ភាពមិនប្រក្រតី រួមជាមួយនិងការលួចបន្លំសន្លឹងឆ្នោត
នៅក្នុងការបោះឆ្នោតជើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣
គឺមានទំហំច្រើនលើសលុបដែលធ្វើឲ្យគ្រប់មជ្ឈដ្ឋានសម្តែងការហួសចិត្ត
យ៉ាងខ្លាំចំពោះទង្វើរបស់គណបក្សប្រជាជនលោក ហ៊ុន សែន និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលបានឃុំឃិតគ្នាប្រព្រឹត្តអំពើមិនគាប់បីបែបនេះដែលផ្ទុយទៅនិងឆន្ធៈរបស់រាស្រ្ត ។
ពាក្យចាស់មួយឃ្លាលោកបានពោលថា « កុហុកគេបាន តែមិនអាចកុហុកខ្លួនឯងបានឡើយ »
ពាក្យនេះពិតជាត្រឹមត្រូវជាទីបំផុត បើទោះបីជាបុគ្គលនោះខុំប្រឹងបិទបាំង
និងនិយាយបង្វែដានទង្វើអាក្រក់របស់ខ្លួនឲ្យមកល្អក៏ដោយ ក៏បុគ្គលនោះមិនអាចកុហុកខ្លួនឯងបាននោះទេ
ថាតើខ្លួន បានប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះកាលពីពេលមុន ។
ជាការពិតទង្វើអាក្រក់របស់បុគ្គលដែលបានធ្វើកាលពីដើមមក
បើទោះបីខុំនិយាយកុហុកគេបែប ណាក៏ដោយ នៅថ្ងៃណាមួយវានិងស្តែងចេញមកដោយខ្លួនឯង
ពេលខ្លះអ្នកទាំងនោះមិនមាន ការប្រុងប្រយ័ត្ន និងចាប់អារម្មណ៏ក៏បាននិយាយចេញមក ទាំងខ្លួនមិនបានដឹងថាខ្លួនបាននិយាយនូវរឿងអាថ៌កំបាំងរបស់គេនោះ។
តែប្រសិនបើបុគ្គលនោះ មិនបានដឹង និងមិនបានចាប់អារម្ភ ថាខ្លួនបាននិយាយ ក៏មានមនុស្សជាច្រើនទៀត
ដែលគេបានដឹង និងបានឮនូវរឿងសម្ងាត់របស់ បុគ្គលនោះ ។
តួយ៉ាងដូចជាលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរនៅក្នុងពិធីបើកការដ្ឋានស្តារឡើងវិញផ្លូវជាតិ
លេខ៥៦ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២ លោក ហ៊ុន សែន បាននិយាយពីមោទនភាពគណបក្សប្រជាជនរបស់ខ្លួន
ដែលទទួលបានសម្លេងឆ្នោតច្រើន ហើយលោក ហ៊ុន សែន ថាការបោះឆ្នោតប្រព្រឹត្តទៅបានល្អ
ដោយរលូន និងមានការយកចិត្តទុកដាក់ខ្ពស់ពីមន្រ្តីថា្នក់ភូមិ-ឃុំ
ជាពិសេសនោះគឺគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការរៀបចំការបោះឆ្នោតគឺប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ហើយលោក ហ៊ុន សែន បានធ្វើការថ្លែងអំណរគុណ
ចំពោះគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមាន លោក អ៊ឹម សួស្តី ជាប្រធាន និងលោក
ទេព នីថា ជាអគ្គលេខាធិការ មិនដាច់ពីមាត់ទេ ថាបានរៀបចំចាត់ចែងការបោះឆ្នោតបានល្អ ទទួលបានជោគជ័យ
និងមានតម្លាភាពត្រឹមត្រូវជាទីបំផុត ។
ប្រសាសន៏របស់លោក ហ៊ុន សែន បែបនេះពិតជាត្រឹមត្រូវ
ព្រោះការបោះឆ្នោតគឺមានតម្លាភាព
