សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 11, 2012

នាយក​រដ្ឋ​មន្ត្រី​ចោទ​ថា​លោក​ សុន ឆ័យ ជា​ចារកម្ម​លោក


លោក សុន ឆ័យ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី 
ថ្លែង​ទៅ​កាន់​សមាជិក​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខ្សែ​បន្ទាត់​ព្រំដែន​ប្រទេស លោក​នាយក​រដ្ឋ​មន្រ្តី បាន​បង្ហាញ​ឯក​សារ​ចំនួន​២០​ទំព័រ និង​ស៊ីឌី​នៃ​របាយ​ការណ៍​សម្ងាត់​អំពី​ផែន​ការ​ដែល​លោក ញឹក ប៊ុន​ឆៃ ​និង ខាន់ សាវឿន អតីត​មេ​បញ្ជា​ការ​យោធា​ដែល​ស្មោះ​នឹង​អតីត​ប្រធាន​គណបក្ស ហ្វ៊ុន​ស៊ិន​ប៊ិច ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ថា​បាន​រៀប​ចំ​ផែន​ការ​ឡើង​កាន់​អំណាច​ដោយ​មាន​ការ​ជួយ​ពី​អតីត​កម្លាំង ប្រដាប់​អាវុធ​របស់​ខ្មែរ​ក្រហម​។
លោក​បាន​ថ្លែង​ដោយ​សំដៅ​លោក​ សុន ឆ័យ ជា​ប្អូន​ប្រុស​(ប្អូនធម៌​)​លោក​ក្នុង​អំឡុង​ពេល​នោះ​ថា ៖ «​ក្នុង​អំឡុង​ពេល​នោះ អ្នក​រាយ​ការណ៍​[មក​ខ្ញុំ]​អំពី​ស្ថាន​ភាព​យោធា ដែល​បាន​រៀប​ចំ​ដោយ ញឹក ប៊ុន​ឆៃ​,ខាន់ សាវឿន និង ហូ សុខ [ស្លាប់​]។ វា​ជា​ការ​រាយការណ៍​ល្អ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេល​វេលា គ្រប់គ្រាន់​ដើម្បី​ការ​ពារ​ទប់ទល់​ស្ថាន​ការណ៍​នោះ​ជា​មុន»។« ខ្ញុំ​មិន​បាន​គិត​ថា​អ្នក​[សុន ឆ័យ]​ជា​ចារកម្ម​នោះ​ទេ ហើយ​អំពើ​របស់​អ្នក​គឺ​ជា​ឆន្ទៈ​ល្អ​សម្រាប់​បង​ប្រុស ឬ​ជា​ឆន្ទៈ​ល្អ​សម្រាប់​រដ្ឋាភិបាល ក្នុង​ការ​រារាំង​ខ្មែរ​ក្រហម​មិន​ឲ្យ​កាន់​កាប់​ទីក្រុង​ភ្នំពេញ​បាន»។
លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ផង​ដែរ​ថា ក្នុង​អំឡុង​ពេលនោះ​លោក​បាន​ស្នើ​ឲ្យ​លោក សុន ឆ័យ ធ្វើ​ការ​តាម​ដាន​ប្រធាន​គណបក្ស​របស់​លោក គឺ លោក សម រង្ស៊ី ​ដែល​សង្ស័យ​ថា មាន​ទំនាក់​ទំនង​ជាមួយ​អតីត​មេទ័ព​ខ្មែរ​ក្រហម តា ម៉ុក [ស្លាប់]។

តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ីលោក សុន ឆ័យ បាន​ថ្លែង​ថា ជាការ​ចោទ​ផ្តេស​ផ្តាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ដែល​ថា​លោក​ជា ចារកម្ម​នេះ វា​គឺ​ជា​ការ​បរិហារ​កេរ្តិ៍។
លោក​បន្ត​ថា​៖ «ខ្ញុំ​មិន​បារម្ភ​ពី​ការ​ថ្លែង​មិន​ពិត​បែប​ជា​ការ​បំភិត​បំភ័យ នេះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា លោក​នាយក​រដ្ឋ​មន្រ្តី គួរ​តែ​មាន​សេចក្តី​ថ្លែថ្នូរ​នៅ​ក្នុង​ការ​ថ្លែង»។
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​ថ្លែង​ថា មេ​ដឹក​នាំ​គណបក្ស​របស់​លោក​គ្មាន​អារម្មណ៍​ផ្លាស់​ប្តូរ​ចិត្ត បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ចោទ​លោក សុន ឆ័យ ជា​ចារកម្ម​របស់​គាត់​ទេ។
លោក យឹម សុវណ្ណ ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ចំពោះ​បំណង​និយាយ​យក​ចំណេញ​នយោបាយ​របស់​លោក នាយក​រដ្ឋ​មន្រ្តី ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ខ្ញុំ​បែក​បាក់​គ្នា​នេះ​ទេ វា​មិន​មែន​ជា​ការ​ចោទ​ប្រកាន់​លើក​ទី១​ទេ វា​ជា​យុទ្ធសាស្រ្ត​ចាស់ ដែល​លោក ហ៊ុន សែន ចោទ​សហការី​ខ្ញុំ​ជា​ច្រើន​លើក​រួច​ទៅ​ហើយ។ យើង​មាន​ភាព​ចាស់​ទុំ​នៅក្នុង​អាជីព​នយោបាយ ហេតុ​ដូច្នេះ ការ​ចោទ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ពួក​យើង​ទេ»។
បន្ទាប់​ពី​ក្រុម​តស៊ូ​រាជា​និយម​ត្រូវ​បាន​កម្ទេច​នៅ​ភ្នំពេញ មាន​ក្រុម​តស៊ូ​រួម​គ្នា​មួយ​ចំនួន​ដោយ​កម្លាំង​ហ្វ៊ុន​ស៊ិន​ប៊ិច ខ្មែរ​ក្រហម​នៅ​តាម​ខេត្ត​ភាគ​ខាង​ជើង បាន​ប្រយុទ្ធ​គ្នា​ប្រឆាំង​នឹង​លោក ហ៊ុន សែន បន្ត​រហូត​ដល់​ខែ​សីហា ឆ្នាំ​១៩៩៧។
បន្ទាប់​ពី​ការ​ដណ្តើម​អំណាច​ដោយ​លោក ហ៊ុន សែន ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​រស់​នៅ​និរទេស​នៅ​ទីក្រុង​ប៉ារីស។ កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់​ដែល​ស្មោះ​នឹង​លោក ញឹក ប៊ុន​ឆៃ​ត្រូវ​បង្ខំ​រត់​គេច​ចេញ​ពី​ប្រទេស​សមាជិក​ជា​ច្រើន​ត្រូវ​បាន​បាញ់​សម្លាប់ ហើយ​លោក អ៊ឹង ហួត ត្រូវ​ជ្រើស​តាំង​ជា​នាយក​រដ្ឋ​មន្រ្តី​ទី១​ថ្មី មួយ​រយៈ​ពេល​ខ្លី។
មេដឹកនាំ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច បាន​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាមៗ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​១៩៩៨។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ ៤១​ភាគ​រយ គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច ទទួល​បាន ៣២ភាគ​រយ និង​គណបក្ស សម រង្ស៊ី ទទួល​បាន​១៣​ភាគ​រយ។
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​បាន​រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ មួយ ក្រោយ​ការ​បោះ​ឆ្នោត​នោះ៕

No comments:

Post a Comment

yes