ភ្នំពេញ: វិមានឯករាជ្យ ត្រូវបានជួសជុលកែលម្អរឡើងវិញ ដោយរក្សារចនាបថនៅដដែល គ្រាន់មានការតែងភ្លើង និងសោភណ្ឌភាពស្រស់ស្អាតជាងមុន។ គំរោងនេះ នឹងបញ្ចប់នៅមុនពិធីបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា ដោយមកដល់ពេលនេះ ការជួសជុល សម្រេចបាន ៧០ ភាគរយហើយ។
លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ខណៈដែលលោកចុះពនិត្យការដា្ននជួសជុលវិមានឯករាជ្យ ជាមួយលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានមានប្រសាសន៍បញ្ជាក់ថា ដំណើរការជួសជុលវិមានឯករាជ្យ ប្រព្រឹត្តទៅបានល្អ រហូតមកដល់ពេលនេះ ការជួសជុលក្នុងរយៈពេល ៤ខែ សម្រេចបានការងារធំៗ បាន ៧០ ភាគរយហើយ។ ដូច្នេះការជួសជុលវិមានឯករាជ្យ នឹងអាចរៀបចំបុណ្យឯករាជ្យ នៅឆ្នាំ២០១២ ខាងមុខនេះបាន ហើយនៅក្រោយពិធីបុណឯករាជ្យ នឹងបន្តធ្វើការជួសជុលបំពេញបន្ថែម។

លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានបញ្ជាក់ថា "អីចឹង រហូតមកដល់ពេលនេះ ទាំងខាងក្នុង ទាំងខាងក្រៅអី ទាំងអស់ហ្នឹង បានសម្រេចជាមូលដ្ឋាន ៧០ ភាគរយហើយ អីចឹងនៅថែម ៣០ ភាគរយទៀត ពីនេះទៅ ដល់បុណ្យឯករាជ្យយើង សម្រេចបានហើយ។ ក្រោយបុណ្យេករាជ្យយើងនឹងបន្តបង្ហើយទៀត"។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ដំណើរការជួសជុលវិមានឯករាជ្យនេះ រាជរដ្ឋាភិបាល ចំណាយថវិកាចំនួន ១,១ លានដុល្លារសហរដ្ឋអាមេរិក ទាំងការជួលជុល និងការរៀបចំប្រព័ន្ធភ្លើងអគ្គីសនី។ ការជួសជុលនេះ មានកិច្ចសហការជាមួយក្រសួងវប្បធម៌ ដែលមានក្រុមបច្ចេកទេសទទួលស្គាល់ ដោយអង្គការយូណេស្កូ និងមានកិច្ចសហការពីក្រុមជំនាញជាច្រើន ដូចជាសារមន្ទីរ ពីព្រោះនេះជាសំណង់ប្រវត្តិសាស្ត្រ ហើយការជួសជុលនេះ ក៏ជាការជួសជុលប្រវត្តិសាស្ត្រដែរ។
លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានមានប្រសាសន៍បន្តទៀតថា វិមានឯករាជ្យនេះ បន្ទាប់ពីក្រុមបច្ចេកទេស ធ្វើការសិក្សាពិនិត្យនៅមុនការជួសជួល គឺឃើញមានការខូចខាតធ្ងន់ធ្ងរណាស់ ទើបរាជរដ្ឋាភិបាលសម្រេចឲ្យធ្វើការជួសជុលបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី បានពន្យល់បន្តថា ចំពោះគ្រឹះវិមានឯករាជ្យនេះ ក្រុមអ្នកជំនាញបានសិក្សាឃើញថា ក៏មានការខូចខាតខ្លះៗផងដែរ មិនមែនខូចខាតធ្ងន់ធ្ងន់ បណ្តាលឲ្យខូចអគារ (វិមានឯករាជ្យ) ទាំងមូលនោះទេ ទើបមានការជួសជុលនៅពេលនេះ ដើម្បីធានាសំណង់ប្រវត្តិសាស្ត្រនេះ ឲ្យបានគង់វង្សយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ការជួសជុលវិមានឯករាជ្យនេះ គឺរក្សានូវរចនាបថខ្មែរពីមុន ឲ្យនៅដដែលទាំងស្រុងគ្រាន់តែប្រើសំភារៈមួយចំនួនល្អជាងសំភារៈពីមុនពីព្រោះឥឡូវនេះ យើងមានសំភារៈ សំរាប់អភិរក្សសំណង់ប្រវត្តិសាស្ត្រដូចវិមានឯករាជ្យនេះ។
លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានបន្តទៀតថា ការជួសជុលនេះ ផ្អែកលើការសិក្សាទៅតាមជំនាញច្បាស់លាស់ណាស់ គឺការសិក្សាគំរោងប្លង់ធ្វើបានល្អណាស់ មុនធ្វើការជួសជុល ហើយការជួសជុលនៅពេលនេះ ធានាគុណភាព បានរាប់សិបឆ្នាំទៅមុខទៀត។
សូមបញ្ជាក់ថា វិមានឯករាជ្យ ត្រូវបានកសាងឡើងនៅក្នុងទស្សវត្សទី៦០ បន្ទាប់ពីប្រទេសកម្ពុជា តស៊ូទាមទារបាននូវឯករាជ្យសន្តិភាពពេញលេញ ពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ ដែលដឹកនាំដោយសម្តេចតាព្រះ នរោត្តម សីហនុ ហើយវិមានឯករាជ្យនេះទៀតសោត គូប្លង់ និងកសាងដោយលោកវិស្វករ វណ្ណ ម៉ូលីវណ្ណ៕
No comments:
Post a Comment
yes