មួយរយភាគរយមែន មានតម្លាភាពត្រង់ថា តម្លាភាពរវាងគណបក្សប្រជាជន ជាមួយនិង គ.ជ.ប ក្នុងការបើកដៃ ឲ្យជនអន្តោប្រវេសន៏យួន មានសិទ្ធិយ៉ាងពេញលេញ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ដែលអ្នកណាអ្នកណាក៏គេដឹងថាជនជាតិយួនទាំងនេះ បោះឆ្នោតឲ្យ ទៅគណបក្សប្រជាជន
ដែលគណបក្សលោក ហ៊ុន សែន មួយនេះ កកើតឡើងក៏ដោយសារ យួនជាអ្នកបង្កើតផងដែរ
ដូចនេះយួនដូចជាបោះឆ្នោតឲ្យគណបក្សរបស់គេដែរ ព្រោះថាគណ បក្សប្រជាជន និងថ្នាក់ដឹកនាំ
ជាពិសេសគឺលោក ហ៊ុន សែន តែម្តងគឺជាអាយ៉ងរបស់យួន គឺធ្វើអ្វី ដើម្បីយួន
និងផលប្រយោជន៏យួនទាំងអស់ ។ ពេលយួនចូលមកស្រុកខ្មែរ បោះឆ្នោតឲ្យគណ
បក្សប្រជាជនជាប់ឆ្នោត គឺពួកគេមានសិទ្ធិដោយស្របច្បាប់រស់នៅលើទឹកដីកម្ពុជា ទោះជនជាតិ
យួនទាំងនោះចូលមកដោយខុសច្បាប់ក៏ដោយ ។
មួយទៀតគឺគណបក្សប្រជាជន និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានឃុំឃិតគ្នាក្នុង ការលួចបន្លំសន្លឹកឆ្នោត
ហើយបានចូលរួមក្នុងការលុបឈ្មោះពលរដ្ឋរបស់ខ្លួន ហើយខុំបំពេញ បញ្ជូលឈ្មោះជនអន្តោប្រវេសន៏យួន
។ រួមទាំងមានការគំរាមប្រជាពលរដ្ឋ និងការប្រើប្រាស់ លុយ កាក់ និងសំភារផ្សេងៗដើម្បីទិញទឹកចិត្តរបស់ប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សប្រជា
ជន ។
បញ្ហាមួយទៀតដែលគួរឲ្យចាប់អារម្ភនោះ
មានប្រសាសន៏ក្នុងពិធីបើកការដ្ឋានស្តារឡើងវិញផ្លូវជាតិលេខ៥៦
ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២ លោក ហ៊ុន
សែន បានបង្ហើបពីល្បិចដែលអាចលុបទឹកថ្នាំព័ត៌ខ្មៅជ្រលក់ដៃបាន លោកថាភរិយារបស់
លោកគឺមានរបស់ពិសេសអាចលុបទឹកថ្នាំព័ត៌ខ្មៅជ្រលក់ដៃបាន បើបោះបីជាវាមានក្លិនមិនសូវ
ជាល្អបន្តិចក៏ដោយ តែលោកថាវាមានប្រសិទ្ធភាពខ្លាំងណាស់ អាចលុបបាន ។ អ្វីដែលលោក ហ៊ុន
សែន បានលើកឡើងខាងលើនេះគឺជាល្បិចរបស់ភរិយាយរបស់លោក ប្រការនេះប្រជាពល រដ្ឋ
រួមជាមួយមន្រ្តីអង្គការក្រៅរដ្ឋាភិបាលនានា
ដាក់ការសង្ស័យថាគណបក្សប្រជាជនបានប្រើវិធី
នេះក្នុងការដែលអាចបានចូលរួមបោះឆ្នោតចំនួន២កន្លែង យកមកប្រើប្រាស់នៅក្នុងការបោះ
ឆ្នោត ហើយពួកគាត់បានហៅថានេះជាល្បិចខ្ពស់របស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន
ដែលខុំប្រឹងប្រើគ្រប់វិធីដើម្បីទទួលបានការជោគជ័យមកលើគណបក្ស សម រង្ស៊ី ។ ដែល
មន្រ្តីអង្គការសង្គមស៊ីវិល ថាខុំតែបានលោក ហ៊ុន សែន ប្រាក់នោះពួកគាត់ពិតជាមិនបានដឹង
ទាល់តែសោះ ដោយពួកគាត់បន្តថា អ្នកដែលធ្វើចោរ ទើបអាចដឹងពីល្បិចក្នុងការលួចបាន ។
