន​ជាង​១២​ពាន់​នាក់​

​គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ ដោយ​អំពើ​ហិង្សា​នៅ​ស៊ី​រី​ចាប់តាំងពី​ការ​ ក្រោក​ឡើង​បះបោរ​ប្រឆាំង​នឹងរ​ដ្ឋា​ភិ​ បាល​លោក​ បា​សា​ អាល់​អាសា​ដ​ កើន​ ឡើង​ជាង​១២​ពាន់​នាក់​ក្នុង​រយៈពេល​១៤​ខែ​កន្លង​មក​ ។​
​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​ដែល​មាន​ទីតាំង​ នៅ​ប្រទេស​អង់គ្លេស​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ ទី​២៥​ខែឧសភា​ មាន​ពលរដ្ឋ​ស៊ី​រី​រហូត​ ដល់​៧០​នាក់​បាត់បង់​ជីវិត​ ។​ ក្នុង​ចំណោម​ ជន​រង​គ្រោះ​ទាំងនោះ​មាន​ពលរដ្ឋ​ស្លូត​ ត្រង់​៥០​នាក់​ កុមារ​១៣​នាក់​ ហើយ​អ្នក​ ទាំងនោះ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ ស្ថិត​នៅ​ទីក្រុង​ហូ​ម​ ។​
​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​និង​នៅ​ក្នុង​ពេល​ដែល​ឧបការី​ សម្ពន្ធ​អា​រ៉ាប់​និង​អង្គការសហប្រជាជាតិ​ លោក​ កូ​ហ្វី​ អាណា​ន់​ បាន​ត្រៀមលក្ខណៈ​ វិល​ត្រឡប់​ទៅ​កាន់​ស៊ី​រី​វិញ​នៅ​ស​ប្ដា​ហ៍​ ខាង​មុខ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ដោយ​សន្ដិភាព​ដល់​វិបត្ដិ​ដែល​អូស​បន្លាយ​ រយៈពេល​យូរ​នោះ​ ។​
​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហ​ ប្រជាជាតិ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​  ថ្ងៃ​ទី​២៥​ខែឧសភា​ បញ្ជាក់​ថា​ វិបត្ដិ​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ សកម្មភាព​មនុស្សធម៌​ ក៏​ដូច​ជា​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​ ។​ តាម​គម្រោង​ ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រីនឹង​លើក​ មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្ដិ​ សុខ​អង្គការសហប្រជាជាតិ​នៅ​ស​ប្ដា​ហ៍​ខាង​មុខ​ ។​

​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់​ក៏​បាន​ កោះហៅ​រដ្ឋ​ទូត​ស៊ី​រី​ប្រចាំ​នៅ​ទីក្រុង​ បែក​ឡាំង​ដើម្បី​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ ស្ថានភាព​អាក្រក់​ដែល​កំពុង​តែ​កើតឡើង​ នៅ​ក្នុង​ប្រទេស​នោះ​ ។​ ទន្ទឹម​នឹង​នោះ​ រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​បាន​ជំរុញ​ឱ្យ​ភាគី​ ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​អនុវត្ដ​នូវ​ គម្រោង​សន្ដិភាព​ដែល​លើក​ឡើង​ដោយ​ អង្គការសហប្រជាជាតិ​ ។​
​ពល​ដ្ឋ​ជាង​១២​ពាន់​នាក់​បាត់បង់​នៅ​ ស៊ី​រី​ក្នុង​រយៈពេល​១៤​ខែ​កន្លង​មក​ ក្នុង​ នោះ​មាន​១.៤០០​នាក់​បាត់បង់​ជីវិត​ចាប់​ តាំង​ច្បាប់​ឈប់​បាញ់​ដែល​លើក​ឡើង​ ដោយ​លោក​ កូ​ហ្វី​ អាណា​ន់​ ចូល​ជា​ធរ​ មាន​កាលពី​ខែមេសា​កន្លង​មក​ ៕

No comments:

Post a Comment

yes