គណបក្ស សម រង្ស៊ី បានធ្វើការច្រានចោលយ៉ាងដាច់អហង្កាចំពោះលទ្ធផលបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះ ព្រោះការបោះឆ្នោតនៅក្នុងអាណត្តិនេះ
គឺពុំបានបង្ហាញពីភាពស្មើភាព សេរី យុត្តិធម៌ និងត្រឹមត្រូវនោះឡើយ ។
ការច្រានចោលនិងមិនទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ត្រូវបានលោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លើក ឡើងថា
គឺបណ្តាលមកពីគណបក្ស សម រង្ស៊ី មិនមានវត្តមានប្រធានបក្សនៅក្នុងស្រុកក្នុងការ
បោះឆ្នោត ដោយឡែកគណបក្សដទៃគឺមានវត្តមានប្រធានបក្សរបស់ខ្លួននៅក្នុងស្រុកសម្រាប់
ការចូលរួមឃោសនារកសម្លេងឆ្នោត ក៏ដូចជាការចូលរួមក្នុងការបោះឆ្នោត ។
លោក យឹម សុវណ្ណ ក៏បានបន្តរទៀតផងដែរថា ការពុំមានវត្តមានប្រធានគណបក្ស សមរង្ស៊ី
នៅ ក្នុងស្រុកគឺបណ្តាលមកពីគណបក្សកាន់អំណាចបានប្រើប្រាស់ប្រពន្ធតុលាការកាត់ទោស
ឲ្យលោក សម រង្ស៊ី មានទោសហើយលោក សម រង្ស៊ី ត្រូវរស់នៅនារទេសខ្លួននៅក្រៅប្រទេស ។
មួយទៀតគឺប្រព័ន្ធឃោសនាបោះឆ្នោត ដែលមានគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ គឺ
ជាប្រព័ន្ធដែលអាក្រក់បំផុត ក្នុងចំណោមការបោះឆ្នោតទាំងប៉ុន្មាននាពេលកន្លងមកនេះ ។
លោក យឹម សុវណ្ណ ក៏បានបន្តរទៀត ផងដែរថា
កាលពីឆ្នាំ២០០៣សហគមន៏អឺរ៉ុប និងអង្គការ សង្គមស៊ីវិលបាននិយាយថា
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា
ជាអគ្គលេខាធិការនេះគឺធ្វើដោយមិនមានឯករាជ ហើយនៅ
ពេលដែលរៀបចំការបោះឆ្នោតលើកណាក៏មានបញ្ហាផងដែរ រហូតមកដល់ពេលនេះអ្នក ដែល
មិនមានឈ្មោះបោះឆ្នោតគឺមានការកើនឡើងរហូតដល់១លានកន្លះ ដែលលោកថាមកដល់
សម័យនេះហើយ ប្រព័ន្ធគ្រប់គ្រងទិនន័យគឺមានលក្ខណះបច្ចេកទេសពិសេសមិនគួរណា គ.ជ.ប បណ្តោយឲ្យមានបញ្ហាទាំងនេះកើតមានឡើងជាបន្តរទៀតនោះឡើយ ។ ជាមួយគ្នានោះលោក
យឹម សុវណ្ណ ក៏បានថ្លែងបន្តរទៀតផងដែរថា គណបក្ស សម រង្ស៊ី ដោយមើលឃើញពីបញ្ហានេះ
ដដែលជាដដែលគណបក្ស សម រង្ស៊ី
បានធ្វើការទាមទារយ៉ាងទទូចឲ្យមានការផ្តាស់ប្តូរថ្នាក់ដឹក នេះ គ.ជ.ប នេះចេញក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺគេមិនបានធ្វើតាមការស្នើសុំរបស់គណបក្ស
សម រង្ស៊ី ឡើយគឺថ្នាក់ដឹកនាំ គ.ជ.ប នៅដដែល។
