សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

មន្ត្រី​ជំនិត​របស់លោក ប្រាក់ ណូ​ម៉ា កំពុង​សប្បាយ​កើប​លុយ​ពី​ជំនួញ​ឈើ​ខុសច្បាប់​

22-02-2010-k-full
IMG_0081

កំពង់ចាម ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ចូល​តាម​ដេប៉ូ​ខុសច្បាប់​និង​ឆ្លងកាត់​ខេត្តកំពង់ចាម​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិនមាន​សមត្ថកិច្ច ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ណាមួយ​មានចិត្ត​ចេញ​បង្ក្រាប​ទាល់តែ​សោះឡើយ គឺ​សំងំ​រាប់​ក្បាល​កាណូត​ឬ​ឡាន​យកលុយ​តែម្តង​។ បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ចូល​ដេប៉ូ​លក់​ឈើ​នៅ​ឃុំ​ហាន់ជ័យ​ស្រុក​កំពង់សៀម​ដែលមាន ឈើ​អារ​គ្រប់​ប្រភេទ​រួមទាំង​ឈើប្រណិត ល្មើសច្បាប់​ផង​នោះ​ភាគច្រើន​ឈ្មួញ​ដឹក​តាម​កាណូត​មកពី​ខេត្តក្រចេះ​យកមក​លក់​នៅតាម​ដេប៉ូ​នោះ​គឺ​មិនមាន សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ធ្វើការ​បង្ក្រាប​នោះទេ​។​
         ​ម្ចាស់​ដេប៉ូ​ដែល​ប្រកប​របរ​លក់​ឈើ​នៅ​ឃុំ​ហាន់ជ័យ​ស្រុក​កំពង់សៀម​មានឈ្មោះ ប៉េង សៀ ឈ្មោះ គា ឈ្មោះ ឡៃ សង ឈ្មោះ ញ៉ ឈ្មោះ តា​ឈង និង​កូន តា​ឈង ហើយ​អ្វីដែល​ក្រុម​គាត់​អាច​ប្រកបមុខរបរ​នេះ​បាន គេ​សង្ស័យថា​មានការ​បែងចែក​ផលប្រយោជន៍​ជូន​លោក ទឹម សុខុម នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ចាម​ដែល​ពូកែ​ខាង​ការ​រូស​និង​រកប្រាក់​ទៅជូន​លោក ប្រាក់ ណូ​ម៉ា ជា​មេព្រៃ​ធំជាងគេ​នៅ​ខេត្តកំពង់ចាម​។ ដោយឡែក​ចំពោះ ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន ឈើប្រណិត​ដូចជា​ឈើ​គ្រញូង​ឆ្លងកាត់​លើ​ស្ពាន​គី​ហ្សូ​ណា​សឹង​រាល់​យប់ ចាប់ពី​ម៉ោង ១០​និង​១៥​នាទី ព្រឹក និង ចាប់ពី​ម៉ោង ១២ យប់ មាន​រថយន្ត​ប្រភេទ​កាមរី​ហើម និង លុច​ស៊ី​ស ៤៧០ , ធុន​ត្រា​, ឆេ​រលេ​ច្ស ពី​៤ ទៅ​៧​គ្រឿង បើក​ដង្ហែរ​គ្នា​នៅលើ​ស្ពាន​គី​ហ្សូ​ណា មិនឃើញ​មន្ត្រី​អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​យកចិត្តទុកដាក់​បង្ក្រាប​ទេ​។​

