សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 17, 2012

អតីត​អ្នករស់នៅ​សហគមន៍​៧៨ ធ្វើ​ពិធី​រម្លឹក​ខួប​បី​ឆ្នាំ ក្រោយ​ការបណ្ដេញចេញ​

Give our kids a better deal
អតីត​អ្នករស់នៅ​សហគមន៍​៧៨ ធ្វើ​ពិធី​រម្លឹក​ខួប​បី​ឆ្នាំ ក្រោយ​ការបណ្ដេញចេញ​
ភ្នំពេញ: ​ប្រជាពលរដ្ឋ អតីត​អ្នករស់នៅ​សហគមន៍ ៧៨ មាន​ទីតាំងនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ជិត​រដ្ឋសភា ជាប់​ស្ថានទូត​អូស្ត្រាលី បាន​ជួបជុំគ្នាកាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​រម្លឹក​ខួប​បី​ឆ្នាំ នៃ​ការបាត់បង់​ដី​លំនៅដ្ឋាន​របស់​ពួកគេ ដោយ​ការបណ្ដេញ​ចេញពី​អាជ្ញាធរ​ក្រុម​ភ្នំពេញ ដែល​គ្មាន​សំណង​សមរម្យ​។ 

​ពិធី​ជួប​ជុំនោះ មាន​អ្នកចូលរួម​ប្រមាណ ៥០ នាក់ និង​មាន​ធ្វើ​ពិធីសូត្រមន្ត តាមបែប​ព្រះពុទ្ធសាសនា និង​ពិធីសែនព្រេន​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​។​

​លោក សុ​រ័ត្ន តំណាង​ប្រជាពលរដ្ឋ​អ​តី​សហគមន៍​៧៨ បាន​និយាយថា ប្រជាពលរដ្ឋ​សហគមន៍​៧៨ នៅតែ​មិន​អស់ចិត្ត​ជាមួយនឹង​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅដ្ឋានកាលពី​អំឡុង​ឆ្នាំ​២០០៩ ដោយ​យក​លេស​ថា “​ពួកគាត់​រស់នៅ​លើដី​ផ្លូវ​របស់​រដ្ឋ​” ការបណ្ដេញចេញ​នោះ ប្រជាពលរដ្ឋ​មួយចំនួនមិនទាន់​បានទទួល​សំណង​ទេ ហើយ​អ្នក​ដែល​បានទទួល​សំណង​តិចតួច​នោះ ក៏​មិនអាច​មានលទ្ធភាព​ទិញ​ដីដើម្បី​សង់​លំនៅដ្ឋាន​បាន​សមរម្យ​ដែរ​។ 


​លោក សុ​រ័ត្ន បាន​និយាយថា “​ពួកយើង​យល់ថា បើ​ដី​អតីត​លំនៅ​ទាំងនោះ រដ្ឋ​យកទៅ​អភិវឌ្ឍន៍​ជា​ផលប្រយោជន៍​រដ្ឋ យើង​មិន​ទាមទារ​សំណង​ទេ ប៉ុន្តែ​អាជ្ញាធរ​បណ្ដេញ​ពួកយើង​ពី​លំនៅដ្ឋាន ហើយ​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ធ្វើ​របង​ព័ទ្ធ​ទុកចោល​”​។​

​ចំណែក​លោក ឡៅ ម៉ុងហៃ ប្រធាន​អង្គការសិទ្ធិមនុស្ស​អាស៊ី ដែល​បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំនៅ​ព្រឹក​នេះ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​គួរតែ​ផ្ដល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋនៃ​សហគមន៍ ៧៨​នេះ យើង​មិន​សប្បាយចិត្ត​ទេ នៅពេលដែល​ប្រជាពលរដ្ឋរង​ការបណ្ដេញចេញដោយ​អយុត្តិធម៌ និង​មិន​បានទទួល​សំណង​សមរម្យ​៕​

No comments:

Post a Comment

yes