លោក យឹម សុវណ្ណ បន្តរទៀតថា សម្លេងដែលគណបក្ស សម រង្ស៊ី ទទួលបាននៅពេលនេះគឺជា
សម្លេងពិត ជាសម្លេងដែលគេចផុតពីការលួចបន្លំ គឺជាសម្លេងដែលមិនភ័យខ្លាច មិនចាញ់សម្លុត
។ ហើយលោកបានហៅសម្លេងឆ្នោតដែលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ទួលបានថាជា
សម្លេងសម្លុត សម្លេងលួច សម្លេងទិញ សម្លេងបន្លំ សម្លេងខ្មោច សម្លេងបរទេស រួមជាមួយនិង
សម្លេងខ្យល់ ប្រការដូចដែលបានលើកឡើងមកខាងលើនេះហើយ ទើបគណបក្ស សម រង្ស៊ី មិន
អាចទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នេះបានទេ ។
ចំណែកលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិក
បានលើកឡើងជុំវិញភាពមិនប្រក្រតី នៃការបោះឆ្នោតនេះថា យោងតាមច្បាប់
និងបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតគឺទាល់តែអ្នក ដែលមានសញ្ជាតិខ្មែរ
ទើបអាចបោះឆ្នោតបានតែដោយឡែកនាពេលកន្លងមកនេះអ្នកដែលគ្មាន សញ្ចាតិខ្មែរ គឺអាចបោះឆ្នោតបានជាហូហែរបន្តបន្ទាប់មក
គ្មានការទប់ស្កាត់នោះឡើយ ដែល ក្នុងន័យនេះគឺលោក ហង្ស ពុទ្ធា ចង់សំដៅទៅលើជនជាតិយួនដែលមករស់នៅក្នុងប្រទេស
កម្ពុជា ដែលគ្មានសញ្ជាតិខ្មែរនោះ តែត្រូវបានគេផ្តល់សិទ្ធិឲ្យបោះឆ្នោត
ក្នុងការសម្រេចជោគវាស នាប្រទេសកម្ពុជា លោកថា គ.ជ.ប គឺព្យាយាមបោះបាល់ចេញ
ជាមួយគ្នានោះអាជ្ញាធរដែនដីក៏ បានធ្វើការព្យាយាមបោះបាល់ចេញផងដែរ
ដែលក្នុងន័យនេះគឺស៊ីជំរៅជាទីបំផុតសមល្មមឲ្យ គ.ជ.ប និងអាជ្ញាធរដែនដីលោកមានការឈឺចាប់ជាខ្លាំងជាងគេកាប់ក្បាល១ពូថៅទៅទៀត នេះ
ប្រសិនបើជាពួកគាត់ទាំងអស់នោះ ចេះគិតពិចារណាចំពោះប្រសាសន៏របស់លោក ហង្ស ពុទ្ធា
នាយកប្រតិបត្តិអង្គការនិចហ្វិក ។
ចំណែកឯលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែលវិញលោកបានលើកឡើងថា
ប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រជាជនគឺមានភាពទូលំទូលាយជាងគណបក្សដទៃ រាប់ទាំង
របស់រដ្ឋ និងឯកជន ជាមួយគ្នានោះទាក់ទងទៅនិងការផ្សព្វផ្សាយវិទ្យុបរទេសឯករាជ្យមួយ
ចំនួននៅមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតដែលខាងក្រសួងព័ត៌មាន ហាមមិនឲ្យធ្វើការផ្សព្វផ្សាយតាមរយះរលកធាតុអាកាសវិទ្យុ
FM នោះគួរតែខាង គ.ជ.ប ជាអ្នកជូនដំណឹងមក វិញទើបជាការត្រឹមត្រូវ
លោកថាការផ្សាយនេះទៀតសោតក៏មិនបានធ្វើឲ្យមានភាពមិនប្រក្រតី