         ​លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​កំពុង​សម្ងំ​មិនមាន​វិធានការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។ សព្វ​ថ្ងែ​នេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ក្រោម​ការគ្រប់គ្រង​ដោយ​លោក ប្រាក់ ណូ​ម៉ា បាន​ចាត់តាំង​ប​ងើ្ក​ត​ក្រុមចម្រុះ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយមាន​លោក តយ ចាន់​ផល  នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កងមាស​ដែលជា​មនុស្ស​ជំនិត​របស់លោក ប្រាក់ ណូ​ម៉ា ជា​ប្រធាន លោក ឃី ចាន់​សាវ៉ន ហៅ ចាម នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ចំការលើ និង​លោក សួរ ដាវី នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្រើយ​ស្ដាំ​ទ​ទូល​បន្ទុក​ស្រុក​ចំការលើ ប្រចាំការ​នៅ​ចំណុច​ក្នុងភូមិ​សាស្ត្រ​ត្រើង រួម​ព្រំប្រទល់​បី​ស្រុក​ជាប់​គ្នា និង​លោក ទឹម សុខុម នាយ​សង្កា​ត់រដ្ដ​បាល​ព្រៃឈើ​កំពង់ចាម​ប៉ុន្តែ​គេ​សង្កេតឃើញថា​ចាប់តាំងពី​ថ្ងៃ​បង្កើត​រហូត​ពេលនេះ​មិនមាន​បង្ក្រាបបាន​ម្តង​សោះឡើយ ឃើញតែ​បទល្មើស​សកម្មភាព​ដឹកឈើ​គ្រញូង​ខុសច្បាប់​ឆ្លងកាត់​ខេត្តកំពង់ចាម​កា​ន់​តែ​គគ្រឹកគគ្រេង​។
         ​ឈ្មួញ​រកស៊ី​ដឹកឈើ​ក​គ្រញូង​មានដូចជា ពៅ សក់​បាស់​, លី ឈុន​អាង ប្អូន លី ឈុន​អ៊ូរ ឈ្មោះ​លី​ឡាយ ក្មួយ លី ឈុន​អ៊ូរ និង លី ឈុន​អ៊ូរ​ដែល​ល្បី​ខាង​រកស៊ី​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ចាម​មា​នទី​លំនៅ​ផ្លូវបំបែក​ត្រើង​និង​ឈ្មោះ ឡាយ កូន​ឧកញ៉ា​នៅ​ស្រុក​មេមត់​។ លោក ប្រាក់ ណូ​ម៉ា មានការ​ចាត់តាំង​ប​ងើ្ក​ត​ក្រុមចម្រុះ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​មិនបាន បង្ក្រាប​អ្វី​ទេ ក្រៅពី​បង្កើត​ប៉ុស្តិ៍​ជជុះ​រកលុយ​ចិញ្ចឹម​ឆ្នាំងបាយ​លោក ប្រាក់ ណូ​ម៉ា ហើយ​ប៉ុស្តិ៍​ជជុះ​ទាំងនេះ​នៅពេល​មាន​ប្រជាពលរដ្ឋ​ដឹកអុស​ដឹក​ធ្យូង​តាម​រឺ​ម៉ក​គឺ​មិនដែល​អនុគ្រោះ​នោះ ឡើយ​បើ​មិន​បង់លុយ​ជូន​ក្រុមចម្រុះ​នោះទេ​គឺ​គេ​ធ្វើការ​ឃាត់ទុក​។
         ​ដោយឡែក​សម្រាប់​ក្រុម​ឈ្មួញ​សម្រុក​ដឹកឈើ​ចេញពី​ខេត្តកំពង់ធំ ឆ្លង​កាត់មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ចំការលើ ស្រុ​កំពង់សៀម ក្រុង​កំពង់ចាម ស្រុក​ត្បូងឃ្មុំ ស្រុក​ពញាក្រែក ស្រុក​មេមត់​ជាច្រើន​កន្លែង​ក្នុង​ទឹកដី​ខេត្តកំពង់ចាម បន្តទៅ​កាន់​កាន់​ប្រទេស​វៀតណាម​យ៉ាង​រលូន​ល្អ​គ្មាន​ការបង្ក្រាប ក៏​ដោយសារតែ​ភាព​អសកម្ម​របស់​ជំនាញ​មេព្រៃ ទើប​ក្រុម​ឈ្មួញ​អាច​ដឹកឈើ​ខុសច្បាប់​តាមតែ​អំពើ​ចិត្ត ។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តកំពង់ចាម​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា លោក តយ ចាន់​ផល នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កងមាស​គឺជា​មនុស្ស​ជំនិត របស់លោក ប្រាក់ ណូ​ម៉ា និង​ជា​អ្នករក​លុយ​ជូន​លោក ប្រាក់ ណូ​ម៉ា អោយតែ​តំបន់​ណា​មាន​លុយ គឺ​ឃើញ​លោក តយ ចាន់​ផល ចេញមុខ​ជានិច្ច​៕

No comments:

Post a Comment

yes