របត់នយោបាយថ្មីសំរាប់អ្នកប្រជាធិបតេយ្យនៅកម្ពុជា
គឺត្រូវតែស្វែងរកការរួមបញ្ចូលគ្នាដើម្បី ក្លាយទៅជាកម្លាំងតែមួយ
ក្នុងការយកឈ្នះលើគណបក្សកាន់អំណាចសព្វថ្ងៃក្នុងការបោះឆ្នោត ថ្នាក់ជាតិ នៅខែកក្កដា
ឆ្នាំ២០១៣ ខាងមុខនេះ ។
លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា
គឺមានតែការបង្រួបបង្រួមគ្នាទេ
ទើបអាចធ្វើឲ្យកម្លាំងអ្នកប្រជាធិបតេយ្យ
ក្លាយជាកម្លាំងស្នូលមួយដ៏រឹងមាំ
សំរាប់ការដណ្តើមយកជ័យជំនះ ពីគណបក្សកាន់អំណាចសព្វថ្ងៃ
ដើម្បីធ្វើការផ្លាស់ប្តូមុខមាត់ប្រ
ទេសកម្ពុជាឲ្យមានឈ្មោះបោះសម្លេងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការបោះឆ្នោត ក្នុងឆ្នាំ២០១៣ ខាងមុខនេះ ។
បើទោះបីជាសម្លេងនៃការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាធិបតេយ្យទាំងពីរនេះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣
បូកបញ្ជូលគ្នាទៅ
តិចជាងសម្លេងរបស់គណបក្សកាន់អំណាចក៏ដោយ
ក៏ប៉ុន្តែប្រសិនបើគេគ្រលេកមើល ទៅលើនិតិវិធីរៀបចំការបោះឆ្នោតឃើញថាមានការលុបឈ្មោះប្រជាពលរដ្ឋដ៏ច្រើនលើសលប់ រួមជាមួយនិងការរំខានប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ការមានឈ្មោះស្ទួន ការចេញលិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែលមាននិន្នាការគាំទ្រមកលើគណបក្សប្រជាជនជាដើម នៅ ។
មួយវិញទៀតចំនួនប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតនៅក្នុងអាណត្តិនេះ គឺមានការ
ធ្លាក់ចុះយ៉ាងគំហ៊ុក ដែលប្រជាពលរដ្ឋមិនបានទៅចូលរួមបោះឆ្នោតទាំងនោះភាគច្រើន ត្រូវ គេដឹងថាជាអ្នកដែលគាំទ្រគណបក្សប្រឆាំង។
ដូច្នេះបើយោងទៅលើលទ្ធផលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា
ប្រសិនបើការបោះឆ្នោតនាពេលកន្លងមកប្រព្រឹត្តិទៅដោយភាពត្រឹមត្រូវ សេរី យុត្តិធម៌នោះ
សម្លេងគណបក្សប្រឆាំងគឺអាចប្រហាក់ប្រហែល
ឬក៏ឈ្នះគណបក្សកាន់អំណាចក៏ថាបាន។
ដើម្បីឲ្យប្រជាពលរដ្ឋ លោកបានអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា
ដោយគ្មានការគំរាម
កំហែង គាមឲបសង្កត់ បំបិទសិទ្ធ និងការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ
យុត្តិធម៌ និង ស្មើរភាពគ្នា ហើយដើម្បីកុំឲ្យសម្លេងគណបក្សប្រឆាំងបែកខ្ញែក
និងដើម្បីជាការដាក់សម្ពាធកាន់តែខ្លាំងទៅលើស្ថាប័នរៀបចំការបោះឆ្នោតរបស់កម្ពុជា ពិតណាស់គណបក្ស សម រង្ស៊ី ត្រូវតែរកផ្លូវដើម្បីឲ្យមានការបង្រួបបង្រួមគ្នាជាមួយនឹងគណបក្សប្រជាធិបតេយ្យដូចគ្នា
។ប្រសិនបើពុំ
មិនរួបរួមគ្នារវាងអ្នកប្រជាធិបតេយ្យនោះទេ ច្បាស់ណាស់គឺយើងបានផ្តល់ ឱកាសឈ្នះ រួចជាស្រេចឲ្យទៅគណបក្សកាន់អំណាច
ដូចនេះលទ្ធភាពឈ្នះដឹកនាំប្រទេស គឺមានដ៏តិចតួចស្តួច ស្តើងខ្លាំងណាស់ ។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ប្រាប់ឲ្យដឹងថា
ការរួប រួមរវាងអ្នកប្រជាធិបតេយ្យពិតជាមានសារសំខាន់ខ្លាំងណាស់
ព្រោះកម្លាំងនិងសន្ទុះនៃការគាំទ្រ បន្ទាប់ពីមានការបោះឆ្នោតឃុំ-សង្កាត់រួចមកសបញ្ជាក់ឲ្យឃើញថាជាផ្លូវមួយអាចឲ្យអ្នកប្រជាធិ
