សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 15, 2012

គណបក្សប្រជាធិបតេយ្យពីរ ដែលគ្រោងច្របាប់បញ្ចូលគ្នាជាសម្លេងតែមួយ និងជួបគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅពាក់កណ្លាលខែនេះ


លោក កឹម សុខា និងលោក សម រង្ស៊ី ក្នុងសន្និសីទកាសែតកាល
ពីពេលកន្លងទៅ 
គណបក្សប្រឆាំងពីរ នៅក្នុងប្រទេសកម្ពុជាដែលបានប្រកាសជាសារធារណៈថា និងចរចារពិ​ភា​ក្សា​​ ​ច្របាច់​បញ្ជូលគ្នា​ជាសម្លេងតែមួយ នៅបន្ទាប់ពីការបោះឆ្នោតជើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣បានបញ្ចប់ និងធ្វើនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០១២នេះ នៅ​ទី​ក្រុង​ម៉ា​នីល ប្រទេសហ្វីលីពីន ។

សូមជំរាបថារហូតមកដល់ពេលនេះទាំងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានធ្វើ ការត្រៀមខ្លួន និងរៀបចំគណបក្សប្រតិភូរបស់គណបក្សរៀងៗខ្លួនរួចជាស្រាច់ហើយ ដើម្បីចូល​រួមប្រជុំពិភាក្សានិងចរចារគ្នានៅទីក្រុងម៉ានីល ដែលមានវត្តមានរបស់លោក សម រង្ស៊ី ប្រធាន គណបក្ស សម រង្ស៊ី ចាំនៅទីនោះរួចជាស្រេច ។

ដំណើរណាត់ជួបគ្នានៅប្រទេសហ្វីលីពីន នៅថ្ងៃទី១៦និង១៧ ខែកក្កដា ឆ្នាំ២០១២នេះ គោលបំ ណងធំតែមួយគត់គឺដើម្បីស្វែងរកលទ្ធភាពក្នុងការបង្រួបបង្រួមគណបក្សនយោបាយប្រជាធិបតេយ្យទាំងពីរ ជាគណបក្សតែមួយ ។


ជាមួយគ្នានោះ ក្រុមអ្នកតាមដានស្ថានការណ៏នយោបាយបានលើកឡើងថា មានតែការរួម​បញ្ចូល​​គ្នាជាកម្លាំង​តែ​មួយទេ ទើបអាចធ្វើការផ្លាស់ប្តូរអំណាចដឹកនាំប្រទេសនាពេលបច្ចុប្បន្ន​នេះ​បាន ហើយអំណាច​ដែលគ្រប់គ្រងដោយគណបក្សប្រជាជននាពេលចប្ចុប្បន្ន គឺត្រូវបានគេរិះគន់​ថា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ គឺមានដូចជា មានការកើតមានអំពើពុករ​លួយ​យ៉ាងពេញបន្ទុក មេដឹកនាំខ្វះសមត្ថភាព និងឆន្ទះក្នុងការលើកកំពស់​កំរិតជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋជាដើម ។

ចំណែកឯក្រុមអ្នកវិភាគវិញបានលើកឡើងថា គណបក្សប្រជាជនដែលដឹកនាំប្រទេសនាពេល បច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ក៏កំពុងតែដឹកនាំប្រទេសធ្វើឲ្យបាត់បង់នូវបូរ ណៈភាពទឹកដីទាំងខាងលិច និងខាងកើត ។ ហេតុដូចនេះហើយបានជាប្រជាពលរដ្ឋ​ទាម​ទារ​ឲ្យ​មានការផ្លាស់ប្តូររបៀបដឹកនាំ និងមេដឹកនាំដើម្បីស្រោចស្រង់ប្រទេសជាតិរបស់យើង និងដើម្បី​កែប្រែមុខមាត់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីភាពគង់វង្សនៃទឹកដីខ្មែរ ទើបដាច់ខាតត្រូវតែ មានការ​បង្រួបបង្រួមគ្នា រវាងគណបក្សប្រជាធិបតេយ្យទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណ​បក្ស​សិទ្ធិ​មនុស្ស ។

