សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 3, 2012

លទ្ធផលបណ្តោះអាសន្ន ក្រៅផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅទូទាំងប្រទេស

រាជធានីភ្នំពេញ៖
ខណ្ឌចំការមន មានចំនួន ១០៨អាសនៈ គណបក្សប្រជាជនទទួលបាន ៧៥អាសនៈ គណបក្សសមរង្ស៊ី ទទួលបាន៣៣អាសនៈ ក្នុងនោះសង្កាត់ទួលទំពួង២ គណបក្សប្រជាជន ទទួលបាន ១៥៣៦សំឡេង, គណបក្សសមរង្ស៊ី ទទួលបាន ៨១០សំឡេង, គណបក្សសិទ្ធិមនុស្សទទួលបានសំឡេង ១២០ និងគណបក្សនរោត្តម រណឬទ្ធិ ទទួលបាន ២១សំឡេង។ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ គណបក្សប្រជាជន ទទួលបាន ២.៩៧៤សំឡេង គណបក្ស សមរង្ស៊ី ទទួលបាន ១.៤៣៧សំឡេង រីឯគណបក្សផ្សេងទៀត មិនទទួលបានសំឡេងនោះទេ។ សង្កាត់ទួលស្វាយព្រៃទី១ គណបក្សប្រជាជនទទួលបាន ៣.៤៤២សំឡេង គណបក្សសមរង្ស៊ី ទទួលបាន ១.៩១៧សំឡេង គណបក្សសិទ្ធិមនុស្ស ទទួលបាន ១៩៦សំឡេង។
- ខណ្ឌមានជ័យ ៖ គណបក្សប្រជាជននាំមុខឆ្ងាយ គឺកើនអាសនៈច្រើនជាងអាណត្តិមុន គណបក្សសមរង្ស៊ីបន្ទាប់ គណបក្សសិទ្ធិមនុស្សទី៣ ហ៊្វុនស៊ិនប៉ិចទី៤ គណបក្សនរោមត្តមទី៥។
- ខណ្ឌពោធិ៍សែនជ័យ៖ គណបក្សប្រជាជននាំមុខដាច់ សមរង្ស៊ីបន្ទាប់។
- ខណ្ឌសែនសុខ៖ គណបក្សប្រជាជននាំមុខដាច់ សមរង្ស៊ីបន្ទាប់។
- ខណ្ឌឬស្សីកែវ៖ គណបក្សប្រជាជននាំមុខដាច់ ទាំង១១សង្កាត់ គណបក្សសមរង្ស៊ីបន្ទាប់។ 
- ខណ្ឌដូនពេញ៖ គណបក្សប្រជាជននាំមុខដាច់ ទាំង១១សង្កាត់ គណបក្សសមរង្ស៊ីបន្ទាប់។
- ខណ្ឌដង្កោ៖ គណបក្សប្រជាជននាំមុខដាច់ គណបក្សសមរង្ស៊ីបន្ទាប់។ ក្នុងនោះសង្កាត់ចំនួន ៣ គឺសង្កាត់គ្រាំងពង្រ សង្កាត់គងណយ និងសង្កាត់រលួស គណបក្សប្រជាជនគ្រប់គ្រងទាំងស្រុង។
- ខណ្ឌ ៧មករា ៖ គណបក្សប្រជាជននាំមុខដាច់ គណបក្សសមរង្ស៊ីបន្ទាប់។
- ខណ្ឌ ទួលគោក ៖ គណបក្សប្រជាជននាំមុខដាច់ គណបក្សសមរង្ស៊ីបន្ទាប់។
តាមបណ្តាខេត្ត៖
- ខេត្តស្ទឹងត្រែង ៖ គណបក្សប្រជាជននាំមុខដាច់ សមរង្ស៊ីបន្ទាប់។
- ខេត្តក្រចេះ ៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ សមរង្ស៊ី បន្ទាប់។ 
- ខេត្តសៀមរាប ៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ សមរង្ស៊ីបន្ទាប់។
- ខេត្តកំពង់ចាម ៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ សមរង្ស៊ីបន្ទាប់។
- ខេត្តបាត់ដំបង ៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ សមរង្ស៊ីបន្ទាប់។
- ខេត្តបន្ទាយមានជ័យ៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ សមរង្ស៊ីបន្ទាប់។ 
- ខេត្តពោធិ៍សាត់៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ សមរង្ស៊ីបន្ទាប់។
- ខេត្តឧត្តរមានជ័យ៖ គណបក្សប្រជាជនកម្ពុជា នាំមុខឆ្ងាយ សមរង្ស៊ីបន្ទាប់។
- ខេត្តកំពត៖ គណបក្សប្រជាជនកម្ពុជា នាំមុខឆ្ងាយ សមរង្ស៊ីបន្ទាប់។ ក្នុងខេត្តកំពតប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានចំនួន ២៨៥.០០៩នាក់ ស្មើនឹង ៦៦,៦៦ភាគរយ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ច្រើនជាងបណ្តាគណបក្សផ្សេងៗ។
- ខេត្តកំពង់ស្ពឺ៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ សមរង្ស៊ីបន្ទាប់។
- ខេត្តតាកែវ៖ គណបក្សប្រជាជនកម្ពុជា នាំមុខច្រើន សមរង្ស៊ីបន្ទាប់។
- ខេត្តកំពង់ឆ្នាំង៖ គណបក្សប្រជាជនកម្ពុជា នាំមុខ សមរង្ស៊ីបន្ទាប់។
- ខេត្តស្វាយរៀង៖ នៅក្នុងឃុំចំនួន ៤ គបណបក្សប្រជាជនទទួលបានសម្លេងច្រើន រីឯលេខរៀងបន្ទាប់គណបក្សសមរង្ស៊ី។
- ខេត្តព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជា នាំមុខច្រើន សមរង្ស៊ីបន្ទាប់។ ក្នុងសង្កាត់ព្រៃនប់ គណបក្សប្រជាជនទទួលបាន ១.៨៥៧សំឡេង គណបក្សសមរង្ស៊ី ទទួលបាន ៥៦២សំឡេង គណបក្សហ៊្វុនស៊ិប៉ិច ទទួលបាន ១២៣សំឡេង។ ប្រជាពលរដ្ឋចូលរួមបោះឆ្នោតសរុបក្នុងសង្កាត់ព្រៃនប់មានចំនួន ២.៥៩៤នាក់ ក្នុងចំណោម ៤.០៥៧នាក់។ 
- ខេត្តព្រះវិហារ៖ គណបក្សប្រជាជននាំមុខ តែគណបក្សសមរង្ស៊ី បានឈ្នះចំនួន៣ឃុំ គឺឃុំស្រយង់ ក្នុងស្រុកគូលែន ឃុំក្រមែល ក្នុងស្រុកត្បែងមានជ័យ ឃុំត្រែង ក្នុងស្រុកសង្គមថ្មី។
- ខេត្តកណ្តាល៖ គណបក្សប្រជាជនកម្ពុជា នាំមុខ សមរង្ស៊ីបន្ទាប់។ ក្នុងនោះឃុំបាកដាវ គណបក្សប្រជាជនទទួលបាន ១.៣៨៩សំឡេង គណបក្សសមរង្ស៊ី ទទួលបាន ៣៩៩សំឡេង គណបក្សសិទ្ធិមនុស្ស ៣៦៤ គណបក្សនរោត្តម រណឬទ្ធិ ទទួលបាន ៣០សំឡេង និងគណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបាន ៣សំឡេង។ 
- ខេត្តកែប៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ បន្ទាប់គណបក្ស​ សម រង្ស៊ី ។

No comments:

Post a Comment

yes