ជាមួយគ្នានោះមន្រ្តីអង្គការសង្គមស៊ីវិល បានរំលឹកថាដូចនេះការលើកឡើងរបស់លោក យឹម
សុវណ្ណ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងជាអ្នកនាំពាក្យ
បានលើកឡើងនៅក្នុងសន្និ សីទ កាសែតបញ្ហាពី
មន្រ្តីរាជការចុះឈ្មោះស្ទួនជាប្រព័ន្ធនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺពិត
ជាមិនខុសមែន ដោយមន្រ្តីអង្គការសង្គមស៊ីវិលថា មិនគួរណាគណបក្សប្រជាជនប្រើល្បិចកល
ខ្មៅកខ្វក់បែបនេះនៅក្នុងការបោះឆ្នោតទាល់តែសោះ ។
សូមរំលឹកផងដែរថា លោក យឹម សុវណ្ណ នៅក្នុងសន្និសីទកាសែត បញ្ហាពី
មន្រ្តីរាជការចុះឈ្មោះស្ទួនជាប្រព័ន្ធនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
លោកបានលើកឡើងថា មន្រ្តី និងសមាជិករបស់គណបក្សប្រជាជន គេអាចទៅបោះឆ្នោតនៅ
ខេត្កកំពង់ចាម ហើយគេនិងត្រឡប់មកបោះឆ្នោតនៅភ្នំពេញវិញបាន ដោយសារតែពួកគេទាំងនោះ
មានសារជាតិម្យ៉ាងដែលគេអាចលប់លាងទឹកខ្មៅសម្រាប់ជ្រលក់ដៃបាននៅពេលបោះឆ្នោតនោះ ។
ជាការពិតនៅលើលោកនេះគ្មានទេអាថ៌កំបាំង ហើយកុហុកគេបានតែកុហុកខ្លួនឯងមិនបាននោះ
ទេ ដូចជាលោក ហ៊ុន សែន ជាដើមទីបំផុតនៅទង្វើអាក្រក់របស់ខ្លួន ដែលខ្លួនបានស៊ុំក្រលំជា
មួយនិង គ.ជ.ប នៅក្នុងការប្រើសារធាតុពិសេសសម្រាប់យកមកលុបលាងទឹកខ្មៅ
គឺត្រូវបាន លោក ហ៊ុន សែន
និយាយជាសារធារណៈនៅក្នុងពិធីបើកការដ្ឋានស្តារឡើងវិញផ្លូវជាតិ លេខ៥៦
ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២ ដែលប្រជាពល
រដ្ឋទូទាំងប្រទេសនិងក្រៅប្រទេសបានស្តាប់ឮ ។
ដូចនេះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ដែលគណបក្សប្រជាជនបានអួតថាខ្លួនឈ្នះភ្លូកទឹក ភ្លូកដីនោះ តាមពិតគឺបន្លំ និងលួច គេ
ភ្លូកទឹក ភ្លូកដីសោះ ។ បន្ទាប់ពីបានឮនូវសារធាតុពិតរបស់គណបក្សប្រជាជន ដែលប្រកាស
ក្តែងៗតាមរយៈកញ្ចក់ ទូរទស្សន៏ និងវិទ្យុ ហើយនោះសូមប្រជាពលរដ្ឋឈប់គាំទ្រទៀតទៅ ព្រោះ
គណបក្សប្រជាជនមួយនេះ គឺពោពេញទៅដោយការប្រព្រឹត្តអំពើ លួច កេងប្រវ័ញ្ញ ហើយពេល
បានអំណាចហើយនោះពួកគេមិនបានជួយជាតិទេ គឺមានតែការបំផ្លាញជាតិ និងធ្វើបាបប្រជាពលរដ្ឋ
តែប៉ុណ្ណោះ ហើយគេធ្វើអ្វីៗដើម្បីយួន និងបក្ខពួករបស់គេ ។
ដូចនេះដើម្បីចូលរួមក្នុងការ ស្រោចស្រង់ប្រទេសជាតិឲ្យទាន់ពេលវេលា
សូមបងប្អូនប្រជាបលរដ្ឋចូលរួមជាមួយគណបក្ស សម រង្ស៊ី ដើម្បីយើងស្តាប្រទេសរបស់យើងឡើងវិញនៅឆ្នាំ២០១៣
ជាដាច់ខាត។ ព្រោះមានតែគណ បក្ស សម រង្ស៊ី មួយគត់ ដែលគិតរាស្រ្ត និងប្រទេសជាតិ
ជាធំ ៕
No comments:
Post a Comment
yes