ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣
ដែលទើបតែបញ្ចប់ទៅថ្មីៗ ត្រូវបាន គណបក្ស សម រង្ស៊ី មន្រ្តីអង្គការសង្គមស៊ីវិល រួមជាមួយនិងប្រជាពលរដ្ឋ
បានធ្វើការច្រានចោល ចំពោះការបោះឆ្នោតនេះ ដោយពួកគាត់បានលើកឡើងថា
ការបោះឆ្នោតគឺគ្មានភាពសេរី ត្រឹម ត្រូវ និងយុត្តិធម៌នោទេ
ព្រោះការបោះឆ្នោតនេះពោពេញទៅដោយភាពមិនប្រក្រតី ។
ដែលភាពមិនប្រក្រតីទាំងនោះមានដូចជា មានការបិទខិតប័ណ្ណឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជន
នៅជិតការិយាល័យបោះ ឆ្នោត ។ មន្រ្តីអាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជន
ចុះតាមដាននិងអង្កេតនៅក្នុងបរិវេនហាមឃាត់របស់ការិយាល័យបោះឆ្នោត ។ មេឃុំ-ចៅសង្កាត់
និងមន្រ្តីរបស់គណបក្សប្រជាជន បានជួលរថយន្តជាមធ្យោបាយ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត
។មន្រ្តីការិយាល័យបោះឆ្នោត បានអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋដែលមានតែ
ប័ណ្ណព័ត៌ ដែលគេដឹងថា ជាសមាសភាពរបស់គណបក្សប្រជាជន ឲ្យមានសិទ្ធិបោះឆ្នោតបាន ។
អ្នកមានប័ណ្ណបញ្ជាក់អត្តសញ្ញាណថ្មីដែលមិនមានបិទរូបថត ដែលជាសមាសភាពរបស់គណ
បក្សប្រជាជន ត្រូវបានមន្រ្តីការិយាល័យបោះឆ្នោតអនុញ្ញាត្តិឲ្យបោះឆ្នោត
។ប្រជាពលរដ្ឋរកការិ
យាល័យបោះឆ្នោតមិនឃើញ ដោយត្រូវបានគេដូរពីកន្លែង១ទៅកន្លែង ដោយមិនបានជូនព័ត៌
មានជាមុន រួមជាមួយនិងការខុសឈ្មោះ ថ្ងៃខែ ឆ្នាំកំណើត
។មន្រ្តីការិយាល័យឲ្យប្រជាពលរដ្ឋ
បោះឆ្នោតបាន២នាក់ក្នុងសៀវភៅគ្រួសារតែមួយ ដែលជាសមាជិករបស់គណបក្សប្រជាជន ។
ការមានឈ្មោះស្ទួននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
។ការបន្តរចេញលិខិតបញ្ជាក់ទំរង់១០១៨ ពី
សំណាក់អាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជន ជាដើម ។
ជាមួយគ្នានោះគណបក្ស សម រង្ស៊ី
នៅខេត្តបាត់ដំបងក៏បានចេញរបាយការណ៏សង្ខេបរបស់ខ្លួន ដែលស្តីពី
ភាពមិនប្រក្រតីក្នុងការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិទី៣ ដែលមានចំនួន២៥ករណីដែលបានកើតមានឡើង នេះនិយាយតែនៅក្នុងខេត្តបាត់
ដំបងមួយតែប៉ុណ្ណោះ ក្រៅពីនេះគឺនៅមានតាមបណ្តាខេត្តមួយចំនួនទៀតនៅទូទាំងប្រទេស
ដែលភាពមិនប្រក្រតីនេះគឺបានធ្វើឡើងដោយគណបក្សប្រជាជន មកលើគណបក្សសម រង្ស៊ី ។
ព្រោះពួកគេមានការខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី
ដែលមានសន្ទុះហក់ឡើងខ្ពស់នោះ ដែលពួកគេរិះរកគ្រប់វិធីសាស្រ្តធ្វើយ៉ាងណា
ដើម្បីបង្អាក់ដល់ប្រជាប្រិយភាពរបស់ គណបក្ស សម រង្ស៊ី
និងដើម្បីដណ្តើមយកនូវភាពជោគជ័យលើគណបក្ស សម រង្ស៊ី ។ ដូចនេះ ហើយបានជាគណបក្សប្រជាជន បង្ករបញ្ហាស្មុកស្មាញមកលើគណបក្ស
សម រង្ស៊ី និងធ្វើការលួច បន្លំសន្លឹងឆ្នោគ្រប់រូបភាព ។
ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ
បានធ្វើការជំទាស់យ៉ាងដាច់ ណាត់ ថាការបោះឆ្នោតនេះគឺមិនអាចទទួលយកបាននោះឡើយ
ដោយពួកគាត់បានលើកឡើង ថា ការបោះឆ្នោតនេះគឺមានការបាត់ឈ្មោះប្រជាពលរដ្ឋច្រើន
និងមានឈ្មោះស្ទួន ហើយអ្វីដែល សំខាន់គឺអាជ្ញាធរ និងមន្រ្តីគ.ជ.ប បានឃុំឃិតគ្នាធ្វើលិខិតបញ្ជាក់អត្តសញ្ញាណដើម្បីឲ្យពួកយួន
អន្តោប្រវេសន៏ទាំងអស់នោះមានសិទ្ធិបោះឆ្នោត ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ ។
តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ
ធ្លាប់បានធ្វើការបដិ សេធចំពោះការបោះឆ្នោតនេះជាសារធារណៈរួមមកហើយដោយលោក តឹម សុវណ្ណ
ថា គ.ជ.ប បានឃុំខិតគ្រប់បែបយ៉ាងធ្វើយ៉ាងណាឲ្យតែគណបក្សប្រជាជនឈ្នះជានិច្ច
និងឈ្នះជារៀងរហូត លោកថា កាលពីឆ្នាំ២០០៣សហគមន៏អឺរ៉ុប និងអង្គការ
សង្គមស៊ីវិលបាននិយាយថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានលោក អ៊ឹម សួស្តី
ជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការនេះគឺធ្វើការដោយមិនមានឯករាជ្យ ហើយនៅ
ពេលដែលរៀបចំការបោះឆ្នោតលើកណាក៏មានបញ្ហាផងដែរ រហូតមកដល់ពេលនេះអ្នក
ដែលមិនមានឈ្មោះបោះឆ្នោតគឺមានការ
កើនឡើងរហូតដល់១លានកន្លះ ដែលលោកថាមកដល់សម័យនេះហើយ ព័ន្ធគ្រប់គ្រងទិនន័យ
គឺមានលក្ខណះបច្ចេកទេសពិសេសមិនគួរណា គ.ជ.ប បណ្តោយឲ្យមានបញ្ហាទាំងនេះកើតមាន
ឡើងជាបន្តរទៀតនោះឡើយ ។ ជាមួយគ្នានោះលោក យឹម សុវណ្ណ ក៏បានថ្លែងបន្តរទៀតផងដែរ
ថា គណបក្ស សម រង្ស៊ី ដោយមើលឃើញពីបញ្ហានេះ ដដែលជាដដែលគណបក្ស សម រង្ស៊ី បាន
ធ្វើការទាមទារយ៉ាងទទូចឲ្យមានការផ្តាស់ប្តូរថ្នាក់ដឹក នេះ គ.ជ.ប នេះចេញក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺគេមិនបានធ្វើតាមការស្នើសុំរបស់គណបក្ស
សម រង្ស៊ី ឡើយគឺថ្នាក់ដឹកនាំ គ.ជ.ប នៅដដែល។
លោក យឹម សុវណ្ណ បន្តរទៀតថា សម្លេងដែលគណបក្ស សម រង្ស៊ី ទទួលបាននៅពេលនេះគឺជា
សម្លេងពិត ជាសម្លេងដែលគេចផុតពីការលួចបន្លំ គឺជាសម្លេងដែលមិនភ័យខ្លាច មិនចាញ់សម្លុត
។ ហើយលោកបានហៅសម្លេងឆ្នោតដែលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ទួលបានថាជា
សម្លេងសម្លុត សម្លេងលួច សម្លេងទិញ សម្លេងបន្លំ សម្លេងខ្មោច សម្លេងបរទេស រួមជាមួយនិង
សម្លេងខ្យល់ ប្រការដូចដែលបានលើកឡើងមកខាងលើនេះហើយ ទើបគណបក្ស សម រង្ស៊ី មិន
អាចទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នេះបានទេ ។
ចំណែកលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិក
បានលើកឡើងជុំវិញភាពមិនប្រក្រតី នៃការបោះឆ្នោតនេះថា យោងតាមច្បាប់
និងបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតគឺទាល់តែអ្នក ដែលមានសញ្ជាតិខ្មែរ
ទើបអាចបោះឆ្នោតបានតែដោយឡែកនាពេលកន្លងមកនេះអ្នកដែលគ្មាន សញ្ចាតិខ្មែរ
គឺអាចបោះឆ្នោតបានជាហូហែរបន្តបន្ទាប់មក គ្មានការទប់ស្កាត់នោះឡើយ ដែល
ក្នុងន័យនេះគឺលោក ហង្ស ពុទ្ធា ចង់សំដៅទៅលើជនជាតិយួនដែលមករស់នៅក្នុងប្រទេស កម្ពុជា
ដែលគ្មានសញ្ជាតិខ្មែរនោះ តែត្រូវបានគេផ្តល់សិទ្ធិឲ្យបោះឆ្នោត ក្នុងការសម្រេចជោគវាស
នាប្រទេសកម្ពុជា ។
ចំណែកឯលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែលវិញលោកបានលើកឡើងថា
ប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រជាជនគឺមានភាពទូលំទូលាយជាងគណបក្សដទៃ រាប់ទាំង
របស់រដ្ឋ និងឯកជន ជាមួយគ្នានោះទាក់ទងទៅនិងការផ្សព្វផ្សាយវិទ្យុបរទេសឯករាជ្យមួយ
ចំនួននៅមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតដែលខាងក្រសួងព័ត៌មាន
ហាមមិនឲ្យធ្វើការផ្សព្វផ្សាយតាមរយះរលកធាតុអាកាសវិទ្យុ FM នៅក្នុងស្រុកដោយគេលើកហេតុផលខ្លាក្រែងមាន ភាពមិនប្រក្រតីណាមួយកើតឡើង
។ ប៉ុន្តេអ្វីទាំងអស់នេះគឺគ្រាន់តែជាលេះរបស់ពួកគេតែ ប៉ុណ្ណោះ
ដើម្បីយកឈ្នះមកលើគណបក្ស សម រង្ស៊ី ៕
No comments:
Post a Comment
yes