រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី២២ មិថុនា ២០១២នេះ លោកផៃ ស៊ីផាន អ្នកនំាពាក្យទីស្តីការគណៈរដ្ឋមន្រ្តីនឹងធ្វើសន្និសីទកាសែតខ្លីមួយជុំវិញការនិវត្តន៏ពីប្រទេសអូស្រ្តាលីមកកាន់ប្រទេសកម្ពុជាវិញពីសំណាក់លោកឧកញ៉ា ហ៊ុន តូ ដែលត្រូវជាក្មួយបង្កើតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
ការវិលត្រឡប់នេះ បន្ទាប់ពីលោកឧកញ៉ាបានត្រូវកាសែត The Age របស់អូស្រ្តាលីកាលពីពេលថ្មីនេះសរសេរចុះផ្សាយដោយចោទប្រកាន់ថា លោកហ៊ុន តូ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែត្រូវបានលោកឧកញ៉ា ហ៊ុន តូ បានធ្វើការបដិសេធនិងត្រៀមដាក់ពាក្យប្តឹងកាសែតនេះ ។
No comments:
Post a Comment
yes