សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 6, 2012



ខេត្តស្វាយរៀង ៖ ​​មនុស្ស​ប្រុស​ស្រី​​ចាស់​ក្មេង​៩៧​នាក់​បាន​ពុល​សម្ល​ និង​​បន្លែ​​រាក​ក្អួត​​ដួល​ស​ន្លប់​​​ជា​បន្ត​បន្ទាប់​​អស់​មួយ​ភូមិ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ថា ​ជា​ជំងឺ​អាសន្ន​រោគ​ហើយត្រូវ​ក្រុម​គ្រួសារ​​បញ្ជូន​​​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​​ប្រតិបត្តិ​​ជីភូ​ជា​បន្ត​បន្ទាប់​ ។ ករណី​​នេះ​បាន​​កើតឡើង​​កាលពី​ថ្ងៃទី​៥ មិថុនា ២០១២ ​វេលា​ម៉ោង​១១​យប់​នៅ​ភូមិ​​សំឡី​ខាង​ត្បូង ឃុំ​សំឡី ក្រុង​កំពង់​រោទិ៍ ។
ទាក់ទិន​​ការ​ពុល​អស់​មួយ​ភូមិ​នេះ​​លោក​ម៉ែន ​សុខា បាន​ប្រាប់​កោះ​​សន្តិ​ភាពថា កាល​ពី​​ថ្ងៃទី​៥ មិថុនា ​ក្នុងភូមិមាន​ពិធី​​លើក​គ្រោង​ផ្ទះ​របស់​ឈ្មោះ​​​ហ៊ុន ស្រីមុំ អាយុ​៣០​ឆ្នាំ ​ហើយ​ស្ត្រី ម្ចាស់​ផ្ទះ​បាន​រក​អ្នក​ភូមិ​ឱ្យ​​មក​ជួយ​លើក​ ដោយ​ពេល​ថ្ងៃ​​ត្រង់​បាន​រៀប​ចំ​បាយ​សម្ល​ដល់​អ្នក​មក​ជួយ​មាន​ម្ហូប​២​មុខ គឺ​សម្ល​ចាប់​ឆាយ និង​ញាំស្ពៃ​ក្តោប ហើយ​ពេល​ល្ងាច​ហូប​​ជុំគ្នា​ម្តង​ទៀត​ក៏​កើត​រឿង​ពុល​បែប​នេះទៅ ។

No comments:

Post a Comment

yes