បតេយ្យ ទទួលបានជោគជ័យលើគណបក្សកាន់អំណាចបាន នៅពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ។
លោក គង់ គាំ បានបន្ថែមទៀតថាជាតិត្រូវការយើង
ដូចច្នេះអ្នកប្រជាធិបតេយ្យត្រូវតែរួបរួមជា មួយគ្នាដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាឲ្យខានតែបាននៅឆ្នាំ២០១៣ខាងមុខនេះ
។ ហើយ សូមឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ធ្វើការងាររួមបញ្ចូលគ្នាដើម្បីជាសម្លេងតែមួយ
ក្នុងការតទល់ជាមួយ និងគណបក្សកាន់អំណាចសព្វថ្ងៃ ។ លោកថាយើងបានឃើញហើយ
រដ្ឋាភិបាលសព្វថ្ងៃមិនបាន គិតគូប្រជាពលរដ្ឋខ្លួនជាធំនោះទេ គឺគេគិតតែអំពីអំណាច
របស់ពួកគេជាធំតែប៉ុណ្ណោះ ។ លោក ថាប្រជាពលរដ្ឋខ្លះរកតែអង្ករច្រកឆ្នាំងពុំបាន
មានដីតែមួយដុំក៏ត្រូវបានរដ្ឋអំណាចរបស់គណបក្ស ប្រជាជនរំលោភយកគ្មានសល់ ព្រៃឈើ រ៉ែ
ដែលជាសម្បត្តិមានតម្លៃរបស់យើង ក៏ត្រូវបានអ្នក
មានអំណាចសព្វថ្ងៃបំផ្លាញស្ទើរគ្មានសល់ផងដែរ ហើយប្រជាពលរដ្ឋរស់នៅក្នុងសភាព ខ្លាច
ខ្លៅ ហើយនិងឃ្លានតែប៉ុណ្ណោះ ។
ដូចនេះហើយបានជាគណបក្ស សម រង្ស៊ី អំពាវនាវឲ្យអ្នកប្រជាធិបតេយ្យទាំងអស់
ចូលរួមជា មួយនិងគណបក្ស សម រង្ស៊ី ដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាពីគណបក្សប្រជាជន
របស់លោក ហ៊ុន សែន ឲ្យបាននៅឆ្នាំ២០១៣ ដែលជាឆ្នាំអ្នកប្រជាធិបតេយ្យត្រូវតែធ្វើការសង្គ្រោះប្រជាពលរដ្ឋ
និងប្រទេសកម្ពុជារបស់យើង ។
សូមជំរាបថា ការអំពាវនាវរកឲ្យអ្នកប្រជាធិបតេយ្យដើម្បីចូលរួមជាមួយនិងគណបក្ស សម
រង្ស៊ី ដើម្បីយើង ស្រោចស្រង់ប្រទេសជាតិពីគណបក្សប្រជាជននោះ គឺជាគោលជំហរដ៏ឥតងាករេ
និងតាំងពីដើមរហូតមក របស់គណបក្សសមរង្ស៊ី ។
សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែររាប់សិបឆ្នាំមកនេះ សមល្មមដល់ពេលត្រូវតែបញ្ចប់នៅឆ្នាំ២០១៣នេះហើយ។ ពីព្រោះប្រជាពលរដ្ឋខ្មែរ ធ្លាប់ទទួលរងការជិះជាន់ធ្វើបាប ការបណ្តេញចេញទាំងបង្ខំ ដើម្បីរំលោភយកដីធ្លី
ការកើតមានសង្គ្រាមរាំរ៉ៃ ការរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់បរទេសឈ្លានពាន និងការទទួលរងភាពអយុត្តិធម៌
ដោយសារប្រព័ន្ធតុលាការជាច្រើន ណាស់ទៅហើយ
ស្ទើរតែធ្វើឲ្យតំណក់ទឹកភ្នែករបស់ពួកគាត់ហូរចុះមកក្លាយទៅជាស្ទឹង
និងឈាមរបស់ពួកគាត់ក្លាយទៅជាទន្លេទៅហើយ។ ដូចនេះភាពជោគជាំដោយការភ័យខ្លាច និងការទទួលរងគ្រោះទាំងនេះ គឺត្រូវតែបញ្ចប់នៅត្រឹមឆ្នាំ២០១៣ឲ្យខានតែបាន ។
គួរជំរាបជូនផងដែរថា ក្នុងជំហរនេះ
ប្រជាពលរដ្ឋ ត្រូវតែសំរេចចិត្តឲ្យបានច្បាស់ និងមានចិត្តចង់ជួយខ្លួនឯងជាមុន និងបន្ទាប់មកត្រូវតែជ្រើសរើសយកមេដឹកនាំណា ដែលស្រឡាញ់ពលរដ្ឋ ស្នេហាជាតិ និងមានសមត្ថភាព គ្រប់គ្រាន់មកដឹកនាំប្រទេសវិញម្តង ។ការរួបរួមនៃអ្នកដែល
ស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់
ជាមួយគណបក្សសមរង្ស៊ី គឺនឹងបង្ហាញឲ្យឃើញកម្លាំងប្រជែងជាមួយគណបក្សកាន់អំណាចកាន់តែខ្លាំង
និងកាន់តែធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ៕
No comments:
Post a Comment
yes