សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

សាលា​រៀន​​ជាង​១.០០០​កន្លែង​ត្រូវ​បង្ខំ​បិទ​ទ្វារ ព្រោះ​​ខ្លាច​ឆ្លង​ជំងឺ EV71


សាលា​ដែល​ត្រូវ​បាន​បង្ខំ​បិទ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ

ខេត្ត​កំពង់ចាម ៖ ​មុន​នេះ​មាន​ការ​ផ្ទុះ​​នូវ​ជំងឺ​ផ្តាយ​សាយ​បក្សី (H5N1) បាន​ឆក់​​យក​អាយុ​ជីវិត​ក្មេងៗ​ចំនួន​៣​នាក់​មក​ហើយ ដែល​​មេ​រោគ​នេះ​មិន​ទាន់​នឹង​លុប​បាត់​នូវ​ឡើយ​ទេ ​បែរ​ជា​​លេច​ចេញ​​នូវ​ជំងឺ​​ប្រភេទ​ថ្មី​មួយ​ទៀត គឺ EV71 ​មាន​លក្ខណៈ​សាហាវ​​ជាង​ផ្តាសាយ​បក្សី​ទៅ​ទៀត ដែល​បណ្តាល​ឱ្យ​ក្មេង​ចំនួន​២​នាក់​​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ ។ ​ជាមួយ​នោះ​ដែរ លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន​ និង​កីឡា​ខេត្ត បាន​ចេញ​សេច​ក្តី​ប្រកាស​ឱ្យ​ផ្អាក​​ការ​សិក្សា​ជា​បណ្តោះ​អាសន្ន​នៅ​គ្រប់​​សាលា​រៀន​ជាង​១.០០០​​កន្លែង​ចាប់​ពី​​​ព្រឹក​ថ្ងៃទី​១៨ ​កក្កដា ២០១២ ​តទៅ ដើម្បី​​​ការ​ពារ​មិន​ឱ្យ​មាន​ការ​ឆ្លង​នូវ​​ជំងឺប្រភេទ​ថ្មី​នេះ ។

តាម​លោក​សៀង សំណាង ​នាយក​អនុ​វិទ្យា​ល័យ​ទួល​ថ្ម ស្ថិត​នៅ​ភូមិ​ទី​៦ សង្កាត់​វាល​វង់ ​ក្រុង​កំពង់​ចាម ​ឱ្យ​កោះ​សន្តិ​ភាពដ​ឹង​ថា រូប​លោក​បាន​ទទួល​​ការ​ណែ​នាំ​​ពី​លោក​​ប្រធាន​ការិយា​ល័យ​អប់រំ​ក្រុង​កំពង់​ចាម ប្រធាន​​កម្រង​សាលា​ក៏​ដូច​ជា​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត កាល​ពី​ល្ងាច​ថ្ងៃទី​១៧ កក្កដា ដោយ​តម្រូវ​ឱ្យ​​ផ្អាក​ការ​សិក្សា​ជា​បណ្តោះ​អាសន្ន​ ព្រោះ​តែ​ខ្លាច​ឆ្លង​នូវ​ជំងឺ EV71 ​ទាំង​នៅ​សាលា​រដ្ឋ និង​ការ​រៀន​​គួរ​ក្រៅ​ម៉ោង​សិក្សា​ក៏ត្រូវ​តែ​ផ្អាក​ដែរ ។

No comments:

Post a Comment

yes