សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 21, 2012

ក្មេងស្រី អាយុ 4ឆ្នាំម្នាក់ រលាកទឹកក្តៅ រលួយមួយចំហៀងខ្លួន ខណៈម្តាយ កំពុងសម្រាលកូនតូច លើគ្រែ ឪពុកទៅស៊ីឈ្នួល នៅដីថៃ

www.dap-news.com

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីអាយុ 4ឆ្នាំម្នាក់ ក្នុងត្រកូលក្រីក្រ រកព្រឹកខ្វះល្ងាចមួយ បានរលាកទឹកក្តៅរលួយមួយចំហៀងខ្លួន ខណៈម្តាយកំពុងម្រាលកូនតូច លើគ្រែ ឪពុកទៅស៊ីឈ្នួលនៅដីថៃ ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ បញ្ជូនមកសង្គ្រោះ នៅមន្ទីពេទ្យទាន់ពេលវេលា។
ក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ាង ស្រីណាន់ អាយុ 04ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមប្រភពពីអ្នករស់នៅ ក្បែរផ្ទះក្មេងស្រី រងគ្រោះបានឲ្យដឹងថា ក្រុមគ្រួសាររបស់នាង គឺជាអ្នកក្រខ្សត់រកព្រឹកខ្វះល្ងាច ឪពុកម្តាយជាកម្មករស៊ីឈ្នួលនៅដីថៃលុះ ល្ងាចបានត្រឡប់មកផ្ទះវិញ ទើបមានអាហារ ឲ្យកូនហូបចុក។
លោកស្រី កែវ ចាន់ ម្តាយក្មេងស្រីរងគ្រោះ បាននិយាយក្នុងភាពក្តុកក្តួល អួលដើមក លាយលំជាមួយដំណក់ទឹកភ្នែកប៉ព្រិច ឲ្យអ្នកយកព័ត៌មានដើមអម្ពិលដឹង នៅថ្ងៃ ទី21 ខែមិថុនា ឆ្នាំ2012នេះថា គាត់មានការសោកស្តាយណាស់ ដែលគ្រោះអាក្រក់ បានកើតឡើងចំពោះកូនស្រីគាត់បែបនេះ។

លោកស្រីបានបន្តថា នៅថ្ងៃកើតហេតុ ថ្ងៃទី17 ខែមិថុនា ឆ្នាំ2012 លោកស្រី បានដាំទឹកថ្នាំហូបលើចង្ក្រាន ខណៈលោកស្រីកំពុងសម្រាលកូនតូច រួចក៏ឡើងទៅដេក លើគ្រែឆ្អើរភ្លើងបន្ត ពេលនោះកូនស្រីរបស់គាត់ បានទៅរុញអុសបន្ថែមភ្លើង ដាំទឹកឲ្យម្តាយ ក៏ត្រូវទឹកដែលកំពុងក្តៅនោះ កំពប់ស្រោចពេញខ្លួនតែម្តងទៅ។
ដោយកូនតូច ទើបតែកើតបានប៉ុន្មានថ្ងៃ ម្តាយក្មេងស្រីរងគ្រោះ ត្រូវបង្ខំចិត្តពេលថ្ងៃនៅមើលកូនតូចនៅផ្ទះ និងទុកក្មេងស្រីរងគ្រោះចោល ឲ្យនៅមន្ទីរពេទ្យតែម្នាក់ឯង ឪពុកឆ្លៀតទៅស៊ីឈ្មួលនៅដីថៃ រកប្រាក់ផ្គត់ផ្គង់ការព្យាបាលកូន និងជីវភាពគ្រួសារទាំងត្រដាបត្រដួស  លុះពេលយប់ឪពុកនាង ដេកមើលថែកូនតូច ទើបកើតនៅផ្ទះ ម្តាយទៅកំដរក្មេងស្រី រងគ្រោះ ម៉ាង ស្រីណាន់ នៅមន្ទីរពេទ្យម្តង៕

No comments:

Post a Comment

yes