សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

ដេវីដ ឆេនល័រ៖ ខៀវ សំផន មាន​តួនាទី​ខ្ពស់​ជាង​គេ​ក្នុង​របប​ខ្មែរ​ក្រហម


អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​អង្គារ ទី​២៤ ខែ​កក្កដា បន្ត​ស្ដាប់​សាក្សី​ជា​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម លោក ដេវីដ ឆេនល័រ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥។
Photo courtesy of ECCC
២២-វិច្ឆិកា-២០១១៖ ជន​ជាប់​ចោទ ខៀវ សំផន នៅ​ក្នុង​សវនាការ​បឋម​សំណុំ​រឿង ០០២ ថ្ងៃ​ទី​២។
នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​កក្កដា នេះ លោក ដេវីដ ឆេនល័រ បាន​បញ្ជាក់​ថា ជន​ជាប់​ចោទ ខៀវ សំផន ជា​សមាជិក​នៃ​គណៈ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​អ្នក​មាន​តួនាទី​ខ្ពស់​ជាង​គេ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​នៅ​តែ​បន្ត​សួរ​សាក្សី​ជំនាញ​សា​ចុះ​សា​ឡើង អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​ទាក់​ទង​នឹង​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​របប​ខ្មែរ​ក្រហម។ ជា​ពិសេស រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា។
ការ​បញ្ជាក់​របស់​លោក ដេវីដ ឆេនល័រ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក គង់ សំអុន ដែល​ចង់​ដឹង​​ថា តើ​អង្គការ​អ្វី​ដឹក​នាំ​ធំ​ជាង​គេ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
ក្រុម​មេធាវី​ជន​ជាប់​ចោទ​ក៏​បាន​ចោទ​សួរ​អ្នក​ជំនាញ​ដែរ អំពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៧០។ ក្រុម​មេធាវី​ជន​ជាប់​ចោទ ព្យាយាម​ភ្ជាប់​បញ្ហា​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អំឡុង​ពេល​នោះ​ថា ក៏​ជា​មូលហេតុ​នាំ​ឱ្យ​មនុស្ស​ស្លាប់ ខូចខាត​ទ្រព្យ​សម្បត្តិ និង​ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែរ។

សវនាការ​ស្ដាប់​អ្នក​ជំនាញ ដេវីដ ឆេនដល័រ នឹង​ត្រូវ​បន្ត​ទៅ​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី​២៥ កក្កដា ទៀត៕

No comments:

Post a Comment

yes