សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 21, 2012

សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​ជួប​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ភ្នំពេញ​


ភ្នំពេញ: ​លោក ជាម យៀប សមាជិក​សភា​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មាធិការ​ទី​២ នៃ​រដ្ឋសភា និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១២ នឹង​ធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដើម​កណើត​ខ្មែរ​កម្ពុជា​ក្រោម ដែល​រៀបចំ​ដោយ​គណៈកម្មា ធិការ​សំរប​សំរួល​​ខ្មែរ​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។
​ដំណឹង​នេះ ត្រូវបាន​បង្ហាញ​តាម​លិខិតអញ្ជើញ​អ្នកចូលរួម ដែល​អ្នកសារព័ត៌មាន​ទទួលបាន កាលពី​ព្រឹក​ថ្ងៃទី​២១​ខែ​មិថុនា​ឆ្នាំ​២០១២​។​
​ លោក គឹម វណ្ណ​ឆេង ប្រធាន​គណៈកម្មាធិការ​សំរបសំរួល​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​ប្រសាសន៍​បញ្ជាក់​តាម​ទូរ​សព្ទ័​បន្ថែម​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា​ថា លោក​បាន​អញ្ជើញ​សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​ពី ៣ ទៅ ៤ នាក់​ទៀត មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន​ប្រមាណ ៤០០ នាក់ ដែល​ជា​ការចុះ​មក​សួរ​សុខទុក្ខ​របស់​សមាជិក​សភា​ជាមួយនឹ​ង​ប្រជាពលរដ្ឋ​ ខ្មែរ​កម្ពុជា​ក្រោម នៅ​រាជធានី​ភ្នំពេញ ដែល​រៀបចំ​សម្របសំរួល​ដោយ​គណៈកម្មាធិការ​សំរបសំរួល​ខ្មែរ​កម្ពុជា​ក្រោម ឲ្យមាន​ជំនួប​នេះ​ឡើង​។​

​ការជួបជុំ​រវាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ជំហរ​គាំទ្រ​រដ្ឋាភិបាល នា​ថ្ងៃ​អាទិត្យ ទី​២៤​មិថុនា ឆ្នាំ​២០១២ ធ្វើឡើង​ដើម្បី​ជា​ថ្ងៃ​រម្លឹក​ដល់​ព្រឹត្តិការណ៍ ដែល​អាណា​ព្យាបាល​​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យទៅ​វៀតណាម គ្រប់គ្រង កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ ក៏​ប៉ុន្តែ​ក្រុម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្វែ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នោះ ទៅ​ជា​ការជួប​សំណេះសំណាល​រវាង​សមាជិកសភា ជាមួយ​ក្រុម​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទៅវិញ​៕

No comments:

Post a Comment

yes