សូមជំរាបជូនផងដែរថា បើយោងទៅតាមលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលទើបតែកន្លងផុតទៅមួយខែជាងនេះ សម្លេងរបស់គណបក្សប្រឆាំងទាំងពីរ គឺ ទទួលបានចំនួនជិត២លាននាក់ដែលបានគេចផុតពីការទិញដូរ និងលួចបន្លំពីគណកប្សកាន់អំ ណាច រីឯគណបក្សប្រជាជនវិញគឺទទួលបានចំនួនប្រមាណ៣លាននាក់ប៉ុណ្ណោះ ស្របពេល​ដែលប្រជាពលរដ្ឋ បានទៅបោះឆ្នោតមានចំនួនតែ៦០ភាគរយនោះ ។

អ្នកវិភាគបានលើកឡើងថា បើទោះបីជាសម្លេងរបស់គណបក្សប្រឆាំងទី២ រួមបញ្ចូលគ្នាទៅនៅ តែតិចជាងគណបក្សកាន់អំណាចក៏ដោយ ក៏ប៉ុន្តែប្រសិនបើគណបក្សប្រឆាំងទាំងពីរនេះរួម​បញ្ចូល​គ្នាជាកម្លាំងប្រជាធិបតេយ្យតែមួយ នោះនិងអាចធ្វើការអូសទាញអ្នកគាំទ្របានកាន់តែ ច្រើនជាងនេះ ពិតណាស់នៅពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ខាងមុខនេះ និងអាចធ្វើការ​ផ្លាស់ប្តូរអ្នកដឹកនាំបានជាក់ជាមិនខាន ។

ទាក់ទងទៅនិងការរួមបញ្ចូលគ្នាជាសម្លេងតែមួយ រវាងគណបក្សប្រជាធិបតេយ្យទាំងពីរ លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ប្រាប់ឲ្យដឹងថា ការរួបរួមរវាង​អ្នកប្រជាធិបតេយ្យពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះកម្លាំងនិងសន្ទុះនៃការគាំទ្រ បន្ទាប់​ពី​មានការបោះឆ្នោតឃុំ-សង្កាត់រួចមកបញ្ជាក់ឲ្យឃើញថា ជាផ្លូវមួយអាចឲ្យអ្នកប្រជាធិបតេយ្យ ទទួលបានជោគជ័យលើគណបក្សកាន់អំណាចបាន នៅពេលបោះឆ្នោតថ្នាក់ជាតិខាង​មុខនេះ ។

លោក គង់ គាំ បានបញ្ជាក់ថាជាតិត្រូវការយើង ដូច្នេះអ្នកប្រជាធិបតេយ្យត្រូវតែរួប​រួមជាមួយ​គ្នា​ដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជា ។ លោក គង់ គាំ បានបន្តរថា យើងបានឃើញហើយ រដ្ឋា​ភិ​បាលសព្វថ្ងៃ គឺគេមិនបានគិតគូប្រជាពលរដ្ឋខ្លួនជាធំនោះទេ គឺគេ​គិតតែពីអំណាច និងបក្ខ​ពួក​របស់គេ ។ លោក គង់ គាំ បានជំរាបជូនទៀតផងដែរថា សេចក្តីទុក្ខ​លំបាករបស់ប្រជាពលរដ្ឋខ្មែរ​រាប់សិប​ឆ្នាំមកនេះ សមល្មមដល់ពេល​ត្រូវតែបញ្ចប់នៅ​ឆ្នាំ២០​១៣​នេះហើយពីព្រោះប្រជា​ពល​រដ្ឋខ្មែរ ធ្លាប់ទទួលរងការជិះជាន់ ធ្វើបាបការបណ្តេញចេញ​ទាំង​បង្ខំ ដើម្បីរំលោភ​យក​ដី​ធ្លី ការកើតមានសង្គ្រាមរាំរ៉ៃ ការរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់បរទេសឈ្លានពាន និងការទទួលរងភាពអយុត្តិធម៌ ដោយសារប្រព័ន្ធតុលាការ​