នៅក្នុងការបោះឆ្នោតអ្វីនោះដែរ ហើយលោកថាកាលពីពេលមុនមកគឺគ្មានចំណាត់ការចំពោះ
ការផ្សាយរបស់វិទ្យុឯករាជ្យនៅថ្ងៃបោះឆ្នោតដូចជាអាណត្តិនេះទេ ។
លោក គល់ បញ្ញា
បានបន្តរថាខាងខុមហ្រ្វែលរបស់លោកក៏មានក្រុមសម្រាប់ត្រួតពិនិត្យនូវការ
ផ្សព្វផ្សាយនេះផងដែរ លោកថាខាងទូរទស្សន៏ ទទក នៅថ្ងៃបោះឆ្នោតគឺបានផ្សាយមានភាពលំ
អៀងទៅរកគណបក្សកាន់អំណាច លោកថាទូរទស្សន៏ ទទក ដែលនៅក្រោមការគ្រប់គ្រងរបស់
ក្រសួងព័ត៌មាន
ដែលខ្លាចមានភាពលំអៀងនៅថ្ងៃបោះឆ្នោតនោះបែជាខ្លួនធ្វើការផ្សព្វផ្សាយមាន
ភាពលំអៀងទៅរកគណបក្សប្រជាជនដែលទាក់ទងទៅនិងថ្នាក់ដឹកនាំគណបក្សប្រជាជនអញ្ជើញទៅចូលរួមក្នុងការបោះឆ្នោត
នៅតាមមណ្ឌលផ្សេងៗ តែចំពោះគណបក្សផ្សេងគឺមិនត្រូវបាន ខាងស្ថានីយ៏ទូរទស្សន៏ ទទក
ធ្វើការផ្សាយជូននោះទេ ។
ជាការពិតប្រព័ន្ធការផ្សព្វផ្សាយរបស់គណបក្សប្រជាជន
គឺមានឥទ្ធិពលជាងគណបក្សដទៃដូចអ្វី ដែលគណបក្ស សម រង្ស៊ី
និងអង្គការសង្គមស៊ីវីលបានលើកឡើង ព្រោះយើងបានឃើញផ្ទាល់ និងភ្នែក
ស្តាប់លឺនិងត្រចៀកស្រាប់ហើយជារៀងរាល់ថ្ងៃនេះ មានទាំងតារាកំប្លែង តារាចំរៀង
តារាសម្តែង ពិធីករ ពិធីការិនី ទូរទស្សន៏ វិទ្យុ សារព័ត៌មាននានា
ព្រមទាំងគេហទំព័រមួយចំនួន ក៏បានផ្សព្វផ្សាយលើកជើងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
ផងដែរ ។
ជាមួយនិងការបោះឆ្នោតដែលគ្មានតម្លាភាព ឯករាជ្យ និងយុត្តិធម៌នេះ
ប្រជាពលរដ្ឋលោកបាន សម្តែងការសោកស្តាយដែលប្រទេសកម្ពុជារបស់យើង
មានគណកម្មាធិការជាតិរៀបចំការបោះ
ឆ្នោតដូចសព្វថ្ងៃនេះដែលធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបំរើឲ្យផលប្រយោជន៏របស់គណបក្សប្រជា
ជននោះ ហើយពួកគាត់ក៏បានសម្តែងការខឹងសម្បា ដែល គ.ជ.ប
បានធ្វើឲ្យបាត់ឈ្មោះរបស់ពួក គាត់ និងមានឈ្មោះស្ទួនដ៏ច្រើនលើសលប់បែបនេះ
និងបានបើកដៃឲ្យពួកអន្តោប្រវេសន៏យួន មានសិទ្ធិបោះឆ្នោតនោះ ។
ដោយពួកគាត់បានធ្វើការស្នើរសុំអង្គការជាតិ និងអន្តរជាតិ សហគមន៏អ៊ឺរ៉ុប
និងប្រទេសម្ចាស់ជំនួនទាំងអស់ធ្វើការគាបសង្កត់មករដ្ឋាភិបាលកម្ពុជា ដែល
បានកលល្បិចពិសពុលបែបនេះមកលើគណបក្ស សម រង្ស៊ី ក៏ដូចជាឲ្យមានការដូរសមាសភាព គ.ជ.ប របៀបនេះចេញ
ហើយធំបំផុតនោះគឺពួកគាត់បានស្នើសុំឲ្យមានការបោះឆ្នោតជាថ្មីផង ដែរ ដោយឲ្យមានការចូលរួមពីសំណាក់មន្រ្តីអង្គការជាតិ
