សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃ​ស្អែក


រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូនេស៊ី​លោក ម៉ាទី ណាតាឡេហ្គាវ៉ា នឹង​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​កម្ពុជា​នា​ថ្ងៃទី​១៩ កក្កដា ស្អែក​នេះ តាម​ការ​អញ្ជើញ​របស់​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា។
លោក ម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី
តាម​គម្រោង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លោក ម៉ាទី ណាតាឡេហ្គាវ៉ា នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា។
ការ​មក​កាន់​ប្រទេស​កម្ពុជា​របស់​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា ប្រកាស​ដក​កងទ័ព​ជំហាន​ទី​១ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​តាម​ដីកា​បង្គាប់​របស់​តុលាការ​អន្តរជាតិ ដែល​កំណត់​ឲ្យ​ប្រទេស​ជម្លោះ​កម្ពុជា-​ថៃ​ ដក​កង​ទ័ព​ចេញ​ឲ្យ​អស់​ពី​តំបន់​គ្មាន​កងទ័ព​១៧​គីឡូម៉ែត្រ​ក្រឡា​ក្បែរ​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​នោះ៕

No comments:

Post a Comment

yes