សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 15, 2012

កិច្ច​​ប្រជុំ​​កំពូល​​អាស៊ាន​ បរាជ័យ​​ក្នុង​​ការ​​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​

IMG_3579

ភ្នំពេញៈថ្លែង​ក្នុង​សន្និ​សីទ្ធ​សារ​ព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លោក​​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ហោ ណាំ​ហុង​បាន​ឲ្យ​ដឹង​ថា​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​លើក​​នេះ ​មិន​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​រួម​ទេ ដោយ​សារ​​​មិន​ឯកភាព​គ្នា​លើក​ចំណុច​ខ្លះ ​ជា​ពិសេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។
ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងនេះ​ លោក​ហោ ណាំ​ហុង​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា «កម្ពុជា​​មាន​គោល​ការណ៍​ថា កម្ពុជា​មិន​កាន់​​ជើង​ខាង​ណា​មួយ​ឡើយ ក្នុង​ជម្លោះ​ទ្វេ​ភាគី​ប្រទេស​អាស៊ាន​ខ្លះ​ជាមួយ​និង​ចិន ហើយ​កម្ពុជា​ក៏​យល់​ឃើញ​ថា ​កិច្ច​​ប្រជុំ​អាស៊ាន​នេះ មិន​មែន​​ជា​តុលាការ​ដើម្បី​កាត់​ក្តី​ឲ្យ​អ្នក​ណា​ខុស ឬ​អ្នក​ណា​ត្រូវ​នោះ​ទេ»។

លោក​ឧបនាយ​ក​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង ​បាន​បន្ថែម​ទៀត​ថា ការ​ចេញ​សេចក្តី​ប្រកាស​រួម​នេះ​ មិន​អាចទៅ​រួច​ ដោយ​សារ​ការ​ទទូច​សុំ​របស់​ប្រទេស​អាស៊ាន​ខ្លះ លើ​បញ្ហា​ជម្លោះ​នេះ ឲ្យ​​​ដាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម។
សូមបញ្ជាក់ថា នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម មាន​ប្រហែល​១០០​​ចំណុច តែ​ នៅ​តែ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ​ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ក្នុង​ចេញ​​ការ​ព្រម​ព្រៀង​គ្នា​នោះ៕

No comments:

Post a Comment

yes