អន្តរជាតិ និងសហគមន៏អ៊ឺរូបផងដែរ ដើម្បីធានាថាការបោះឆ្នោតគឺប្រព្រឹត្តិទៅដោយលូន
ដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ភាពមិនប្រក្រតីតាមការអង្កេត និងពិនិត្យតាមដានបានរកឃើញថាមានដូចជា៖
- មានការបិទខិតប័ណ្ណឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជន នៅជិតការិយាល័យបោះ ឆ្នោត
។ ដែលនេះគឺផ្ទុយទៅនិងបទបញ្ជារបស់ គ.ជ.ប ។
-
មានមន្រ្តីអាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជន ចុះតាមដាននិងអង្កេតនៅក្នុងបរិវេនហាម
ឃាត់របស់ការិយាល័យបោះឆ្នោត ។
- ប្រធានភូមិ-មេឃុំ-ចៅសង្កាត់ និងមន្រ្តីរបស់គណបក្សប្រជាជន បានជួលរថយន្តជាមធ្យោបាយ
សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅបោះឆ្នោត ។
- មន្រ្តីការិយាល័យបោះឆ្នោត អនុញ្ញាត្តិឲ្យប្រជាពលរដ្ឋដែលមានតែប័ណ្ណព័ត៌
ដែលគេដឹងថា ជា សមាសភាពរបស់គណបក្សប្រជាជន មានសិទ្ធិបោះឆ្នោតបាន ។
- អ្នកមានប័ណ្ណបញ្ជាក់អត្តសញ្ញាណថ្មីដែលមិនមានបិទរូបថត ដែលជាសមាសភាពរបស់គណ
បក្សប្រជាជន ត្រូវបានមន្រ្តីការិយាល័យបោះឆ្នោតអនុញ្ញាត្តិឲ្យបោះឆ្នោត ។
- ប្រជាពលរដ្ឋរកការិយាល័យបោះឆ្នោតមិនឃើញ ដោយត្រូវបានគេដូរពីកន្លែង១ទៅកន្លែង ១
ទៀត ដោយមិនបានជូនព័ត៌មានជាមុន ។
- ការខុសឈ្មោះ ថ្ងៃខែ ឆ្នាំកំណើត ។
- មន្រ្តីការិយាល័យឲ្យប្រជាពលរដ្ឋបោះឆ្នោតបាន២នាក់ក្នុងសៀវភៅគ្រួសារតែមួយ
ដែលជា សមាជិករបស់គណបក្សប្រជាជន ដែលទង្វើនេះគឺខុសទៅនិងច្បាប់បោះឆ្នោត ។
- ការមានឈ្មោះស្ទួននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ។
- ការបន្តរចេញលិខិតបញ្ជាក់ទំរង់១០១៨
ពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជន ។
- ការរារាំងដល់អ្នកសង្កេតការណ៏ និងអ្នកសារព័ត៌មាន ត្រូវបានគេហាមឃាត់មិនឲ្យចូលទៅក្នុង
បរិវេននៃការរិយាល័យបោះឆ្នោត ។
- មួយទៀតគឺផលវិបាកដែលមន្ត្រីរៀចបំការបោះឆ្នោតពុំមានបទពិសោធន៏ការងារជាដើម ។
ទាំងអស់ដែលបានរៀបរាប់មកខាងលើនេះគឺជាភាពមិនប្រក្រតីនៅក្នុងដំណើរការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ
ទី០៣ ខែមិថុនា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ ៕
No comments:
Post a Comment
yes