សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

បាត់​ខ្លួន​​​​សមាជិក​​គណៈប្រតិភូ​​​​អូឡាំពិក​​​​កុង​ហ្គោ​4​នាក់​

ម៉ាស៊ីន​​​​ឃោសនា​​ក្រុង​គីន​​​សាសា រាយ​ការណ៍​​​កាលពី​ថ្ងៃទី​១៣  សីហា​ថា​ ​កីឡាករ​​យូដូម្នាក់​​​និង​​​សមាជិក​​​​៣​នាក់​ទៀត​​​​នៃគណៈ​​ប្រតិ​ភូ​​​អូឡាំពិក​​​របស់​​សាធារណរដ្ឋប្រជាធិបតេយ្យ​​​កុង​ហ្គោ​​​​ដែល​​​ទៅ​ចូល​រួម​​​​ប្រកួត​កីឡា​​អូឡាំពិក​​​ក្រុងឡុងដ៍​បានបាត់​​​ខ្លួន​​ចាប់​តាំងពី​​​បញ្ចប់​​​​ការ​ប្រកួត​​​កាលពី​យប់​​ថ្ងៃទី​១២ សីហា ។​​ដោយ​​ដក​ស្រង់​​​ប្រភព​​របស់​​​​​គណៈកម្មា​ធិការ​​​​​អូឡាំពិក​​របស់​​​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​​​វិទ្យុ​​​​​ OKAPI  ផ្តល់​​​​​​​ហិរញ្ញ​វត្ថុ​​​​​ដោយ​អ.ស.ប​​  គូសបញ្ជាក់​ថា​​  ​ដោយ​ចាញ់​​​ក្នុង​ការ​ប្រកួត​ជុំទី​មួយ​​ផ្នែក​ទម្ងន់​១០០​​​​គ.ក្រ​​ ​ជាមួយ​កីឡាករ​​​យូដូ​រុស្ស៊ី​​ឈ្មោះ​​​អេឡិន​ឌ័រ​ មីខៃលីន  កីឡាករ​​សេ​​ឌ្រីស ម៉ាន​​​​ដេម​បូល​ ​​​បាត់​ខ្លួន​ក្រោយ​​ពិធី​​​បិ​ទ​កីឡាអូឡាំពិក​​​បន្តិចដោយ​គេពុំ​​​ឆ្លើយ​​​តប​​ការ​ហៅតាម​ទូរស័ព្ទ។ ​
គ្រូ​បង្ហាត់​​​យូដូ​​ជាតិ​​លោក​​​​អុីប៊ូឡា​​ម៉ា​​សេន​ហ្គោ​ ​កីឡាករ​ប្រដាល់​​ BLAISE BEKWA  ​និង​​​​​កីឡាករ​អត្តពលកម្ម​  GUY NKITA ក៏​បាត់ខ្លួន​​​​​ដែរ ។ វិទ្យុ​​​នេះ​​បញ្ជាក់​ថា​​អ្នក​ទាំង៤​នាក់​​នេះ​​បានចាកចេញ​​​ពីភូមិ​​អូឡាំ​ពិក​​​​ជាមួយ​​​​ឥវ៉ាន់​​របស់​​ពួកគេ ។​ បណ្តា​​អ្នក​ទទួល​​ខុសត្រូវ​​​​​​កីឡាអូឡាំពិក​ក៏​តាម​រក​​​កីឡាករ​​​ប្រដាល់​​៥​នាក់​​ អ្នក​​ហែល​​ទឹក​ម្នាក់​និង​កីឡាករ​បាល់ទាត់​​​​ម្នាក់​​របស់​​កាមេរូន ដែល​​បាត់​​​ខ្លួន​​​​ដែរ ក្នុង​​ពេល​មក​​ចូលរួម​​ប្រកួត​កីឡា​អូឡាំពិក​​ក្រុង​​ឡុងដ៍ ។ ​ពួក​​អ្នក​ទាំង​នេះ​​គេ​ជឿ​ថា​ គេចខ្លួន​មិន​ចង់​​វិល​​មក​​ស្រុក​​​​វិញ​​ចង់រស់នៅ​​អឺរ៉ុប​​​​ដើម្បី​​ហេតុផល​សេដ្ឋកិច្ច ៕​   

No comments:

Post a Comment

yes