សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 15, 2012

រថយន្ដ​ទំនើប​ពាក់​ស្លាក​លេខ​ខ​.​ម​បើក​ដេញ​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​កៀនស្វាយ​


​ខេត្ដកណ្ដាល​ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​៣​នៅ​កន្លែង​កើតហេតុ​ ដោយសារ​តែ​អ្នកបើកបរ​រថយន្ដ​ស៊េរី​ទំនើប​មាន​សភាព​ស្រវឹង​បើក​ដេញ​បុក​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ចំ​ពីក្រោយ​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ខ្ទាត​ទៅ​ផ្ទប់​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ហើយ​ម៉ូតូ​ជន​រង​គ្រោះ​កៀប​ជាប់​ជាមួយ​រថយន្ដ​អូស​ច​ម្លា​យ​៣០០​ម៉ែត្រ​ទើប​រថយន្ដ​ឈប់​ ។​ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​មក​ចោមរោម​រថយន្ដ​បង្ក​ ហើយ​អ្នកបើកបរ​ក៏​នៅ​ទីនោះ​ដែរ​ មួយសន្ទុះ​ក្រោយមក​មាន​មន្ដ្រី​នគរបាល​មួយ​រូប​បាន​ដឹក​អ្នកបើកបរ​រំដោះ​ចេញ​ រួច​ប្រគល់​សោ​រថយន្ដ​ឱ្យ​មន្ដ្រី​នគរបាល​រូប​នោះ​ ។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១២​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​ស្លាប​តា​ឱន​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ។
​រថយន្ដ​បង្ក​ម៉ាក​តូ​យ៉ូ​តា​ទុន​ត្រា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​០២​ ២-៨១៦៨​ ។​ ជន​រង​គ្រោះ​ដែល​រថយន្ដ​ទំនើប​ដេញ​បុក​ពីក្រោយ​មានឈ្មោះ​ ភូ​ អ៊ា​វ​ ហៅ​ ចំណាប់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ល្វា​ស​ក្រោម​ ឃុំ​ល្វា​ស​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ ។​
​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុង​សេ​១២៥​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​តែ​ម្នាក់ឯង​ ពី​កៀនស្វាយ​ចូល​មក​ភ្នំពេញ​ បាន​បើក​ជែង​រថយន្ដ​ទំនើប​ពណ៌​ស​យ៉ាង​លឿន​ ខណៈនោះ​អ្នក​បើករថយន្ដ​ទំនើប​ខឹងសម្បារ​ដោយសារ​មាន​ជាតិ​ស្រា​ក្នុង​ខ្លួន​ ក៏​បាន​បន្ថែម​ល្បឿ​ង​ដេញ​តាម​ម៉ូតូ​ពីក្រោយ​ រហូត​ដល់​ចំណុច​កើតហេតុ​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង​ មើលទៅ​ដូច​ក្នុង​រឿង​ខ្សែភាពយន្ដ​អ៊ី​ែ​ចឹ​ង​ ។​
បន្ទាប់​ពី​បុក​ហើយ​ជន​រង​គ្រោះ​បាន​ខ្ទាត​បោក​ទៅ​លើ​ទ្រូងផ្លូវ​ស្លាប់​ភ្លាមៗ​តែ​ម្ដង​ ។​ ចំណែក​ម៉ូតូ​ត្រូវ​រថយន្ដ​អូស​ចម្ងាយ​ជិត​៣០០​ម៉ែត្រ​ទើប​រថយន្ដ​ឈប់​ ។​
​ប្រជាពលរដ្ឋ​បាន​បន្ដ​ថា​ ពេល​ឃើញ​សកម្មភាព​បែប​សាហាវ​ដែល​បង្ក​ឡើង​ដោយ​អ្នកមាន​លុយ​មាន​អំណាច​ដូច្នេះ​ ពួក​គាត់​ក៏​ចូល​ទៅ​ជិត​រថយន្ដ​នោះ​ដើម្បី​ឱ្យ​ម្ចាស់​រថយន្ដ​ចេញ​មុខ​ទទួលខុសត្រូវ​ ពេល​នោះ​ អ្នកបើកបរ​រថយន្ដ​បាន​ប្រាប់​ថា​ បើ​អ្នក​ណា​អូស​ម៉ូតូ​ចេញពី​ក្រោម​រថយន្ដ​បាន​គេ​នឹង​ឱ្យ​១០០០​ដុល្លារ​ មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​មន្ដ្រី​នគរបាល​មួយ​រូប​បាន​ទៅ​ដល់​ ហើយ​ដឹក​អ្នកបើកបរ​រថយន្ដ​គេច​ចេញពី​កន្លែង​កើតហេតុ​ រួច​អ្នកបើកបរ​រថយន្ដ​ប្រគល់​សោ​រថយន្ដ​ឱ្យទៅ​មន្ដ្រី​នគរបាល​រូប​នោះ​ ដែល​រំដោះ​ជន​បង្ក​ចេញពី​កន្លែង​កើតហេតុ​ ។​ 
​ដោយឡែក​នគរបាល​ចរាចរ​ស្រុក​ដែល​ចុះ​ទៅ​វាស់វែង​និង​សាកសួរ​ព័ត៌មាន​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​បានឱ្យ​ដឹង​ដែរ​ថា​ អ្នកបើកបរ​រថយន្ដ​បង្ក​គឺ​មាន​មន្ដ្រី​នគរបាល​ខិលខូច​ម្នាក់​ដឹក​រំដោះ​ចេញ​មែន​ ហើយ​ករណី​នេះ​នគរបាល​ប៉ុស្ដិ៍​ក៏​បានដឹង​ដែរ​ អ្នកបើកបរ​បង្ក​ពិតជា​មាន​អ្នក​ដឹក​រំដោះ​ចេញ​ មិនមែន​រត់​រួច​នោះ​ទេ​ ។​
​ទ​ង្វើ​បែប​នេះ​ប្រជាពលរដ្ឋ​ដែល​ឈឺឆ្អាល​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ស្នើ​ឱ្យ​លោកស្នងការ​នគរបាល​ខេត្ដកណ្ដាល​ ស្រាវជ្រាវ​រកមុខ​នគរបាល​ខិលខូច​ដែល​ហ៊ាន​រំដោះ​ជន​បង្ក​ចេញពី​កន្លែង​កើតហេតុ​នេះ​ផង​ ។
​រថយន្ដ​បង្ក​និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕​ ​

No comments:

Post a Comment

yes