សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

លោក​ស័ក្តិ​៤ ចាញ់​ល្បែង​ផ្កាប់​មុខ​អារ.កសម្លាប់​​កូន​ប្រុស​២​នាក់​យ៉ាង​ឃោរ​ឃៅ​ ​និង​ចាក់​.កដៃ​​ខ្លួន​ឯង​

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ
បុរស​ជា​ដែល​អារ.ក​ខ្លួន​កំពុង​ត្រូវ​ក្រុម​គ្រួពេទ្យ​ជួយ​សង្គ្រោះ
ក្មេង​ប្រុស​រង​គ្រោះ​ដែល​​ត្រូវ​​ឪពុក​សម្លាប់

រាជធានីភ្នំពេញ ៖ កូន​ប្រុស​២​នាក់​ត្រូវ​បាន​ឪពុក​បង្កើត​​អារ.ក​សម្លាប់​​​យ៉ាង​កំរោល​ និង​មើល​ទៅ​គួរ​​ឱ្យ​​តក់​ស្លុត​​ អាណោច​អាធ័ម​បំផុត​ ហើយ​​បន្ទាប់​​មក​ក៏​ចាក់​.កដៃ​​ខ្លួន​ឯង​ទាំង​២​ធ្វើ​អត្ត​ឃាត​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​ត្រូវ​​គេ​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ដែល​កើតហេតុ​​កា​រណ៍​​នេះ​បាន​កើតឡើង​​នៅ​ក្នុង​ផ្ទះ​ល្វែង​​​ជាន់​ទី​២ ​តាម​បណ្តោយ​ផ្លូវជាតិ​​លេខ​៣ ស្ថិត​ក្នុង​បុរី​ប៊ុន​ហួរ ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ (ផ្ទះ​ម្តាយ) បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៨ សីហា ២០១២ ។
ឪពុកឫស្យា​អារ.ក​​សម្លាប់​កូន​នោះ​​​ឈ្មោះ​កែវ ឡាដាំង អាយុ​៣៨ឆ្នាំ ឋានៈ​វរសេនីយ៍​ត្រី នៅផ្នែក​​រដ្ឋ​បាល​វិស្វ​កម្ម អគ្គ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក មាន​ទីលំ​នៅភូមិ​ព្រៃ​ជីសាក់ សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍​សែន​ជ័យ ។ ចំណែក​​កូន​ប្រុស​​រង​គ្រោះ​​ដែល​ស្លាប់​បាត់​បង់​ជីវិត ១-ឈ្មោះ​កែវ ​សុវណ្ណ ​អាយុ​៧​ឆ្នាំ និង​២-ឈ្មោះ​​កែវ រ៉ា អាយុ​៣​ឆ្នាំ ។ វា​ជា​រឿង​គួរ​ឱ្យ​រន្ធត់​ពេក​ណាស់... គេ​មិន​ទាន់​ដឹង​​ថា តើ​បុរស​អគតិ​ម្នាក់​នេះ​​ចាប់​អារ.ក​កូន​ប្អូន​មុន​ ឬ​កូន​បង​មុន​នោះ​ទេ? ​ទោះជា​អារ.ក​​កូន​មួយ​ណា​មុន​ក៏ដោយ វាគឺ​ជា​សកម្ម​ភាព​ឃោរ​ឃៅ​រន្ធត់​ញាប់​ញ័រ​ដូច​គ្នា... ឧទាហរណ៍​​ប្រសិន​បើ​អារ.ក​កូន​បង​មុន តើ​កូន​ប្អូន​ដែល​ឃើញ​ហេតុការណ៍​គ្នា​រន្ធត់​​​យ៉ាងណា?
ឬ​ពេល​ធ្វើ​ដូច​គ្នា​​​នេះ​ទៅ​លើ​កូន​ប្អូន​មុន តើ​កូន​បង​ដែល​ដឹង​ក្តី​​ជាងកូន​ប្អូន តើ​គ្នា​​រន្ធត់​ញ័រ​អង្គ​ប្រាណ​បែប​ណា? ​ហេតុ​អ្វី​បាន​ជា​ក្នុង​ផ្ទះ​នេះ​​មិន​មាន​មនុស្ស​ច្រើន​​អ្នក​​នៅ? មនុស្ស​ក្នុង​ផ្ទះ​​ទៅណា​អស់​ហើយ? ​ហេតុ​អ្វី​​ក៏​គ្មាន​អ្នក​​ណា​ជួយ​​អន្តរាគមន៍​​បែបនេះ? ​ទី​បំផុត​ជីវិត​ក្មេ​ង​២​នាក់​​បាន​ស្លាប់​យ៉ាង​អយុត្តិ​ធម៌​​ក្រោម​កណ្តាប់​ដៃ​​ឪពុក​ថោក​ទាប ចិត្ត​តិរច្ឆាន អគតិ​​គ្មាន​អ្វី​ប្រៀប ។
ប្រភព​​ព័ត៌​មាន​ពីអ្នក​ជិត​ខាង​បាន​​ឱ្យ​ដឹង​ថា មូ​ល​​ហេតុ​ដែល​​ឪពុក​​អារ.ក​សម្លាប់​កូន​ប្រុស​២​នាក់​​នេះគឺ​​ដោយ​សារ​ចាញ់​ល្បែង​ផ្កាប់​មុខ​ពេក និង​​ប្រពន្ធ​លែង​​​លះ​ចោល... បុរស​ស័ក្តិ​៤​នេះ​ងប់​នឹង​ល្បែង​ងើប​មុខ​​មិន​រួច​ទេ  ។

No comments:

Post a Comment

yes