លោក គង់ គាំ បានបញ្ជាក់ជាចុងក្រោយថា ដូចនេះអ្វីដែលបានរៀបរាប់ទាំងអស់មកខាងលើនេះ សមល្មមឲ្យអ្នកស្នេហាជាតិទាំងអស់ត្រូវងាក និងតំកល់ទុកផលប្រយោជន៏របស់ប្រជាពលរដ្ឋ និងផលប្រយោជន៏របស់ជាតិជាធំ ហើយរួមកម្លាំងគ្នាដើម្បីយកឈ្នះ លើរបបគ្រប់គ្រងសពថ្ងៃ ហើយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ត្រូវតែជាថ្ងៃដែលកម្ពុជាមានការផ្លាស់ប្តូរយ៉ាងធំ​ដែល​មិន​ធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ប្រជាពលរដ្ឋនិងធ្វើការផ្លាស់ប្តូរមេ​ដឹកនាំចាស់​ ដោយជ្រើស​រើស​យករដ្ឋាភិ​បាលថ្មី ដែលកើតចេញពីគណបក្សប្រជាធិបតេយ្យដែលមានឧត្តមគតិ​ស្រលាញ់​ប្រជារាស្រ្ត និង ប្រទេសជាតិ ហើយមានឆន្ទះដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើនពិតប្រាកដ ។

សូមជំរាបថា ហេតុដូចនេះហើយបានជាគណបក្ស សម រង្ស៊ី ធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យអ្នកប្រជាធិបតេយ្យទាំងអស់ចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បីធ្វើការសង្គ្រោះ​ប្រជា​ពលរដ្ឋ និងប្រទេសកម្ពុជារបស់យើងពីគណបក្សកាន់អំណាច ។ ហើយការទន្ទឹងរងចាំក៏បាន​មក​ដល់ហើយផងដែរ​នៅថ្ងៃទី១៦ និងថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ ដែលគណប្រតិភូ​របស់​គណបក្សប្រឆាំងទាំងពីរ និងទៅជួបគ្នានៅប្រទេសភីលីពីន ដើម្បីបើកការ​ចរចារ លើការ​បង្រួមបង្រួមអ្នកប្រជាធិបតេយ្យ ជាពិសេសគឺការច្របាច់បញ្ចូលគ្នា​ជាសម្លេង​តែ​មួយ រវាងគណ​បក្សប្រឆាំងទាំងពីរនេះ ៕

1 comment:

  1. គណបក្សទាំងពីររួបរួមគ្នាឥតមានប្រែប្រួលជាសញ្ញាល្អមួយក្នុងសម្ពនភាផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
    បើគណបក្សទាំងពីរគិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផលប្រយោជន៍បក្សរៀងៗខ្លួន នឹងនាំឲ្យសម្ពន្ធភាពស្ថិតស្ថេរយូរអង្វែង ហើយឈានទៅរកជ័យជំនះនៅថ្ងៃអនាគតទៀតផង៕ បើតាមការពិនិត្យមើលការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា បង្ហាញថា គណបក្សទាំងពីររួបរួមគ្នាជារឿងសំខាន់ក្នុងការប្រជែងយកឈ្នះគណបក្សកាន់អំណាច។ មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជា បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា នឹងក្លាយជាគណបក្សធំមួយ។
    គណបក្សសិទ្ធិមនុស្សមានគោលដៅស្របគ្នានឹងគណបក្ស សម រង្ស៊ី ដោយរួបរួមគ្នា គិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផលប្រយោជន៍បក្សរៀងៗខ្លួន ដើម្បីឲ្យមានការផ្លាស់ប្ដូរ ឲ្យប្ដូររដ្ឋាភិបាលនៅឆ្នាំ២០១៣។ លទ្ធិប្រជាធិបតេយ្យ មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជា បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា នឹងក្លាយជាគណបក្សធំមួយ។

    ReplyDelete

yes